ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឃាតខ្លួនជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់

ឃាតខ្លួនជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាតខ្លួនជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់

ខេត្តព្រះសីហនុ៖ ដោយមានការដឹងនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។ ជនសង្ស័យទាំងពីរបានសារភាពថាពួកគេរួម និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នាជាច្រើនលើកនាពេលកន្លងមក ។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
២-ឈ្មោះ ពៅ សុង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ក្រោយសាកសួរជនសង្ស័យទាំងពីររួចសមត្ថកិច្ចយើងបន្ដទៅឃាត់ខ្លួនមនុស្ស០៥នាក់ (ស្រី០១នាក់) មកសាកសួរក្នុងនោះមាន ៖
១-ឈ្មោះ គុន គា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត)
២-ឈ្មោះ សន ណាវ៉ីន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ (អ្នកសមគំនិត)
៣-ឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រី ជនជាតិខ្មែរ មុខរបរអ្នកទទួលទិញអេតចាយ ទីតាំងស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៤-ឈ្មោះ ឡេស ស៊ីណា ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករអេតចាយ រស់នៅកន្លែង ទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
៥-ឈ្មោះ វ៉ាយ ពិសិដ្ឋ ភេទប្រុស ជនជាតិវៀតណាម មុខរបរ កម្មករអេតចាយ រស់នៅកន្លែងទិញលក់អេតចាយ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបាន ៖
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC-125 សេរី២០១៥ បិតស្គុតពណ៌ទឹកក្រូច ពាក់ផ្លាកលេខ៖ ព្រះសីហនុ ១B-៤៤៤២ (ជាមធ្យោបាយធ្វើសកម្មភាព) ។
-លួសស្ពាន់ សំបកខ្សែភ្លើង កំណាត់ខ្សែភ្លើងមួយចំនួន (ជាផលនៃអំពើលួច) ។
ជាលទ្ធផល ការសាកសួរជុំវិញករណីលួចកាត់ខ្សែភ្លើង និងទទួលទិញ (ផលនៃអំពើលួច) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមក ។ សន្និដ្ឋានរួមឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ, ពៅ សុង, គុន គា និងឈ្មោះ សន ណាវ៉ីន គឺជាសហចារី (មុខសញ្ញា សកម្ម) ក្នុងបទលួច កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ និងនាពេលកន្លងមកក្នុងភូមិសាស្ដ្រ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
-ឈ្មោះ ស្រ៊ុន ស្រីនិច ពាក់ព័ន្ធក្នុងករណីទទួលផលនៃអំពើលួច ។
-ឈ្មោះ រ៉ាយុទ្ធ ជាបក្ខពួក ក្នុងករណីនេះកំពុងរត់គេចខ្លួន ។
-ឈ្មោះ ឡេស ស៊ីណា និងឈ្មោះ វ៉ាយ ពិសិដ្ឋ (ជាកម្មករ) ពុំមានតម្រុយពាក់ព័ន្ធក្នុងករណីខាងលើទេ ។

បច្ចុប្បន្នជនសង្ស័យទាំង៥ (ស្រី០១នាក់) និងវត្ថុតាង សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការបន្ដ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.