លោកឧត្តមសេនីយ៍ត្រី អៀង មករា តំណាងលោកស្នងការខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយប៉ុស្តិ៍ក្របីរៀល
លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៍បាននាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិកាដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំនួន ៣.២០០.០០០៛ (បីលានពីរសែនរៀល) រួមជាមួយគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ បានពាំនាំនូវសារចូលរួមរំលែកមរណទុក្ខ របស់ថ្នាក់ដឹកនាំ ក៍ដូចជាលោកស្នងការរងផ្ទាល់ ជាមួយគ្រួសារ ញាតិមិត្ត នៃសព និងសូមឧទិ្ទសដល់ដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ យាន ប៊ុនទី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕នាគស




