ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ហួស​សុពលភាព នៅក្នុង​ផ្សារ​ប៉ា​ហ៊ី​ខេត្ត​ប៉ៃលិន​

មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ហួស​សុពលភាព នៅក្នុង​ផ្សារ​ប៉ា​ហ៊ី​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយ​និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ប៉ៃលិន ដឹកនាំ ដោយ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន និង​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ​និង ​គ្រឿង​ភេសជ្ជៈ នៅ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើប្រាស់ ។​ការចុះ​ត្រួតពិនិត្យ​មុខ​ទំនិញ​ប្រភេទ​ចំណីអាហារ​និង​គ្រឿង​ភេសជ្ជៈ​ នៅក្នុង​ផ្សារ​ខេត្ត​ប៉ៃលិន នេះ​ធ្វើឡើង​កាលពី​ព្រឹក ថ្ងៃទី ១៣ ខែ​មីនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​តាម​ការឲ្យដឹង​របស់​មន្ត្រី​ជំនាញ​ម្នាក់ បាន​និយាយថា​៖​ការចុះ​ត្រួតពិនិត្យ​ទំនិញ​អស់​សុពលភាព​នេះ គឺ​យល់ឃើញថា​កាលពី​ខែ​មុន​មាន​សិស្ស​តូចៗ​ចំនួន​២៨ នាក់​សិក្សា​នៅ​ឯកជន​មួយ​ឈ្មោះ ខ្មែរ​អន្តរជាតិ​(​ប្រ៊ី​ដ​) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ពុល​ចំណីអាហារ​ក្អួតចង្អោ រាគ​រុះ​ហើយ​ត្រូវបាន គេ​ដឹក​បញ្ជូន​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​សិស្ស​តូចៗ​ទាំងនោះ បានទទួល ទាន​ចំណីអាហារ​គ្មាន​សុវត្ថិ ភាព​នៅ​ក្នុង​សាលារៀន​ឯកជន​នោះ​,​ហើយ​ការពុល​ចំណីអាហារ​ចំពោះ​សិស្ស​តូច​ ទាំងនោះ​គឺ​មិន​បង្ក​ឱ្យ​សិស្ស​ណា ម្នាក់​ទទួល​រងគ្រោះ​ដល់​បាត់បង់​ជីវិត នោះឡើយ​។​

​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំណីអាហារ និង​គ្រឿង​ភេសជ្ជៈ​របស់​មន្ត្រី​ជំនាញ នៅ ផ្សារ​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន គឺ​គេ​បាន​រកឃើញ​ដកហូត​នូវ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន​២​ប្រភេទ​គឺ​ទឹកក្រូច​សម្រាប់​កូនក្មេង​ចំនួន​២​កេះ​ស្មើនឹង​២៤​ដប ប៊ីចេង​ចំនួន​៨០​កញ្ចប់ ស្មើ​និង​៨.៧​ក្រាម និង​ទឹកក្រូច​ម៉ាក​ឆែ​ចំនួន​៥​កេះ​ស្មើ​និង​១២០​ដប​។​ចំណីអាហារ​និង​គ្រឿង ភេសជ្ជៈ​ទាំងនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ដកហូត​ពី​អាជីវករ​យក​មក​រក្សា​ទុក​ នៅ​ការិយាល័យ​សាខា កាំកុងត្រូល ខេត្ត​ដើម្បី​ទុក​ដុត​កំទេចចោល​។​គ្រា​នោះ​ដែរ​មន្ត្រី​ជំនាញ​ក៏​ឱ្យ​ អាជីវករ​ផ្តិតមេដៃ ធ្វើ​កិច្ចសន្យា​ដើម្បី​ឱ្យ​ពួកគាត់​បញ្ឈប់​ការ​ដាក់​តាំង​លក់​ទំនិញ​គ្មាន​ សុវត្ថិភាព​តទៅទៀត ប្រសិន នៅពេល​ក្រោយ​រកឃើញ​នៅតែ​មិន​រៀងចាល​សមត្ថកិច្ច​និង​អនុវត្ត​ទៅតាម​ ផ្លូវច្បាប់​។​

​លោក សាន​វិជ្ជា សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​បាន​ប្រាប់ឱ្យដឹង​ថា​៖ មន្ត្រី​ជំនាញ​ចុះ​មក​ត្រូតពិនិត្យ​នៅលើ​ទីផ្សារ​ប៉ា​ហ៊ី ក្នុង​ខេត្ត​ប៉ៃលិន​នេះ ក៏​បាន​អប់រំ​ណែនាំ​ដល់​អាជីវករ​ឱ្យ​ចេះ​រៀបចំ​ទុកដាក់​ទំនិញ​តាម​បច្ចេកទេស ​លក្ខណៈ​អនាម័យ​ណែនាំ​ឱ្យ​ចេះ​មើល​លេខ​កំណត់​សុពលភាព​ការប្រើប្រាស់​ទំនិញ និង​ណែនាំ​អាជីវករ​ទិញ ទំនិញ​យកមក ដាក់តាំង លក់​នូវ​ទំនិញ​ដែល​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ។​លោក​បាន​ប្រាប់ឱ្យដឹង​ទៀត ថា​មន្ត្រី​ជំ នា​ញ​និង​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សា​ជា​បន្តបន្ទាប់​ដូច​ ភ្លៀងរលឹម​ដើម្បី​បង្កា​រទប់ ស្កាត់​រាល់​ការ​ចរាចរណ៍​ទំនិញ​គ្មាន​សុវត្ថិភាព​ចៀសវាង​ប្រជាពលរដ្ឋ​មិន​ បាន​យល់ដឹង​ទិញ គ្មាន​សុវត្ថិភាព​យក​ទៅ​ប្រើប្រាស់​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​កើត​ជា​ជំងឺ​ ដែល​ជាហេតុ​ធ្វើឱ្យ​ខាត បង់​ថវិការ​ក្នុង​និង​ថវិកា​ជាតិ​ផង​ដែរ ៕

ដោយ ៖ សន ចាន់ឌី

 

20150316a (1) 20150316a (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.