ប៉ៃលិន៖កាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១៧លោកជំទាវ ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានដឹកនាំ សហការី សហកានី ក្រុមការងារក្រោមថ្នាក់ដឹកនាំខេត្ត រួមមន្ទីរអង្គភាព និងរដ្ឋបាល ក្រុង ស្រុក អញ្ជើញ គោរព វិញ្ញាណក្ខ័ន្ធ និងបង្សុកូលព្រះសពព្រះគ្រូ ព្រះរតនមុនី ចាន់ គង់ ព្រះរាជា គណៈ ថ្នាក់ចត្វាព្រះមេគុណ គណៈមហានិកាយខេត្តប៉ៃលិន និងជាព្រះគ្រូចៅអធិការវត្តគិរីរតនារាម (វត្តភ្នំយ៉ាត) ។
លោកជំទាវក៏សូមជូនដំណឹងព្រះអនិច្ចធម្មសូមប្រគេនដំណឹង និងជូនដំណឹង ដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវសិស្សគុណ ព្រមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ឲ្យបានជ្រាប់ថា៖
ព្រះរតនមុនី ចាន់ គង់ ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តភ្នំយ៉ាត បានទទួលព្រះអនិច្ចធម្ម(សុគត់)នៅវេលាម៉ោង៦និង២៤នាទីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ក្នុងព្រះជន្មាយុ៨១ព្រះវស្សា ដោយជរាពាធ នាស្រុកបវេល ខេត្តបាត់ដំបង ។
ព្រះសពរតនមុនី ចាន់ គង់ និងដង្ហែរចេញពីស្រុកបវេល មកដំកល់នៅវត្តភ្នំយ៉ាត នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ដើម្បីប្រារព្ធបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។ ដំណឹងព្រះអនិច្ចធម្មនេះ ចាត់ទុកជាការគោរពអញ្ជើញសម្តេចព្រះសង្ឃ សម្តេចសង្ឃនាយក គ្រប់ថ្នាក់ ឯកឧត្តរដ្ឋមន្ត្រី ទ្រង់ ឯកឧត្តម លោកជំទាវសិស្សគុណ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ក្នុងរាជធានីភ្នំពេញ គ្រប់បណ្តាលខេត្តនានាក្នុងក្រៅប្រទេស ចូលរួមក្នុងពិធីបុណ្យព្រះសព និងទទួលព្រះសពឲ្យបានច្រើនកុះករ ។
សូមអរព្រះគុណ និងអរគុណ៕
ដោយ ហុក វិបុល






