ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

លោក ថោង ខុន អំពាវនាវស្ថាប័នដែលប្រគល់ភារកិច្ចឱ្យត្រូវនាំបងប្អូនទៅដល់កន្លែងប្រារព្ធពិធីបិទការប្រកួតកីឡាស៊ីហ្គេម ដោយធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ

លោក ថោង ខុន អំពាវនាវស្ថាប័នដែលប្រគល់ភារកិច្ចឱ្យត្រូវនាំបងប្អូនទៅដល់កន្លែងប្រារព្ធពិធីបិទការប្រកួតកីឡាស៊ីហ្គេម ដោយធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអំពាវនាវឱ្យស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនឱ្យមកដល់កន្លែងប្រារព្ធពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបើការរៀបចំធ្វើបែបនេះមានភាពរលូនល្អ និងចូលរួមអនុវត្តន៍ទាំងអស់គ្នា ដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ។

ការអំពាវនាវរបស់បែបនេះលោក ថោង ខុន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងប្រគល់បណ្ណទស្សនា បណ្ណរថយន្តថ្មី និងពិនិត្យកន្លែងអង្គុយ សម្រាប់ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅសាលសន្និសីទសារព័ត៌មាន ពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះដែរលោក ថោង ខុន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និងមានសណ្តាប់ធ្នាប់បានល្អ។ ប៉ុន្តែសម្រាប់ពិធីបិទ គណៈកម្មាធិការបានរៀបចំប្ដូរបណ្ណ ដោយបណ្ណនេះមានលក្ខណៈងាយស្រួលជាង ព្រោះបណ្ណនេះបង់លេខ Zone ធំៗ នៅកន្លែងអង្គុយ ដែលធ្វើឱ្យមានលក្ខណៈងាយស្រួលរក។

លោកបានគូសបញ្ជាក់ថា ចំពោះអ្នកមកពីខេត្ត មេក្រុមតាមស្ថាប័ន ពេលដែលបើកបណ្ណនោះហើយ ត្រូវទៅមើលកន្លែង ដើម្បីនាំបងប្អូនមកពីខេត្តឱ្យមកស្គាល់កន្លែង។

ទន្ទឹមនឹងនេះដែរ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានគូសបញ្ជាក់បន្ថែមទៀតថា មានបញ្ហាខ្លះបានកើតឡើងក្នុងព្រឹត្តិការណ៍បើក ព្រោះការអនុវត្តមិនស្មើគ្នា។ ដូច្នេះ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា គណៈកម្មាធិការ CAMSOC បានសម្រេចថានឹងរៀបចំទឹកមួយដបដាក់លើកៅអី ហើយបងប្អូនអាចយកទឹក និងអាហារសម្រន់ពីខាងក្រៅមកបាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.