ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ពិនិត្យការស្ថាបនាផ្លូវបេតុងថ្មី នៅសង្កាត់វាលស្បូវ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ពិនិត្យការស្ថាបនាផ្លូវបេតុងថ្មី នៅសង្កាត់វាលស្បូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ពិនិត្យការស្ថាបនាផ្លូវបេតុងថ្មី នៅសង្កាត់វាលស្បូវ

 

ភ្នំពេញ៖សមិទ្ធផលថ្មីមួយទៀត បាននិងកំពុងតែចេញរូបរាងជាបណ្ដើរៗហើយ គឺ ផ្លូវបេតុងមួយខ្សែមានប្រវែង ២០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូដោះទឹក១ខ្សែប្រវែង ២០០០ ម៉ែត្រ មុខកាត់០.៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខមួយ ចូលទៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញផ្តល់ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនេះ ដែលជាចំណងដៃរបស់សាលារាជធានីភ្នំពេញផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល ។

ក្នុងការចុះពិនិត្យសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែរួមនឹងលូ១ខ្សែប្រវែង ២០០០ ម៉ែត្រ នេះ លោកអភិបាលខណ្ឌ បានណែនាំ ឲ្យមន្ត្រីជំនាញរួមនិងអាជ្ញាធរមូលដ្ឋានសង្កាត់វាលស្បូវ ត្រូវតាមដានជាប់ជាប្រចាំក្នុងការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលបានទទួលការតាំងពីចាប់ផ្តើមការដ្ឋានរហូតដល់ចប់ជាស្ថាពរ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការធ្វើដំណើរនៅគ្រាដែលការដ្ឋានកំពុងដំណើរការសាងសង់។

ផ្លូវបេតុងថ្មីដែលសាងសង់ជិតរួចរាល់នេះនឹងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនិងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ។បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានការត្រេកអរយ៉ាងខ្លាំង និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលខណ្ឌ អាជ្ញាធរសង្កាត់ និងជាពិសេស សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ផ្លូវបេតុង និងដាក់លូដោះទឹកចំនួន ១ខ្សែនេះ ដែលជាការដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ហើយបង្កនូវការងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ ៕                

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.