ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមក

នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមក

នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមក

 

ខេត្តបន្ទាយមានជ័យ៖ នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមក

ជួបនៅមុខបន្ទប់ ហើយអូសនាងចូលក្នុងបន្ទប់ធ្វើសកម្មភាព

រំលោភបានសម្រេចទាំង៤នាក់ ត្រូវកម្លាំងនគរបាលឃាត់បាន៣នាក់គេចខ្លួនម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

លោកវរសេនយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួន៣នាក់នោះរួមមាន ៖

១-ឈ្មោះ ហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ(ជាសង្សារ),

២-ឈ្មោះ ហួត ភិល ភេទប្រុសអាយុ២១ឆ្នាំ(អ្នកបើកឡានដឹកទឹកកក), ៣-ឈ្មោះ ជុំ សាធា ភេទប្រុសអាយុ១៧ឆ្នាំ(អ្នកបើកឡានដឹកទឹកកក) ស្នាក់នៅបន្ទប់ជួលក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះអាយុ១៥ឆ្នាំ រស់នៅក្រុងសិរីសោភ័ណដែលបានប្តឹងថា នាងបានស្គាល់មិត្តប្រុសម្នាក់តាមហ្វេសប៊ុកធ្វើជាសង្សារ ហើយបានណាត់ឱ្យនាងមកជួបនៅបន្ទប់ជួលទាំងយប់។ នៅពេលជួប សង្សាររបស់នាងចាប់អូសដៃនាងចូលបន្ទប់ហើយបិទទ្វារធ្វើសកម្មភាពចាប់នាងរំលោភបាន សម្រេច ហើយដើរចេញពីបន្ទប់។ ពេលនោះស្រាប់តែមានមិត្តភក្តិប្រុស៣នាក់ទៀតបានចូលចាប់នាងរំលោភម្តងម្នាក់ៗរហូតបានសម្រេចទាំង៤នាក់ កាលពីយប់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ក្នុងបន្ទប់ជួលទល់មុខស្ថានីយទឹកស្អាតស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះហើយ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរអំបិល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្នុងចំណោម៤នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីរងគ្រោះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

នៅពេលនគរបាលសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំស្ត្រីរងគ្រោះរំលោភ បានសម្រេចក្នុងចំណោមបក្ខពួកជាមិត្តភក្តិ៤នាក់ ហើយម្នាក់ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ កំពុងគេចខ្លួន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.