ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ខេត្តឈុ​នបូ​រីមា​នព​លករខ្មែ​រ ទៅ​ធ្វើកា​រមានចំ​នួនច្រើ​នលំ​ដាប់ទី២​ បន្ទា​ប់ប្រ​ទេស​ថៃទាំ​ងមូ​ល

ខេត្តឈុ​នបូ​រីមា​នព​លករខ្មែ​រ ទៅ​ធ្វើកា​រមានចំ​នួនច្រើ​នលំ​ដាប់ទី២​ បន្ទា​ប់ប្រ​ទេស​ថៃទាំ​ងមូ​ល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថៃ: លោក ស៊ី​ប​មឿ​ន​ឆៃ​  ប៉ូ​ទី​ស៊ីន ​អ្នកគ្រប់គ្រង​​បច្ចេកទេស ​បុគ្គលិក​ជាន់ខ្ពស់​ នៃ​ក្រម​ហ៊ុន​ពលក​រ GFPT Nichirei​ របស់​ថៃ​ នៅ​ខេត្ត​ឈុន​បូរី ​ប្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា​ ក្នុង​វេទិកា​ស្វែងយ​ល់​ពី​ការរស់​នៅ និង​ល​ក្ខ​ខ័​ណ្ឌ​ពល​កម្ម នៃ​កម្មវិធី​មិត្ត​ភាព សម្ព័ន្ធ​មេត្រីភាព​​អ្នកសារព័ត៌​មាន និង​ប្រព័ន្ធ​​ផ្សព្វផ្សាយ ប្រទេស​ជិតខាង​ថៃ ប្រចាំឆ្នាំ​២០១៥ កាលពី​ចុង​សប្តាហ៍​មុន​ថា​: ចំនួន​ពលករ​ខ្មែរ ធ្វើការ​ងារ​នៅ​ខេត្ត​ឈុន​បូរី ស្ថិតនៅ​លំដាប់​ទី​២ បន្ទាប់ពី​រាជធានី​បាងកក​។ ពោល​គឺមាន​ចំនួន ១៦៩.៥២១ នាក់ ក្នុងចំណោម​ពលករ​ខ្មែរ នៅ​ថៃ សរុប​ប្រមាណ ៧០ ម៉ឺន​នាក់​។ ពលករ​ខ្មែរ​នៅ​ទីនោះ មាន​ចំនួន​ច្រើនជាង ពលករ​ភូមា ដែលមាន​ចំនួន​ជាង ៧ ម៉ឺន​នាក់​។ តែ​ក្នុង​ខេត្ត​នេះ មាន​ពលករ​ខ្មែរ តែ​ប្រមាណ ៣០.០០០ នាក់ ប៉ុណ្ណោះ ដែល​ស្របច្បាប់ ទាំងស្រុង ដោយ​ពួកគេ​មាន​លិខិតឆ្លងដែន ឬ​ប៉ាស្ព័រ និង​ទិដ្ឋាការ ការងារ​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​ភាគី​ទាំងពីរ​។ ក្រៅពីនោះ ពួកគេ​មានតែ​ប័ណ្ណ​អនុញ្ញាត បណ្តោះអាសន្ន​របស់​ក្រសួង​ការងារ​ថៃ ប៉ុណ្ណោះ​។

ចំនួន​ពលករ​កម្ពុជា ធ្វើការ​នៅ​ខេត្ត​ឈុន​បូរី ភាគ​និរតី​ប្រទេស​ថៃ មាន​ចំនួន​ច្រើន លំដាប់​ទី​២ បន្ទាប់ពី​នៅ​រាជធានី​បាងកក​។ ប៉ុន្តែ​ចំនួន​ពលករ ទាំង​ជាង ១៦ ម៉ឺន​នាក់​នោះ មានតែ​ប្រមាណ ៣ ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​ស្របច្បាប់ និង​មាន​ការធានា ខាង​ផ្លូវច្បាប់​ទាំងស្រុង ព្រោះ​ពួកគេ​ទទួលបាន​នូវ អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​ប្រទេស​ទាំងពីរ​។​

​ទន្ទឹមនេះ ហេតុនេះ លោក ស៊ី​ប​មឿ​ន​ឆៃ  ប៉ូ​ទី​ស៊ីន សូម​អំពាវនាវ​ដល់ រដ្ឋាភិបាល​កម្ពុជា ជួយ​ធ្វើលិខិត​ឆ្លងដែន និង​បទដ្ឋាន​នានា ដល់​ពលករ​ខ្មែរ ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ ផ្តល់​ទិដ្ឋាការ​ការងារ ដល់​ពលករ ដើម្បីអោយ​ស្របច្បាប់​ទាំងស្រុង ទើប​ទទួលបាន​ការការពា​រ និង​ផលប្រយោជន៍​ច្រើនឡើង​។​

​ដើម្បី​កុំអោយ​មានការ​បោកប្រាស់ ឬ​រងគ្រោះ​ដោយ​ការជួញដូរ កម្លាំង​ពលកម្ម​, ជួញដូរ​មនុស្ស​, ជួញដូរ​ផ្លូវភេទ ឬ​គ្រោះថ្នាក់​ជាយថាហេតុ លោក ស៊ី​ប​មឿ​ន​ឆៃ  ប៉ូ​ទី​ស៊ីន ក៏បាន​សុំអោយ​ពលករ​ខ្មែរ ចូលទៅ​ធ្វើការ​ត្រូវ​ជ្រាប​ច្បាប់ នៃ​ប្រទេស​ទាំងពីរ ពី​ទីកន្លែង​, ពី​ឈ្មោះ​ម្ចាស់ ឬ​ថៅកែ និង​ឈ្មោះ​កន្លែង ឬ​រោងចក្រ​ធ្វើ​ការងារ​, ជ្រាប​មុន​ពី​ប្រាក់​ឈ្នួល​, ស្វែង យល់​ពី​សិទ្ធិ​ពលកម្ម​។​ល​។ ពោលគឺ​រាជរដ្ឋាភិបាល​ថៃ ត្រូវ​ចាត់វិធានការ​ច្បាប់ គ្មាន​ការអនុគ្រោះ ឬថា​ទប់ស្កាត់ បង្ក្រាប​ការ​ឆបោក​ពលករ​, ទប់ស្កាត់​ការ​គៃបន្លំ ឬ​ស៊ី​លើ​ស៊ី​ក្រោម លើ​កម្លាំង​ពលកម្ម (​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​ពលករ​) ទប់ស្កាត់​បញ្ហា​ថៅកែ​បោកប្រាស់ និង​ដេញ​កម្មករ (​និយោជិត​បរទេស​) និង​ទប់ស្កាត់​កម្មករ រត់ចោល​ការងារ ឬ​ដូរ​ថៅកែ ដូរ​កន្លែងធ្វើការ ដោយ​មិន​ប្រាប់​។​ល​។​s

20150315ccc (1) 20150315ccc (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.