ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ

ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា
” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ”

ខេត្ដព្រៃវែង៖ បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក​ អំពីសិប្បករស្មូនដី​ ឈ្មោះ​ ប៊ិន​ ឆារ៉ាន់​ អាយុ៤១ឆ្នាំរស់នៅភូមិព្រៃដេីមថ្នឹង​ ឃុំព្រៃដេីមថ្នឹង​ ស្រុកស៊ីធរកណ្តាល​ ខេត្តព្រៃវែង​ ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ​ តែមិនមានការពិចារណាវែងឆ្ងាយ​ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ​ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ​ ព្រមទាំងមានការផ្សព្វផ្សាយ​ និងចែកចាយតៗគ្នាច្រេីន​ ទេីបរសៀលថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២២នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បានបញ្ជាឱ្យឯកឧត្តម​ ហូ​ សិទ្ធី​ នាយកខុទ្ទកាល័យសម្តេច​តេជោ​ ហ៊ុន​ សែន​ ​នាករដ្ឋមន្ត្រី​ ចាត់តាំងឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដឹកនាំក្រុមការងារ​ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល​ បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូប​សម្តេចតេជោជាបន្ទាន់ ហេីយឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ បានបញ្ជាក់សង្កត់ធ្ងន់ថា” សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ” ដូច្នេះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ មិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វេីរូបសំណាក​ ឬសូនរូប​ ឬក៏ចាក់ពុម្ពរូបសម្តេចនោះទេ។

តាមការបញ្ជាក់របស់ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ ខាងលេីនេះ​ ក៏ជាសារចែករំលែកដល់សាធារណជនឱ្យបានជ្រាបផងដែរ។

ក្រោយទទួលបានការណែនាំប្រកបដោយមនោសញ្ចតនាពីសំណាក់ឯកឧត្តម​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ បានទទួលយកដោយសេចក្តីរីករាយ​ និងការគោរពស្រលាញ់​ ហេីយគាត់ក៏បានកែរូបសំណាកដីឥដ្ឋដែលគាត់បានធ្វេីកន្លងមក​នោះ​ ឱ្យទៅជារូបសំណាកតាឥសីវិញ​ ដេីម្បីបញ្ជាក់អំពីសេចក្តីគោរពស្រលាញ់ដ៏ស្មោះចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលជាលោកឪពុកប្រកបដោយព្រហ្មវិហារធម៌​ ​និងជាអ្នកដឹកនាំដ៏ឆ្នេីមប្រកបដោយគតិបណ្ឌិត​ ធ្វេីឱ្យប្រទេសជាតិមានភាពរីកចម្រេីនលេីគ្រប់វិស័យ​ ជីវភាពប្រជាជនក៏មានភាពល្អប្រសេីរឡេីងជាលំដាប់។

ជាមួយគ្នានេះ​ សិប្បករ​ស្មូនដី​ ប៊ិន​ ឆារ៉ាន់​ ក៏បានអំពាវនាវឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយចែករំលែកនូវសារសុំទោសរបស់លោក​ និងក្រុមគ្រួសារចំពោះសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ហេីយសូមឱ្យអ្នកលេងហ្វេសប៊ុកដែលបានយករូបដែលគាត់បានបង្ហោះទាំងខុសឆ្គងកន្លងមកជួយលុបចេញវិញផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.