ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

មានការរិះគន់កប់ៗមាត់រឿងយកល្បែងអាប៉ោងនិងបៀជាឈុតតំណាងខេត្ត ក្នុងកម្មវិធីMiss Grand Cambodia 2022

មានការរិះគន់កប់ៗមាត់រឿងយកល្បែងអាប៉ោងនិងបៀជាឈុតតំណាងខេត្ត ក្នុងកម្មវិធីMiss Grand Cambodia 2022

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មានការរិះគន់កប់ៗមាត់រឿងយកល្បែងអាប៉ោងនិងបៀជាឈុតតំណាងខេត្ត ក្នុងកម្មវិធីMiss Grand Cambodia 2022

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ គឺកម្មវិធី Miss Grand Cambodia 2022 បានឈានដល់ការប្រកួតឈុតតំណាងជាតិហើយ ដោយតម្រូវឱ្យបេក្ខភាពទាំង៣៥រូបត្រូវបង្ហាញឈុតតំណាងខេត្ត រាជធានី និងតំណាងប្រទេសដែលប្រជាជនខ្មែររស់នៅច្រើនផងដែរ ។ ប៉ុន្តែការបង្ហាញឈុតតំណាងខេត្ត-រាជធានីនេះបានលេចចេញនូវការរិះគន់មិនសំចៃមាត់ចំពោះឈុតរបស់បេក្ខនារីមកពីខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដោយសារយកល្បែងស៊ីសងជាសន្លឹកបៀ និងអាប៉ោងធ្វើជាឈុតតំណាងខេត្តរបស់ខ្លួនក្នុងវគ្គនេះ។

  គេដឹងដែរថា រាល់ឈុតតំណាងជាតិរបស់បេក្ខជនទាំងអស់គឺកម្មវិធីតម្រូវឱ្យស្វែងរកអ្នកឧបត្ថម្ភ និងច្នៃដោយខ្លួនឯង ដែលបេក្ខជនខ្លះមិនមានថវិកាគ្រប់គ្រាន់ក្នុងការច្នៃឡើយ ប៉ុន្តែក៏មិនគួរប្រើប្រាស់ឈុតល្បែងស៊ីសងដែលជាគំរូមិនល្អនោះដែរ ហើយក៏មានឈុតស្អាតប្រណីតថ្មីប្លែកជាច្រើនដែលកូនខ្មែរជំនាន់ក្រោយបានច្នៃយ៉ាងប្រណីតកន្លងមកដែលមានភាពទាក់ទាញខ្លាំង និងបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ប្រពៃណីផងដែរ។       មានមតិរិះគន់ជាច្រើនបានលើកឡើងថា ការយកល្បែងស៊ីសងធ្វើជាតំណាងខ្មែរបែបនេះយើងសូមសម្ដែងការមិនពេញចិត្ត  ព្រោះព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងនោះទេ ហើយល្បែងស៊ីសងគ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ ។  ល្បែងបៀ អាប៉ោងដែលគេហាមតាមស្រុកភូមិជាល្បែងសុីសងខុសច្បាប់ ប៉ុន្តែបែរជាកម្មវិធីធំមួយយកទៅបង្ហាញជាអន្តរជាតិពីមុខផ្ទាំងប្រាសាទអង្គរវត្តខ្មែរទៅវិញ។ នៅមានមតិរិះគន់ជាច្រើនទៀតពីសំណាក់ប្រជាជនកម្ពុជាដោយបានសម្តែងការមិនពេញចិត្តចំពោះឈុតតំណាងខេត្តនិងក្រុងទាំងពីរនេះ ។ ទោះបីមានការរិះគន់សម្តែងការមិនពេញចិត្តក្តី ក៏គេសង្តេតឃើញថា មិនទាន់មានប្រតិកម្មណាមួយចេញមុខតបតពីសំណាកអ្នករៀបចំកម្មវិធីខាងលើនេះនៅឡើយទេ ។

ក្រៅពីមហាជនរិះគន់មិនសំចៃមាត់ក្នុងនោះក៏មានទាំងសិល្បករជាច្រើនបានបង្ហាញការមិនពេញចិត្តពីការរៀបចំយកឈុតតំណាងខេត្តជាល្បែងស៊ីសង ដែលជារឿងមិនគួរផ្សព្វផ្សាយនៅលើឆាក និងជាការផ្សព្វផ្សាយមិនល្អទាំងក្នុងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ គេរំពឹងដែរថា កម្មវិធីនឹងធ្វើការបកស្រាយបន្ថែមលើករណីនេះ៕

      

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.