ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

កិច្ចប្រជុំការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន

(ខេត្តកណ្តាល)៖ ថ្លែងក្នុងកិច្ចប្រជុំការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល បានមានប្រសាសន៍ថា៖ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាតននិងអនាម័យប្រកបដោយបរិយាបន្ន គឺក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំស្ត្រីនៅកម្ពុជា។

លោកស្រីបានបន្តថា យោងតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៥របស់ក្រសួងកិច្ចការនារី និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤បានកំណត់ថា រាជរដ្ឋាភិបាលនិងបន្តលើកកម្ពស់តួនាទីស្ត្រី តាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោកស្រីបានសំណូមពរដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រង់ត្រាបស្តាប់ កត់ត្រា និងចូលរួមមតិអោយបនផុលផុស ដើម្បីយើងរួមគ្នាក្នុងការចែករំលែក ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋអោយបានយល់ដឹងទូលំទូលាយ និងរួមគ្នាដើម្បីលើកកម្ពស់ការអនុវត្តកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ក្រោមកិច្ចសហការរវាងមន្ទីរកិច្ចការនារីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយអង្គការវ័តធឺអេដ (water Aid)។

ក្នុងឱកាសនោះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រីលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ហើយសម្រាប់ខេត្តកណ្តាល គឺវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិតជាមានមោទនភាព សម្រាប់លទ្ធផលដែលសម្រេចបានក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ដែលក្នុងនោះការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកណ្ដាល ឆ្នាំ២០២២ តែម្ដង ដែលរហូតមកដល់ថ្ងៃនេះអត្រា នៃខ្នងផ្ទះមានបង្គន់ អនាម័យប្រើប្រាស់សរុបមានចំនួន ៩៩.៨០ភាគរយ ហើយខ្នងផ្ទះនៅសល់ ០.២០ភាគរយ ជាគ្រួសាររស់នៅ លើដីសាធារណៈ និងលើទឹកប៉ុណ្ណោះ។

លោកស្រីបានបន្ថែមថា ចំពោះការងារលើកកម្ពស់សមត្ថភាពដល់ស្ត្រីលើវិស័យទឹកស្អាត និងអនាម័យនេះ ខេត្តកណ្តាលអាចធ្វើបានល្អ ព្រោះថា យើងមានមូលដ្ឋានដែលជាស្ត្រីធ្វើលើការងារនេះនៅតាមថ្នាក់រដ្ឋបាលនីមួយៗ រួចហើយ នៅឡើយតែការពង្រឹងពួកគាត់បន្ថែមប៉ុណ្ណោះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្តបានមានប្រសាសន៍ថា៖ចំពោះគោលបំណងកិច្ចប្រជុំថ្ងៃនេះ គឺបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យទឹកស្អាត និងអមនាម័យ ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ចំពោះការបញ្ជ្រាប សមភាពយេនឌ័រគ្រប់វិស័យដោយមានចែងនៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិជាដើម។

លោកជំទាវបានបន្តថា ដើម្បីឱ្យការងារទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អង្គការដៃគូ វិស័យឯកជន ភាគីពាក់ព័ន្ធនានា ទើបធ្វើឱ្យស្ថានភាពមានការប្រសើរឡើងបន្ថែមទៀត។

លោកជំទាវបានបន្ថែមថា ភាពជាអ្នកដឹកនាំរបស់ស្រ្តីមានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពីព្រោះស្ត្រីមានការឧស្សាព្យាយាម មានភាពអត់ធ្មត់ និងការនិយាយស្តីមានភាពទន់ភ្លន់ទាក់ទាញជាងបុរស ដែលអំណោយផលក្នុងការធ្វើឱ្យឆាប់មានការផ្លាស់ប្តូរឥរិយាបទ ជាពិសេសការប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាព។យោងលើលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បង្ហាញថា ចំនួនស្ត្រី ៩៣% យល់ស្របថា ស្ត្រីអាចជាអ្នកដឹកនាំល្អ ច្រើនជាងបុរសមានតែ៣៨%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.