ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក​ឧកញ៉ា ជ័យ នៅ​ផ្គើន​នឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ាន​ដឹកឈើ​ចេញពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រចេះ ៖ ពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅតែ​បន្ត​កើត​ឡើង​ថា មាន​លោក​ឧកញ៉ា​ម្នាក់​នៅ​តែ​បន្ត​ការដឹកជញ្ជូន​ឈើ សុ​ក្រំ ក​កោះ និង​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់ ចេញពី​តំបន់​ស្តារ​បាត​អាង​នៅ​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង តាម​រថយន្ត​ជាច្រើន​គ្រឿង ដោយ​ធ្វើ​ចរាចរ​តាម​កំណាត់​ផ្លូវជាតិ​លេខ ៧ សំដៅ​មក​កាន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​-​វៀតណាម ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ យកទៅលក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​ពេល​ល្ហែ​នោះឡើយ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​បាន​បន្តទៀតថា លោ់ក​ឧកញ៉ា ដែល​កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​គេច​ពន្ធ​ទៅ​លក់​នៅ លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ដោយ​ធ្វើចរាចរ​ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​បាន​យ៉ាង​រលូន​នោះ ដែល​ផ្ទុយ​ពីបទ បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​យុក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែ​យ៉ាងណាក៏ដោយ​ក៏​សមត្ថកិច្ច​ជំនាញ និង​លោក នាង វណ្ណា ដែល​ជា​មេ​គយ​ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​នៃ​តំបន់​នោះ មិន​រវល់​អើពើ​ចាត់វិធានការ​បង្ក្រាប​នោះដែរ ។​

​ប្រភព​បាន​បន្តទៀតថា បើ​តាម​សង្កេតឃើញ​អំពី​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ប្រណីត​គេចពន្ធ​ឆ្លងកាត់​តាម​តំបន់ នោះ តាម​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង​ជា​រៀង​រាល់​ថ្ងៃនេះ ប្រកប​ទៅ​ដោយ​សភាព​យ៉ាង​រលូន​យ៉ាង​ដូច្នេះ​បាន​នោះ គឺ​ប្រហែល សមត្ថកិច្ច​ជំនាញ និង​អស់លោក​គយ​ដែល​ប្រចាំការ នៅ​ច្រក​ទ្វារ​ព្រំដែន​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ សព្វថ្ងៃនេះ​បាន​ទទួល​នូវ សំណូក​សូកប៉ាន់​ពី​ឈ្មួញ​ដូរ​ឈើ​ប្រណីត​រូបនោះ ដោយ​ពួកគេ​បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​អស់​បាត់​ហើយ មើល​ទៅ​នោះ បានជា​សមត្ថកិច្ច​ជំនាញ​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​នោះ នៅ​សម្ងំ​យ៉ាង​ស្ងៀម​ធ្វើ​ជា​មិនដឹងមិនឮ​យ៉ាង​ដូច្នោះ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា លោក​ឧកញ៉ា​ជ័យ និង​បក្ខពួក​មួយ​ក្តាប់​តូច​ទៀត ដើរ​បោះពាក្យ​សម្តី​ដោយ​ឌឺដង​មក កាន់​ប្រជាពលរដ្ឋ​យ៉ាង​ខែងរ៉ែង​ថា គ្មាន​អ្នកណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មក​ចាប់​ទីតាំង​ស្តុក​ឈើ និង​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ពួកគេ​យកទៅលក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​នោះ​ឡើយ ពីព្រោះ​ពួកគេ​មាន ខ្នងបង្អែក​ក្រាស់​ណាស់ នៅ​ពីក្រោយ​ការប្រកប​មុខរប​ររ​ក​ស៊ី​ឈើ​ឆ្លងដែន​របស់​ពួកគេ​សព្វថ្ងៃនេះ ។

​ជុំវិញ​បញ្ហា​ខាងលើនេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ជ័យ បាន​នៅឡើយ​ទេ ៕

 

IMG-20170217ch4-1 IMG-20170217ch4-3 IMG-20170217ch4-2 IMG-20170217ch4-4 IMG-201702199ch2 (4) IMG-201702199ch2 (3) IMG-201702199ch2 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.