ឈ្មោះ រាប និងឈ្មោះ គួង ស្រី បើកល្បែងបញ្ជាល់មាន់តាមអនឡាញ នៅក្នុងភូមិរោងដំរី កំពុងលេងស៊ីសងខុសច្បាប់យ៉ាងពេញបន្ទុក រីឯលោក វីន មេប៉ុស្តិ៍នគរបាលឃុំស្វាយចេក រក្សាភាពស្ងៀមស្ងាត់ ?
ហេតុនេះ លោក មាស ធួក អធិការដ្ឋាននគរបាលស្រុករំដួលមិនគូរមេីលរំលងភាពអសកម្ម របស់លោក វីន មេប៉ុស្តិ៍នគរបាលឃុំស្វាយចេក តទៅទៀតនោះទេ ព្រោះបណែតបណ្តោយឲ្យមាន ល្បែងបញ្ជាល់មាន់តាមអនឡាញ បើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ក្នុងមូលដ្ឋានរបស់ខ្លួន មិនចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងភូមិរោងដំរី បានរិះគន់ចំៗ ទៅលេីលោក វីន មេប៉ុស្តិ៍នគរបាលឃុំស្វាយចេក និង អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ពន្ធ័ ទុកឲ្យអ្នកញៀនល្បែងបញ្ជាល់មាន់តាមអនឡាញ លេងដោយសេរី ធ្វេីមិនដឹងមិនឬអ្វីទាំងអស់។
ប្រជាពលរដ្ឋ ក្នុងភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពអសន្តិសុខសង្គម ព្រោះពួកគាត់បានរៀបរាប់ ប្រាប់មកភ្នាក់ងារព័ត៌មានយើងឲ្យដឹងថា ចាប់តាំងពីមានល្បែងបញ្ជាល់មាន់តាមអនឡាញក្នុងមូលដ្ឋាន ខ្លាចកើតជាចោរលួច ចោរឆាក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រូសារ គូរឲ្យកត់សម្គាល់ថែមទៀតផង។
ដូច្នេះហើយប្រជាពលរដ្ឋ រស់នៅភូមិរោងដំរី ឃុំស្វាយចេក បានអំពាវនាវដល់ ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ពន្ធ័ស្រុករំដួល ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ ល្បែងបព្ជាល់មាន់តាមអនឡាញ ដែលមានម្ចាស់ផ្ទះ ឈ្មោះ រាប និង ឈ្មោះ គួង ស្រី និងទីតាំងជាច្រើនកន្លែងទៀត ក្នុងទឹកដីស្រុករំដួល ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គមជួនពលរដ្ឋក្នុងមូលដ្ឋាន៕




