ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

កិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារខែបន្ត

កិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារខែបន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារខែបន្ត

ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត បានបើក

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាស្នងការរងទទួលការងារនៅតាមបណ្តាផែនជំនាញនីមួយៗ ព្រមទាំងលោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរ: សេនាតូចការពារព្រំដែនគោក លេខ៦០១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ឃុំ/សង្កាត់ បានចូលរួមសរុបចំនួន ២២៤នាក់ ស្រីចំនួន ២នាក់។

ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំអ្នកចាត់តាំងកម្មវិធី បានជម្រាបជូននូវរបៀបវារៈរួចមក លោកវរសេនីយ៍ទោ ដាន វុត្ថា ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍ស្តីពីកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។ បន្ទាប់មកលោកអធិការទាំង៩ក្រុង/ស្រុក លោកស្នងការរង ទទួលផែន និងលោកនាយការិយាល័យជំនាញ បានឡើងធ្វើបទអន្តរាគមន៍ ជុំវិញបទពិសោធន៍អនុវត្តការងារកន្លងមក និងដាក់ចេញផែនការអនុវត្តន៍ខែបន្ត។

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានផ្តោតយ៉ាងសំខាន់ទៅលើការងារជំនាញនៅតាមបណ្តាផែននីមួយៗ ដែលទទួលគ្រប់គ្រងលើការងាររបស់ខ្លួនជាពិសេសអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ និងប៉ុស្តិ៍នគរបាលទាំង៩៣ យកចិត្តទុកដាក់ក្នុងការបង្រ្កាប បទល្មើសនានា ដែលបានកើតឡើងក្នុងមូលដ្ឋានត្រូវដំឡើងនូវបញ្ជីឈ្មោះមុខសញ្ញាក្មេងទំនើងបងធំបងតូច អោយបានច្បាស់លាស់នៅតាមបណ្តាអធិការដ្ឋានក្រុង/ស្រុកទាំង៩ និង នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩៣ឃុំ/សង្កាត់ ជាពិសេសផ្តោតសំខាន់ទៅលើការងារជំនាញព្រហ្មទណ្ឌ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញទៅលើការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋអោយបានទាំងអស់គ្នានៅតាមបណ្តាឃុំ/សង្កាត់ ខិតខំយកចិត្តទុកដាក់ ទៅលើការងារសន្តិសុខនិងត្រូវគ្រប់គ្រងអោយបានច្បាស់លាស់រាល់ការស្នាក់នៅរបស់ជនបរទេស នៅតាមបណ្តាក្រុមហ៊ុន នានាអោយបានច្បាស់លាស់។

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.