ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់ខុសលក្ខណៈបច្ចេកទេសនៅក្នុងក្រុងប៉ោយប៉ែត

មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់ខុសលក្ខណៈបច្ចេកទេសនៅក្នុងក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់ខុសលក្ខណៈបច្ចេកទេសនៅក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅក្បែរផ្សារត្រី ស្ថិតភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោនហើយត្រូវបានដកហូត៧តោនដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ។

លោកបានបញ្ចាក់ថា៖ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូតដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាពព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ផលិតផលដែលដើមកំណើតចេញពីសត្វដែលត្រូវបានដកហូតចំនួន៧តោននិងម្ចាស់ឃ្លាំងបាននាំយកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តនិងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូតនិងយកទៅដុតកំទិចចោលនិងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅជាយក្រុងសិរីសោភ័ណ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.