ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាលរងខេត្តកំពង់ធំថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានរាយការណ៍ពីបញ្ហាប្រឈមនៅក្នុងតំបន់មូលដ្ឋាននីមួយៗ បានទាន់ពេលវេលា

អភិបាលរងខេត្តកំពង់ធំថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានរាយការណ៍ពីបញ្ហាប្រឈមនៅក្នុងតំបន់មូលដ្ឋាននីមួយៗ បានទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលរងខេត្តកំពង់ធំថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានរាយការណ៍ពីបញ្ហាប្រឈមនៅក្នុងតំបន់មូលដ្ឋាននីមួយៗ បានទាន់ពេលវេលា

(កំពង់ធំ) ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ថ្លែងអំណរគុណ ដល់អ្នកសារព័ត៌មានក្នុងខេត្តគ្រប់ស្ថាប័នទាំងអស់ ដែលបានរាយការណ៍ពីបញ្ហាប្រឈម ផលប៉ះពាល់ នៅក្នុងតំបន់មូលដ្ឋាននីមួយៗ មកកាន់អាជ្ញាធរខេត្ត ដើម្បីធ្វើការសហការ ត្រួតពិនិត្យ ដោះស្រាយអោយបានទាន់ពេល។

ឯកឧត្តម សុក ហៃ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្ត ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

ឯកឧត្តម សុក ហៃ បន្តថា រាល់ការរាយការណ៍ព័ត៌មានទាំងអស់ អាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ថាតើព័ត៌មាននោះ ជាការពិតរឺមួយក៏យ៉ាងណា។ ឯកឧត្តម ក៏បានជំរុញ ដល់អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានណាដែលត្រឹមត្រូវ មានប្រភពច្បាស់លាស់ ជៀសវាងមានការយល់ច្រឡំពីសំណាក់មហាជន នឹងអាចប៉ះពាល់ដល់សិទ្ធិបុគ្គល ប្រសិនបើមិនមែនជាការពិត។

ឯកឧត្តម សុក ហៃ បន្ថែមថា រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការពង្រឹងបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងឡាយដែលកើតមាន។ ហើយរាជរដ្ឋាភិបាលបានកាត់ជ្វាដី ពីតំបន់ ៣មកតំបន់២ សរុបប្រមាណជាង 3 ម៉ឺនហិចតា ក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋដែលបាន កាន់កាប់ប្រើប្រាស់អាស្រ័យផល រយៈពេលយូរឆ្នាំ។គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបានជំរុញការចុះបញ្ជីធ្វើប័ណ្ណសម្គាល់សិទ្ធិដី ក្នុងតំបន់ពីរទាំងអស់ ខណៈដែលបានសម្គាល់សិទ្ធិនេះសំដៅដល់ការគ្រប់គ្រងប្រើប្រាស់ អាស្រ័យផល តែមិនមានសិទ្ធិចាត់ចែង មិនមានសិទ្ធិលក់ តែអាចផ្ទេរមរតកបាន។

ឯកឧត្តម សុខ ហៃ សំណូមពរដល់អ្នកសារព័ត៌មានចំនួន ៣ ចំណុចរួមមាន

១.អ្នកសារព័ត៌មានដែលហួសសុពលភាព ក្នុងការចុះបញ្ជីសូមបន្តធ្វើការចុះបញ្ជី

២.ត្រូវធ្វើជាកញ្ចក់ក្នុងការជួយផ្ដល់ដំណឹងមកកាន់រដ្ឋបាលខេត្ត

៣.បន្តផ្ដល់ជាព័ត៌មានតាមរយៈឯកជនផ្ទាល់ក៏ដូចជាតាមរយៈគ្រុបតេឡេក្រាម

តាមការឲ្យដឹងពី លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បញ្ជាក់ថានេះជាលើកទី៣ហើយ ដែលរដ្ឋបាលខេត្តកំពង់ធំរៀបចំឲ្យមានការជួបជុំរវាងអ្នកសារព័ត៌មានក្នុងខេត្តក្នុងឆ្នាំ 2023 នេះ ហើយមន្ទីរព័ត៌មានខេត្តចុះបញ្ជីអ្នកសារព័ត៌មានបាន 82 នាក់ (ស្រី០២នាក់) ស្មើនឹង២៣ស្ថាប័ន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.