ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

អភិបាលរងខេត្តកណ្តាល៖ ជំរុញដល់អាជ្ញាធរក្រុង ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យក្រុងសំពៅពូនប្រែមុខប្រែមាត់ជាបណ្តើរៗ

អភិបាលរងខេត្តកណ្តាល៖ ជំរុញដល់អាជ្ញាធរក្រុង ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យក្រុងសំពៅពូនប្រែមុខប្រែមាត់ជាបណ្តើរៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៏មានជាតិ

អភិបាលរងខេត្តកណ្តាល៖ ជំរុញដល់អាជ្ញាធរក្រុង ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យក្រុងសំពៅពូនប្រែមុខប្រែមាត់ជាបណ្តើរៗ

ភ្នំពេញ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ហើយស្តាប់ការប្រឈមនានារបស់គណបញ្ជាការឯកភាពក្រុងសំពៅពូន និងស្រុកកោះធំ នៅសាលាក្រុងសំពៅពូន ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសពិធីសំណេះសំណាលនេះលោក ណុប ដារ៉ា អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរក្រុង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យក្រុងសំពៅពូនប្រែមុខប្រែមាត់ជាបណ្តើរៗត្រូវតែបង្ក្រាបទប់ស្កាត់ និងអនុវត្តទៅតាមវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ ដើម្បីថែរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋកក្នុងមូលដ្ឋានអោយបានល្អប្រសើរ។

លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តនោះ គឺមិនឲ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន។

លោកអភិបាលរងខេត្ត ក៏បានកោតសរសើរដល់គណៈបញ្ជាការឯកភាពក្រុង ដែលបានខិតខំបំពេញការងារសម្រេចបានលទ្ធផលល្អប្រសើរ និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារដែលនៅសេសសល់អោយបានកាន់តែល្អថែមទៀត ដោយចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរាល់បទល្មើសទាំងឡាយ ជាពិសេសបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងទឹកដីក្រុងសំពៅពូន។

ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានជម្រុញដល់គណបញ្ជាការឯកភាពក្រុង-ស្រុក អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរដើម្បីឈានទៅរកភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ហើយក្នុងនោះផងដែរក៏បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ ធ្វើការដោយសហការគ្នាឱ្យបានរលូន ដែលមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានបន្តថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ និងជម្រុញ ដល់មន្ត្រីទាំងអស់ បន្តសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រើសើរ ដើម្បីធានាដល់សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជៀសឱ្យបានដាច់ខាតក្នុងការនៅពីក្រោយល្បែងស៊ីសង និងបទល្មើសនានាក្នុងមូលដ្ឋានហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តរកឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយល្បែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈម និងការដាក់តាមច្បាប់ជាធរមាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.