ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋ ទាំង៧៣គ្រួសារ ដែលបានជួបការលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ស្ថិតនៅឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បន្ទាប់ពីបានប្រជុំដោះស្រាយ នឹងដាក់ផែនការឱ្យអាជ្ញាធរក្រុងតាខ្មៅ ស្រុកស្អាង អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនតភ្ជាប់ទឹកស្អាត ជូនប្រជាពលរដ្ឋ ទាំង៧៣គ្រួសារ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះ បាន ក្នុង កា រគិតគូរពីសុខមាលភាព ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រី ក្រ របស់ ប្រ ជាពលក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះមានគោលដៅដើម្បីឲ្យរដ្ឋបាលដែនដី មន្ទីរជំនាញពាក់ព័ន្ធ ក្នុងការខិតខំរួមគ្នា ការប្ដូរឥរិយាបថ និងវិធីធ្វើសកម្មភាព ក្នុងការផ្ដល់សេវាសាធារណ: ប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយផាសុខភាពជូនប្រជាពលរដ្ឋស្របតាមសង្គមកំពុងអភិវឌ្ឍ ដើម្បីនិរន្តរភាព និងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស ក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាលទ្ធផលក្នុងរយៈពេល ២០ ថ្ងៃកន្លងមកនេះ អាជ្ញាធរក្រុង ស្រុក អ្នកពាក់ព័ន្ធ ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានសហការគ្នាបានយ៉ាងល្អ ក្នុងការតភ្ជាប់បណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង ៧៣គ្រួសារ ដែលរស់នៅ ឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ហើយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើ អោយអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា និងចូលរួមដោះស្រាយបញ្ហាដែលជាការលំបាករបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.