ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

ក្រុមហ៊ុន SCG បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជំនាញ​បាល់ទាត់​ដល់​ស្រទាប់​យុវជន​និង​កុមារ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ជា​ការពិត​ណាស់​ការចូល​រួម​ចំណែក​និង​ការអភិវឌ្ឍ​ជំនាញ​បាល់ទាត់​ដល់​កុមារ​កម្ពុជា​នឹង​បាន​ជម្រុញ​លើកកម្ពស់​វិស័យ​កីឡា​កាន់តែ​មាន​ភាព​រីកចម្រើន​។​យ៉ាងណាមិញ ក្រុមហ៊ុន អេស​ស៊ីជី​(SCG) ដែល​ជា​សាជីវកម្ម​ឈាន​មុខ​មួយ​នៅក្នុង​តំបន់​អាស៊ាន ដែល​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា បាន​នាំ​គ្រូបង្វឹក​ជំនាញៗ​ដើម្បី​បើក​វគ្គ​ហ្វឹកហាត់​បាល់ទាត់​ដល់​កុមារ​ដែល​ជា​ក្រុមយុវជន​ជំនាន់​ក្រោយ ស្ថិត​ក្នុង​រោងចក្រ​កំពត​ស៊ីម៉ង់ត៍ ខូ អិល​ធី​ឌី ស្ថិតក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត នា​រសៀល​ថ្ងៃ​ទី​២៧​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​មាន​កុមារ​និង​យុវជន ចូលរួម​ជាង​២០០​នាក់​។​

​លោក Praramate Pimpaboote ប្រធាន​រោងចក្រ​កំពត​ស៊ីម៉ង់ត៍ ខូ អិល​ធី​ឌី បានឲ្យដឹងថា ក្រុមហ៊ុន SCG ជា​សាជីវកម្ម​ឈាន​មុខ​គេ​ក្នុង​តំបន់​អាស៊ាន ដែល​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ជាច្រើន​ប្រភេទ ដូចជា ស៊ីម៉ង់ត៍ អេស​ស៊ីជី ស្មា​តបត អេស៊ី​ជី ស្មា​ត​វូត អេស​ស៊ីជី បេតុង​លាយ​ស្រេច អេស​ស៊ីជី​ទុយោ អេស៊ី​ជី និង​ស៊ីម៉ង់ត៍ ខេ ស៊ី​មេន តែងតែ​ចូលរួមចំណែក ការអភិវឌ្ឍន៍ ធនធានមនុស្ស តាមរយៈ​កីឡា ក៏ដូចជា​ជួយ​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា តាមរយៈ​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ Kick & Share by SCG យើង​សង្ឃឹមថា​កុមារ​នៅ​កម្ពុជា​នឹង​ប្រើប្រាស់​ពេលវេលា​របស់​ពួកគេ ទៅលើ​សកម្មភាព​ដែល​មាន​ប្រយោជន៍ ដូចជា​ការលេង​កីឡា​ជាដើម ក្នុង​គោលបំណង​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​សង្គម ពិសេស​ជំនាញ​កីឡា​របស់​ខ្លួន​ជាមួយ​មិត្តភក្តិ ហើយ​កុមារ​មួយចំនួន​នោះ​អាច​ក្លាយ​ជា​តារា​បាល់ទាត់​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​ហើយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​អាជីវកម្មរ​បស់​យើង​និង​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទំនួល​ខុស​ត្រូវ​សង្គម ជាច្រើន​ទៀត​។​

​តាមរយៈ​គំនិត​ផ្តួចផ្តើម និង​តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​ក្លឹប​បាល់ទាត់​ភ្នំពេញ ក្រោន ក្រុមហ៊ុន អេស​ស៊ីជី​(SCG)​បាន​ផ្តល់​វគ្គ​ហ្វឹកហាត់​បាល់ទាត់ ដោយ​មាន​ការចូលរួម​ពី​គ្រូបង្វឹក​កំពូលៗ​មក​ពី​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន សម្រាប់​កុមារ​ជាង​២០០​នាក់ ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​ក្នុងនោះ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​របស់​ក្រុមហ៊ុន អេស​ស៊ីជី ក៏​បាន​ចូលរួម​ដើម្បី​សម្រូល​ការហ្វឹកហាត់​ឲ្យបាន​កាន់តែ​ប្រសើរ ថែមទាំង​បាន​ចែក​នូវ​សម្ភារៈ​កីឡា​ដល់​ក្រុម​កុមារ សម្រាប់​ហ្វឹកហាត់​នៅ​វគ្គ​ក្រោយ​ទៀត ហើយ​លើក​នេះ​កម្មវិធី Kick & Share by SCG ក៏​ត្រូវ​បាន​បើក​ឲ្យ​កុមារ​ដែល​ជា​កូន ចៅ ម្ចាស់​ដេប៉ូ​របស់​ក្រុមហ៊ុន អេស​ស៊ីជី បាន​ចូលរួម​ផងដែរ​។​

​ចំពោះ​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់​”Kick,& Share by SCG នៅ​កម្ពុជា​បាន​ផ្តួចផ្តើម​ដំបូង កាលពី​ឆ្នាំ​២០១៦ ខណៈ​កំពូល​ក្លឹប​កីឡាបាល់ទាត់​ថៃ SCG Muangthong United បាន​មក​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ជា​មួយ​ក្រុមបាល់ទាត់ All Star កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ និង​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​របស់​ពួកគេ ដើម្បី​ជួយ​បង្វឹក​ដល់​កុមារ​កម្ពុជា​។​ចាប់ពីពេលនោះ​មក កម្មវិធី​”Kick & Share by SCG”​ត្រូវបាន​រៀបចំឡើង​ជា​បន្តបន្ទាប់ ហើយ​ក្នុង​ខែសីហា​ក្នុងឆ្នាំនេះ ក្រុមហ៊ុន អេស​ស៊ីជី ក៏​បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់​បែបនេះ និង​បានឧ​ត្ថ​ម្ភ​សម្ភារៈ​កីឡា​ដល់​កុមារ​ជាង​១០០​នាក់ នៅឯ​ខេត្ត​ស្វាយរៀង​ថែមទៀត​ផង​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន អេស​ស៊ីជី គឺជា​សាជីវកម្ម​ឈាន​មុខ​គេ​មួយ​នៅ​តំបន់​អាស៊ាន ដែល​មាន​អាជីវកម្ម​ស្នូល​ចំនួន​បី គឺ​ស៊ីម៉ង់ត៍ និង​សម្ភារៈ​សំណង់ ឧស្សាហកម្ម​សារធាតុ​គីមី និង​ឧស្សាហកម្ម​ក្រដាស​។​ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង​២០០​នៅក្រោម​ឆ័ត្រ​របស់​ខ្លួន​និង​និយោជិត​ប្រមាណ​៥៧.០០០​នាក់​នៅ​ទូទាំង​តំបន់​អាស៊ាន ក្រុមហ៊ុន អេស​ស៊ីជី បង្កើត​និង​ចែកចាយ​ផលិតផល​និង​សេវាកម្ម​មាន​គុណភាព ផលិត​តាម​ស្តង់ដារ​បច្ចេកទេស ស្របតាម​តម្រូវការ​បច្ចុប្បន្ន និង​ពេលអនាគត​សម្រាប់​អតិថិជន​គ្រប់​ស្រទាប់​។​ក្រុមហ៊ុន អេស​ស៊ីជី មាន​វត្តមាន​នៅ​កម្ពុជា​ជាង​២០​ឆ្នាំ​មកហើយ ដែល​រួម​បញ្ចូល​ក្រុមហ៊ុន​ចំនួន​៧ គឺ​ក្រុមហ៊ុន កំពត​ស៊ីម៉ង់ត៍ ខូ អិល​ធី​ឌី ក្រុមហ៊ុន អេស​ស៊ីជី ខន​គ្រីត រូ​ហ្វ ខូ​អិល​ធី​ឌី ក្រុមហ៊ុន ស៊ីផេក ខេ​ម​បូឌា ខូ​អិល​ធី​ឌី ក្រុមហ៊ុន ស៊ីផេក Plank(​ខេ​ម​បូឌា​) ខូ​អិល​ធី​ឌី ក្រុមហ៊ុន ណា​រ៉ា​ផ្លា​ស្ទិក ខូ​អិល​ធី​ឌី ក្រុមហ៊ុន អេស​ស៊ីជី ត្រេ​ឌី​ង (​ខេ​ម​បូឌា​) និង​ក្រុមហ៊ុន អេស​ស៊ីជី ឡូ​ជី​ស្ទិក ខេ​ម​បូឌា ខូ​អិល​ធី​ឌី​។​ផលិតផល​របស់​ក្រុមហ៊ុន អេស​ស៊ីជី រួមមាន​៖​សម្ភារៈ​សំណង់​ជាច្រើន​ប្រភេទ​ទៅតាម​តម្រូវការ សម្រាប់​ការសាងសង់​គេហដ្ឋាន និង​អគារ​ផ្សេងៗ ដូចជា ស៊ីម៉ង់ត៍ អេស​ស៊ីជី ស្មា​តបត អេស​ស៊ីជី ស្មា​ត​វូត អេស​ស៊ីជី បេតុង​លាយ​ស្រេច អេស​ស៊ីជី ទុយោ អេស​ស៊ីជី និង​ស៊ីម៉ង់ត៍ ខេ ស៊ី​មេន​(K-Cement)​។​/ ណា​រិទ្ធ​

 

 

img20170928a (1) img20170928a (2) img20170928a (3) img20170928a (4) img20170928a (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.