ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

តាំង អេង​ជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​និង​កាប់បំផ្លាញ​ព្រៃឈើ​រួច​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន​

តាំង អេង​ជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​និង​កាប់បំផ្លាញ​ព្រៃឈើ​រួច​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ដ​រតនគិរី ៖ បុគ្គលិក​ក្រុម​បានឲ្យដឹងថា ក្រុមហ៊ុន អាន​ម៉ា​ឌី បាន​វិនិយោគ​លើដី សម្បទាន​សេដ្ឋកិច្ច ចាប់តាំងពី​ឆ្នាំ​២០១១ រហូតដល់​បច្ចុប្បន្ន ដែល​គេ​ពុំ​ដឹង​ថា ការប្រមូលទិញ​ឈើ ដឹក​ចេញពី​តំបន់ ឧទ្យាន​ជាតិ វីរ​ជ័យ ដែល​មាន​លោក តាំង អេង ជា​តំណាង មានច្បាប់​អនុញ្ញាត ឬ​មួយ​យ៉ាងណា​នោះទេ​។​ការកាប់បំផ្លាញ​ព្រៃឈើ នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ គេ​សង្ស័យថា មានការ​បើកភ្លើង​ខៀវ ពី​មន្ដ្រី​ជំណាញ​បរិស្ថាន ខេត្ដ​រតនគិរី ទើប​មាន​ករណី លួច​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ដោយ​ជ្រក ក្រោម​ស្លាក ក្រុមហ៊ុន​សម្បទាន​។​

​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ បាន​បង្ហាញ​នូវ ការព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ ស្ថិតក្នុង​ស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស ប្រព្រឹត្ត​ដោយ​ឈ្មួញ ទាំង​តូច​ទាំង​ធំ ហើយ​លោក តាំង អេង ដែល​ជា​មេការ​ក្រុមហ៊ុន អាន ម៉ា​ឌី គឺជា​អ្នក​ចេញមុខ ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត ដែល​អារ​និង​កាប់រំលំ​ថ្មីៗ ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ គ្មាន​នរណា​ហ៊ាន​បង្ក្រាប​នោះទេ ព្រោះ​លោក តាំង អេង បាន​បង់លុយ​ជូន សមត្ថកិច្ច អាជ្ញាធរ រួម​ទាំង​ជំនាញ​ពាក់ព័ន្ធ រួចរាល់​អស់ហើយ​។​

កន្លងមក​ក្រុមហ៊ុន អាន ម៉ា​ឌី បាន​ដឹក​ឈើ​ផ្ទុក​លើស​ទម្ងន់ បណ្ដាលឱ្យ​ខូច​ផ្លូវ និង​បំផ្លាញ​ស្ពាន ស្ពានដែក​ស្រែ​ពក  ដែល​គេ​សង្ស័យថា ឈើ​មួយ​ចំនួន​ប្រមូល​ទិញ ដោយ​មិន​ស្របច្បាប់ ។ ក្រុមហ៊ុន អាន ម៉ា​ឌី មាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ស្រុក​អណ្ដូង​មាស ប៉ុន្ដែ​លោក តាំង អេង ដែល​ជា​មេការ បានធ្វើ​សកម្មភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់ និង​ដឹកជញ្ជូន​ឈើ​ប្រណីត ចេញពី​តំបន់ ឧទ្យាន​ជាតិ​វីរ​ជ័យ ដោយ​មាន​ការឃុបឃិត ពី​សំណាក់​មន្ត្រី​បរិស្ថាន ដូច​ច្នេះ​សូម​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ គួរតែ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​បើសិន​មិន​មាន​ការទប់ស្កាត់​អោយ​ពេលវេលា​ ទេ​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​អាច​រលាយ​សាប​សូន្យ នៅពេល​ដ៍​ខ្លី​ខាងមុខនេះ ជាក់​ជា​មិនខានឡើយ ៕

 

20150319ch2

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.