ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ បាន អញ្ជើញ ទទួល ជួប សម្ដែង ការ គួរ សម ជាមួយ លោក រ៉ូ យ៊ុនជុន ( Mr.RHO Hyun jun ) នាយក ប្រចាំ ប្រទេស នៃ ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ កូរ៉េ
(ភ្នំពេញ)៖ នា រសៀល ថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ បាន អញ្ជើញ ទទួល ជួប សម្ដែង ការ គួរ សម ជាមួយ លោក រ៉ូ យ៊ុនជុន ( Mr.RHO Hyun jun ) នាយក ប្រចាំ ប្រទេស នៃ ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ កូរ៉េ ( KOICA )ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា ដើម្បី ពិភាក្សា ការងារ ការ លើកស្ទួយ វិស័យ សុខាភិបាល និង វិស័យ អប់រំ ក្នុង ភូមិ សាស្រ្ត មួយ ចំនួន នៃ រាជធានីភ្នំពេញ ។

















