ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ហត្ថ​ពលកម្ម​បរទេស​

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ហត្ថ​ពលកម្ម​បរទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) :​នា​ព្រឹក​ថ្ងៃ​សុក្រ ១១​រោច ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​២១ ខែតុលា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ហត្ថ​ពលកម្ម​បរទេស នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម រដ្ឋលេខាធិការ​ទទួល​បន្ទុក​អន្តោប្រវេសន៍ លោកជំទាវ​រដ្ឋលេខាធិកា​រ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គនាយក និង​អគ្គនាយករង​អន្តោប្រវេសន៍ ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម អគ្គនាយក​រដ្ឋបាល ឯកឧត្តម អគ្គស្នងការ​រង​នគរបាលជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ស្ដាប់​របាយការណ៍​របស់​ឯកឧត្តម អគ្គនាយក​អន្តោប្រវេសន៍ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អធិការកិច្ច​ជនបរទេស ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា​។ សម្ដេច បាន​មានប្រសាសន៍ថា​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នេះ ក្រសួង​មហាផ្ទៃ​នឹង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ជូន​សាធារណៈ​ឱ្យបាន​ជ្រាប​។​

​យោងតាម​របាយការណ៍ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់ពី​ខែ​មករា ដល់​ខែ​តុលា​នេះ អគ្គនាយកដ្ឋាន បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ត្រួតពិនិត្យ​គោលដៅ​៣.០៨០​គោលដៅ ត្រួតពិនិត្យ​ពលករ​បទេស​៣០.៨៣៤​នាក់ ផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​២.៤១៦​នាក់ គិត​ជា​ទឹកប្រាក់​ប្រមាណ​១.២០៨​លាន​រៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.