ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រវែងជិត១៤គីឡូម៉ែត្រ ត្រូវបាន ជួសជុលឡើងវិញ

ផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រវែងជិត១៤គីឡូម៉ែត្រ ត្រូវបាន ជួសជុលឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះវិហារ)៖ កំណាត់ផ្លូវលេខ២៦២៧ ជាផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ ប្រវែងជិត១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមការងារថែទាំផ្លូវថ្នល់​ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការ​ជួសជុល​ ថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹង នៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣នេះថា កំណាត់ផ្លូវលេខ២៦២៧ ដែលជាផ្លូវក្រវាត់ព្រំដែននេះ មានសារៈសំខាន់ខ្លាំងណាស់ ក្រៅពីប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិលផលទៅកាន់ទីផ្សារកំណាត់ផ្លូវនេះក៏ប្រើប្រាស់សម្រាប់ជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពផងដែរ។ហើយកំណាត់ផ្លូវដែលខូចខាតនេះមានប្រវែង១៣.៨០គីឡូម៉ែត្រ ត្រូវបានជួសជុលថែទាំឡើងវិញ ដោយធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់។

លោក សំ លាងទ្រី បានថ្លែងថា ដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ជួសជុល ថែទាំផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរ មិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី បានថ្លែងនូវការអរគុណដល់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីបញ្ហាផ្លូវខូចតាមរយៈផេកហ្វេកប៊ុកផ្លូវការរបស់មន្ទីរ ដែលជាហេតុធ្វើឱ្យមន្ទីរបានដឹងនឹងចុះទៅពិនិត្យជួសជុលបានទាន់ពេលវេលា។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ប្រយោជន៍ឱ្យការប្រើប្រាស់បានយូអង្វែង ដោយបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កំណត់ កុំយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម កុំចាក់ដីខ្ពស់ស់ជាងផ្លូវ ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.