លោកអនុសេនីយ៍ទោ សេង សុខដារ៉ា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ដោយប្រដាប់អាវុធ ចុះធ្វើការដើរល្បាតត្រួតពិនិត្យ នឹងការពារសន្តិសុខជូនប្រជាពលរដ្ឋ រស់នៅតាមព្រំដែន កម្ពុជា ថៃ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ០៨និង១០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១នឹង លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលប៉ុស្តិ៍ក្បាលស្ពានទាំងអស់ និងតាមបណ្ដាលគោលដៅនីមួយៗ ត្រូវរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជួនប្រជាពលរដ្ឋ រស់នៅក្បែរព្រំដែននិងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ។
លោកអនុសេនីយ៍ទោ សេង សុខដារ៉ា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងចំនួន០៦នាក់ដោយប្រដាប់អាវុធចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រង ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ទោ សេង សុខដារ៉ា នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានបន្ត ដឹកនាំកម្លាំងចុះធ្វើការពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ រ៉បតាមមាត់អូរព្រំដែន កម្ពុជា ថៃ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្បែរព្រំដែន និងបង្ការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែកដោយខុសច្បាប់គ្រប់ប្រភេទផងដែរ ។
សូមបញ្ជាក់ថា៖លោកអនុសេនីយ៍ទោ សេង សុខដារ៉ា នាយរងប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ដោយអាវុធវែងខ្លី ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងឃើញថាគ្មាន អ្វីប្រែប្រួលទេ៕ដោយ៖លោកចាន់ ពុធ




