ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

​លោក​អភិបាលរង​ខេត្ត​ស្វាយរៀង​លោក​អភិបាលរង​ក្រុង​បាវិត ដឹកនាំ​ក្រុម​ការងារ​ចុះ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ដែល​កន្លង​មក​ជួល​ទីតាំង​ទៅដល់​ក្រុមហ៊ុន​ជល់​មាន់​តាម​អន​ឡា​ញ​

​លោក​អភិបាលរង​ខេត្ត​ស្វាយរៀង​លោក​អភិបាលរង​ក្រុង​បាវិត ដឹកនាំ​ក្រុម​ការងារ​ចុះ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ដែល​កន្លង​មក​ជួល​ទីតាំង​ទៅដល់​ក្រុមហ៊ុន​ជល់​មាន់​តាម​អន​ឡា​ញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារ​សៀល​ថ្ងៃ​សុក្រ ១១​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ម៉ែ​ន អេង អភិបាលរង​ខេត្ត​ស្វាយរៀង និង​លោក វណ្ណ សុ​មុន្នី លោក រ៉េត រក្សា អភិបាលរង​ក្រុង​បាវិត បាន​ដឹកនាំ​ក្រុមការងារ មាន​កងរាជអាវុធហត្ថ​ក្រុង អធិការរង​ក្រុង លោក​នាយករង​រដ្ឋបាល​ក្រុង ចៅសង្កាត់រង​ព្រៃ​អង្គុ​ញ នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រៃ​អង្គុ​ញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ដែល​ធ្លាប់​ដាក់ ជល​មាន់​តាម​អន​ឡាយ និង​ឆ្នោត​ឡូតូ​ចំនួន ៣​ទីតាំង​ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​។​

​ខ្ញុំ​ឱកាស​នោះដែរ ឯកឧត្តម ម៉ែន អេង និង​លោក វណ្ណ សុម​ន្នី​បាទ សូម​ភាវនា​ដល់​ម្ចាស់​ទីតាំង​ទាំងអស់​ដែល​ធ្លាប់​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​មាន់​ជល់​តាម​អន​ឡាញ​សូម​ឲ្យ​បញ្ឈប់​ការជួល​ទៅឲ្យ​ក្រុមហ៊ុន​មាន់​ជល់ តាម​អន​ឡាញ​និង​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ទីតាំង​របស់​ខ្លួន​ដើម្បី​ចូលរួម​សហការ​ឱ្យបាន​ល្អ​នៅ​តាម​ទីតាំង​ឬ​ភូមិសាស្ត្រ​នានា​ក្នុង​សង្កាត់​ព្រៃ​អង្គុញ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​មូលដ្ឋាន​របស់​បងប្អូន​គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ស្របតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​សំដៅ​ធ្វើ​យ៉ាងណា​ភូមិ​ឃុំ​មាន​សុវត្ថិភាព 9​ចំណុច​។​គួរ​បញ្ជាក់​ផង​ដែរ​ក្រុម​ការងារ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួល​ទីតាំង​ទៅឱ្យ​ក្រុមហ៊ុន​មាន់​ជល់ អន​ឡាញ​ចំនួន 3 ទីតាំង​។​
-​ទី​តាំងទី​១ នៅ​ផ្ទះ​លោក ប្លង់ សាលី ស្ថិតនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អង្គុ​ញ ។​
-​ទី​តាំងទី​២ នៅ​ផ្ទះ​លោក កែវ សុខា ស្ថិតនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អង្គុ​ញ​។​
-​ទី​តាំងទី​៣ នៅ​ផ្ទះ​លោក ប្រាក់ យ៉េន ស្ថិតនៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អង្គុ​ញ ។​

​ក្រោយ​ត្រួតពិនិត្យ​ឃើញថា​ទីតាំង​ទាំង​៣ ខាងលើ​គ្មាន​សកម្មភាព​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​ទេ​។​
១.​ក្រុម​ការងារ​ក៏​បាន​អប់រំ និង​ណែនាំ​បន្ថែម​ទៅ​ដល់​ម្ចាស់​ទីតាំង​ថា ៖
-​កុំ​ឱ្យ​ជួល​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​
-​ករណី​បើ​ម្ចាស់​ទីតាំង​មានការ​ជួល​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​ម្ចាស់​ទីតាំង​ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​ក្នុងនាម​ក្រុមការងា​រក៍​មិន​ដៃ​ការ​អគុណ​ទៅ​ដល់​បងប្អូន​ដែល​បាន​សហការ​ល្អ​ជាមួយ​ក្រុម​ការងារ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.