ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ជាការទទួលខុសត្រូវចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស្នងការប៉ូលិសជាតិលាលែងចេញពីតំណែង

ជាការទទួលខុសត្រូវចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស្នងការប៉ូលិសជាតិលាលែងចេញពីតំណែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជាការទទួលខុសត្រូវចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី ស្នងការប៉ូលិសជាតិលាលែងចេញពីតំណែង

ចែករំលែក៖

នៅថ្ងៃទី២៥ខែសីហា ស្នងការប៉ូលិសជាតិជប៉ុនបានប្រកាស លាលែងចេញពីតំណែងដើម្បីជាការទទួលខុសត្រូវចំពោះករណីធ្វើឃាតទៅលើអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ។ ស្នងការប៉ូលិសជាតិបានបញ្ជាក់ថា ចំបាច់ត្រូវតែមានការចាប់ផ្តើមជាថ្មីសម្រាប់ស្ថាប័ននេះ ដើម្បីធានាសន្តិសុខ ដល់អ្នកនយោបាយ។

លោក Nakamura Itaru ស្នងការប៉ូលិសជាតិជប៉ុនបានបញ្ជាក់ថា ការលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវសម្រាប់ ករណីឃាតកម្មបាញ់សម្លាប់លើ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo កាលពីខែកក្កដាឆ្នាំ២០២២។
ក្រុមអ្នកជំនាញបានលើកឡើងថា ការរក្សាសន្តិសុខអំឡុងពេលដែលលោក អាបេ ត្រូវបានគេបាញ់ប្រហារនៅទីក្រុងណារ៉ា (Nara) ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា គឺមិនមានភាពរឹងមាំសោះឡើយ។ បើតាមអ្នកជំនាញផ្នែកសន្តិសុខចំនួន៨នាក់ដែលបានពិនិត្យមើលឃ្លីបវីដេអូជាក់ស្តែងនៃហេតុការណ៍នោះ គឺក្រុមអង្គរក្សតាមពិត មានឱកាសអាចជួយការពារលោក អេបេ បានតាមរយៈការរត់ទៅពាំង ឬចាប់ផ្តួលលោកទៅលើដី នៅក្នុងគម្លាតរយៈពេល២.៥វិនាទី រវាងការបាញ់លើកទី១ដែលខុស ហើយនិងការបាញ់លើកទី២ដែលត្រូវចំលោកអតីតនាយករដ្ឋមន្រ្តីជប៉ុន។
ក្រោយពេលកើតហេតុ មន្រ្តីជប៉ុនជាច្រើនរូបរួមទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio ក៏បានទទួលស្គាល់ផងដែរពីភាពចន្លោះប្រហោងក្នុងការការពារសន្តិសុខចំពោះវត្តមានរបស់លោក អាបេ ដែលជាអតីតមេដឹកនាំមួយទាំងមូល អំឡុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន៕

រូបថត៖ Reuters 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.