ខេត្តរតនគិរី ៖ ទីផ្សារដំឡុងមីមានការថយចុះតម្លៃ ធ្វើអោយអ្នកប្រកបរបរកសិកម្មដាំដំណាំដំឡុងមី មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះការដាំដុះនៅឆ្នាំខាងមុខៗទៀត ព្រោះធ្វើការដាំដុះអ្នកខ្លះមានដើមទន់ផ្ទាល់ខ្លួន ឯអ្នកខ្លះត្រូវប្រាក់ពីធនាគារ ប្រឈមនិងការបង្វិលប្រាក់សង់ធនាគារ និងលើកំរ៉ៃកម្លាំងពលកម្មរបស់កម្មករ យ៉ាងហោចណាស់ ក្នុងមួយហិកតា ចំណាយអស់ចាប់ពី២លានរៀល រហូតដល់៣លានរៀលឯណោះ ។ ហើយក្នុង១ហិកតាអាចទទួលផលបានចំនួនដើមដំឡុងមីស្រស់ចាប់ពី៨តោនទៅ១៣តោន។កាលពីឆ្នាំទៅមិញដើមដំឡុងមីលក់បានតម្លៃ៧០០រៀលទៅ៨០០រៀល។
ឯនៅលើទីផ្សារនៃប្រទេសជិតខាងតែងតែមានការប្រែប្រួលនៅតំបន់ភូមិភាគឥសាន្តគឺទីផ្សារនៅប្រទេសវៀតណាម ហើយហាងឆេងតម្លៃអាស្រ័យលើតំបន់ទៀតផង។ ដូចជានៅតំបន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី មានតម្លៃទៀបជាងតំបន់ច្រកដា ត្រពាំងថ្លុង ខេត្តត្បូងឃុំ ច្រកត្រពាំងស្រែ ខេត្តក្រចេះ ច្រកកែសីមា ខេត្តមណ្ឌលគិរី។
អាជីវករមួយរូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបអោយដឹងថា ការដឹកជញ្ជូនដំឡូងមីតាមរថយន្តទៅប្រទេសជិតខាងគឺជួបប្រទះសមត្ថកិច្ចលើដងផ្លូវជាច្រើន ដូចជាជញ្ជីងថ្លឹងឡាន នគរបាលចរាចរផ្លូវគោក និងប៉ូលិសសេដ្ឋកិច្ចក្រសួង ខេត្ត ដាក់កុងត្រូលជជុះតាមដងផ្លូវ។ គាត់បានបន្តទៀតថាសមត្ថកិច្ចតាមដងផ្លូវប្រាប់ថាពួកគាត់មិនយកថ្លៃពន្ធអ្វីទេ គឺគ្រាន់តែសុំថ្លៃបាយ ទឹក ព្រោះពួកខ្ញុំអត់ធ្វើស្រែទេ។អាជីវកររូបនោះបានបញ្ជាក់ថា ស្ថាប័នជញ្ជីថ្លឹងឡានបង់ប្រាក់ចំនួន៨ម៉ឺរៀល ក្នុងរថយន្តយីឌុបមួយគ្រឿង ទោះជាមិនលើសទំងន់កំណត់កៅដោយ នគរបាលចរាចរបង់ថ្លៃចំនួន២ម៉ឺនរៀល និងស្ថាប័នច្រកទ្វារខ្លះ៥ម៉ឺនរៀល។
ក្នុងពេលបច្ចុប្បន្នដំឡូងមីរដូវចុងដៃនៅចំការតម្លៃរាងឡើងថ្លៃបន្តិច៥៤០រៀល ទៅ៥៥០រៀល បើដឹកជញ្ជូនទៅទីផ្សារវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានតម្លៃ៦០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាមបើដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រកដា ច្រកដូងរដ្ឋ ឫត្រពាំងថ្លុង អាចបាន៧០០រៀល ឫ៧៤០រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែត្រូវជួបប្រទះសមត្ថកិច្ចជាច្រើនកន្លែង ជាពិសេសក្នុងខេត្តនេះតែម្តង សមត្ថកិច្ចច្រើនជាងគេ។
ទាក់ទិននឹងការប្រកបរបរកសិកម្មដាំដំឡូងមីនេះក្នុងខេត្តរតនគិរី មានភាគច្រើន ប៉ុន្តែពុំដឹងចំនួនទូរលេខពិតប្រាកដនៅឡើយ ព្រោះទាក់ទងនៅមន្ទីរកសិកម្មខេត្តដែរ តែមន្ត្រីកសិកម្មប្រាប់ថាត្រូវដាក់កម្មវិធីសំភាសត្រឹមត្រូវទើបអាចបំភ្លឺបាន៕
សន ចានឌី






