ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

លោក សិទ្ធិ ឡោះ អញ្ជើញចុះជួបសំណេះសំណាល ជាមួយមេបក្សភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក

លោក សិទ្ធិ ឡោះ អញ្ជើញចុះជួបសំណេះសំណាល ជាមួយមេបក្សភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក សិទ្ធិ ឡោះ អញ្ជើញចុះជួបសំណេះសំណាល ជាមួយមេបក្សភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៣នេះ លោក សិទ្ធិ​ ឡោះ​ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត​ ប្រធានគណកម្មាការមូលដ្ឋាន​ ខ.២៧​ និង​ជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានបក្សភូមិ លេខាភូមិ ដើម្បីពង្រឹងការងារបក្សភូមិ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការចុះជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួម ពី លោក អនុប្រធានគណៈកម្មការ ខ២៧ លោកអនុប្រធានក្រុមការងារចុះជួយឃុំផ្គាំ ក្រុមការងារខ ២៧ចុះជួយភូមិថ្មគោល លោកប្រធាន អនុប្រធាននិងសមាជិកបក្សឃុំផ្គាំ លោកប្រធាន អនុប្រធាននិងលេខាបក្សភូមិថ្មគោល ។

លោក សិទ្ធិ ឡោះ បានមានប្រសាសន៍លើកឡើង០២ចំនុចធំៗ ១-ការរក្សាចាស់បង្កើនថ្មី កុំប្រើនយោបាយកាច់បំបាក់ -កំហុសឆ្គងប៉ុណ្ណា ត្រូវតែផ្សះផ្សាគ្នា ចាប់ដៃគ្នា កុំចង់ចាញ់ឈ្នះ ត្រូវឈរលើស្មារតីសាមគ្គីគ្នា រួមគ្នាដើម្បីរកដំណោះស្រាយ។-លោកមេភូមិថ្មី និងលោកមេភូមិចាស់ត្រូវចាប់ដៃគ្នាប្រឹងប្រែងធ្វើការ អត់អោនអធ្យាស្រ័យកិច្ចការខុសឆ្គងកន្លងមក ត្រូវជម្រះអោយអស់ រួមគ្នាគិត រួមគ្នាធ្វើដើម្បីសម្រេចភារកិច្ចជូនបក្ស។-ត្រូវពន្យល់ បន្ទន់ចិត្តប្រជាពលរដ្ឋដែលពាក់ព័ន្ធដីការ៉េ២ អោយគាត់ស្ងប់អារម្មណ៍ ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សយើង។
២ ការធ្វើចលនាអូសទាញ និងចិញ្ចឹមនយោបាយ:-ធ្វើចលនាជីវភាពនយោបាយជាប្រចាំ ដើម្បីទាញយក សមាជិក គណបក្សផ្សេងៗដើម្បីអោបក្រសោបអោយគាត់មករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង។-ចំពោះអ្នកដែលស្ទើរស្ទាក់ក៏ត្រូវតែទទួលយកជៀសវាងការថ្នាំងថ្នាក់ ។-ការលួងលោមចាស់ព្រឹទ្ធាចារ្យ ព្រោះគាត់ជាចាស់ទុំក្នុងគ្រួសារនីមួយៗ កូនចៅត្រូវតែស្តាប់បង្គាប់គាត់ ។ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះរបស់ សមាជិកបក្ស ទៅនិង គ.ជ.ប ដើម្បីត្រៀមពិនិត្យឯកសារ និងជម្រុងឱ្យបក្សភូមិចុះជម្រាបដល់សមាជិកដែល បាត់ ខូច ផុតសុពលភាពអត្តសញ្ញាណប័ណ រួសរាន់ទៅធ្វើថ្មី ។

ក្រោយពីបញ្ចប់ការជួបសំណេះសំណាល លោក សិទ្ធិ ឡោះ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ពានដែក និងមានគម្រោងជួសជុល ឡើងវិញដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។

លោក សិទ្ធិ​ ឡោះ​ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មការខ.២៧ ចុះជួយស្រុកស្វាយចេក ក៏បាននាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ជាសារ៉ុងចែកជូនដល់មេបក្សភូមិ និងសមាជិកបក្សផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.