ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប) ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និង ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ នៃក្រុមត្រួតពិនិត្យ និង ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ឯកឧត្តម តេង សួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ព្រមទាំងអស់លោក លោកស្រី នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ បញ្ជាការរង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង នាយ នាយរង មេឃុំ ចៅសង្កាត់ និង មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ឃុំសង្កាត់ ចំនួន ៣០០នាក់ដែលបានចូលរួមផងដែរ។

ព័ត៌មានជាតិ

ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន

Posted on ខែ​ឧសភា 20, 2023 Authoradmin Comment(0)

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានគូសបញ្ជាក់ពីលទ្ធផលការងារ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និង តាមសាធារណៈ ឆ្នាំ២០២២ បានចំនួន ២ពាន់៦៥៤លើក មានប្រជាពលរដ្ឋចូលរួម សរុប ១៧២ពាន់៨១១នាក់ ស្រី ១០៣ពាន់៧៣៥នាក់ និង នៅរយៈពេល៥ខែដើមឆ្នាំ២០២៣ មានចំនួន ១ពាន់១៧២លើក មានប្រជាពលរដ្ឋចូលរួម សរុបចំនួន ១២៧ពាន់៨៦២នាក់ ស្រី ៦៦ពាន់២៦៤នាក់ ។ ចំពោះការងារប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ១ មាន៦៧ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មាន២៤ឃុំសង្កាត់ និង ចំណាត់ថ្នាក់លេខ៣ មាន ០៩ឃុំសង្កាត់ ។

ឯកឧត្តម លេង វី បានជំរុញដល់កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និង និន្នាការនយោបាយ បក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយ ក្នុងការការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។

ឯកឧត្តម លេង វី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងបីដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយមួយនេះ។ ឯកឧត្តមបានបន្តថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈបន្តការជំរុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពេលនេះមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើការពង្រឹងភាពជាម្ចាស់ការរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និង គណេនយ្យភាព។ ឯកឧត្តមក៏បានឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ ត្រូវជំរុញការពង្រឹងលើការងារសន្តិសុខសង្គម ដោយជម្រុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ហើយកម្លាំង ប្រជាការពារភូមិ ក៏ជាកម្លាំងស្នូលនៅក្នុងមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និង ត្រូវមានកិច្ចសហកាឱ្យកាន់តែល្អផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.