ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជេីញចូលរួម  ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ដ ៥រូប

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជេីញចូលរួម  ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ដ ៥រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអញ្ជេីញចូលរួម
 ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ដ ៥រូប

 

អភិបាលរង នៃគណៈអភិបាលខេត្តកែប ចំនួន៥រូប ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរង​(ខេត្តកែប) នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

នៅក្នុងពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងកងកម្លាំងទាំង៣ប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

 

អភិបាលរងខេត្តកែប ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងទាំង៥រូប នាពេលនេះ រួមមាន ៖ ទី១ៈ លោក ហ៊ួរ មិថុនា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្តកែប។ ទី២ៈ លោក អុីម បញ្ញារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ខមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងបរិស្ថានខេត្តកែប ទៅជាអភិបាលរងខេត្តកែប។ ទី៣ៈ លោកស្រី គឹម ចន្នី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ អភិបាលស្រុកដំណាកចង្អើរ ទទួលមុខតំណែងជាអភិបាលរងខេត្តកែប។ ទី៤ៈ លោកស្រី ទិត សុខា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អភិបាលក្រុងកែប ទៅជាអភិបាលរងខេត្តកែប។ ទី៥ៈដំឡើងឋានន្តរស័ក្តិ លោក យស់ មុន្នី ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ខមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងរ៉ែនិងថាមពល ត្រូវបានតែងតាំជាអភិបាលរងខេត្តកែប ។

ដោយឡែកទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរភារកិច្ចដែលដល់អាណត្តិការងារ ឱ្យមកទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការអបអរសាទរលោកលោកស្រី អភិបាលរងទើបឡើងថ្មីទាំង ៥ រូប ហើយឯកឧត្តមក៏បានស្នើដល់អភិបាលរងឡើងថ្មីទាំង៥ រូប ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹងសមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តកែបនេះឱ្យបានកាន់តែមានការរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក៏បានស្នើដល់រដ្ឋបាលខេត្ត ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ បន្តពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។

ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកប ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌សង្គម និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ បន្តជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិឃុំ ០៧ យ៉ាង ឱ្យបានកាន់តែ មានប្រសិទ្ធភាពជាបន្ថែមទៀតនៅក្នុងភូមិសាស្ត្រខេត្តកែប ទាំងមូល។

 

  •  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.