ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​លោក ទុំ ណូ ត្រួវបាន​តែងតាំង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ជំនួស​លោក អ៊ុក វណ្ណ​ច័ន្ទ ដែល​ត្រួវ​ចូល​និវត្ត​ន៏​

​លោក ទុំ ណូ ត្រួវបាន​តែងតាំង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ជំនួស​លោក អ៊ុក វណ្ណ​ច័ន្ទ ដែល​ត្រួវ​ចូល​និវត្ត​ន៏​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក ទុំ ណូ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ជំនួស​លោក អ៊ុក វណ្ណ​ច័ន្ទ ដែល​ត្រួវ​ចូល​និវត្ត​ន៏ ។​

​ពិធី​ប្រកាស​តែងតាំង​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ថ្មី​នេះ ស្ថិតក្រោម​អធិបតីភាព​លោក ឯម​ឃិន វរៈ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ទិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​,​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​អមដំណើរ​គណៈអធិបតី ,​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត​, លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ,​លោក​-​លោកស្រី​ជា​អភិបាលក្រុង​/​ស្រុក ,​លោក​-​លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​កុះករ ។​

​លោក ប៉ាង វ៉ាន់​ថា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​គ្រប់​គ្រ​ង់ និង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បាត់ដំបង បាន​អាន​លិខិត​បង្គាប់ការ​(​លេខ​២៥៦ អគរ​) របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តែងតាំង​លោក ទុំ ណូ ជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ជំនួស​លោក អ៊ុក វណ្ណ​ច័ន្ទ ដែល​ត្រួវ​ចូល​និវត្ត​ន៏ ។​

​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដែល​ទើប​តែងតាំង​ថ្មី បាន​ធ្វើ​ការប្តេជ្ញា​យក​អស់​កម្លាំងកាយ ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុង​ការអនុវត្ត​ន៏​ភារកិច្ច​សំខាន់​ទាំង​៣ គឺ​ការត្រួតពិនិត្យ​នូវ​ពន្ធអាករ​នាំចេញ នាំចូល​ឲ្យបាន​គ្រប់ និង​លើស​ផែនការ ,​ជំនុញ​ការបង្កា និង​បង្ក្រាប​ករណី​គេចពន្ធ ឲ្យមាន​ប្រសិទ្ធភាព ,​សម្រួល​កិច្ចការ​អន្តរជាតិ​ឲ្យបាន​សមស្រប​តាមប​ទប​ញ្ញតិ រួម​សហការ​គ្នា​ឲ្យបាន​ល្អ​ក្នុង​អង្គភាព និង​គ្រប់​ស្ថាប័ន​មន្ទីរ​ក្នុង​ខេត្ត ក៏​ដូច​តាម​បន្ទាត់​ព្រំដែន ។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក ឯម​ឃិន​វរៈ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ទិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹងថា​៖ សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោក អ៊ុក វណ្ណ​ច័ន្ទ ជា​ប្រធាន​កន្លងមក មាន​ការរីកចំរើន​ពិសេស ប្រាក់​ពន្ធ​យើង​មានការ​កើន ហើយ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ឥឡូវ​រក​ចំណូល​ចូល​រដ្ឋ​បាន​ច្រើន​ជាង​មុន​. ក្នុង​មួយ​ខែៗ បាន​ពី ១២០០​លាន ទៅ ១៥០០​លាន​រៀល នេះ​ដោយសារ​យើង​មាន​ការសហការ​គ្នា​បាន​ល្អ​ប្រសើរ​ផង​ដែរ ។ លោក​មាន​ប្រសា​ស​ន៏​បន្តថា​៖​ប្រធាន​សាខាគយ និង​រដ្ឋាករ​ថ្មី ត្រួវ​ចេះ​សហការ​គ្នា​ផ្ទៃក្នុង​អង្គភាព ធ្វើយ៉ាងណា​ឲ្យមាន​ដំណើរ​ការ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ កម្ពុជា​យើង ។​

​លោក កើត សុ ធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​ណែនាំ អោយ​លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ថ្មី ធ្វើយ៉ាងណា​ខិតខំ​ប្រមូល​ចំណូល​ចូល​រដ្ឋ អោយបាន​ច្រើន​ថែម​ទៀត ។ ដោយ​សហការ​គ្នា ត្រួវ​រួម​សាមគ្គី​គ្នា​ក្នុង​អង្គភាព សហការ​ជា​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កុំឲ្យ​បែកបាក់​ផ្ទៃក្នុង ធ្វើ​ដូច្នេះ​អង្គភាព​គយ និង​រដ្ឋាករ​ខេត្ត និង​ទ​ទូល​បាន​ជោគជ័យ​ក្នុង​ការអនុវត្ត​ន៏​នូវ​គោលនយោបាយ​របស់​រាជ​ រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ៕

 

20150319ch1 (3) 20150319ch1 (2) 20150319ch1 (4) 20150319ch1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.