ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោក​ ​ឆាំង​ ​សុង​ ​អតីត​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​សម័យ​ ​លន់​ ​ន​ល់ ​ទទួល​មរណភាព​ក្នុង​វ័យ​ ​៨​៤​ ​ឆ្នាំ​

លោក​ ​ឆាំង​ ​សុង​ ​អតីត​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​សម័យ​ ​លន់​ ​ន​ល់ ​ទទួល​មរណភាព​ក្នុង​វ័យ​ ​៨​៤​ ​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក​ ​ឆាំង​ ​សុង​ ​អតីត​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​សម័យ​ ​លន់​ ​ន​ល់ ​ទទួល​មរណភាព​ក្នុង​វ័យ​ ​៨​៤​ ​ឆ្នាំ​

លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងរបប​សាធា​រណរដ្ឋខ្មែរ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍។ 

 

​លោក​ ​ឆាំង​ ​សុង​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​លន់​ ​ន​ល់       (១​៩​៧​០​-​១​៩​៧​៥​) ​បាន​ទទួល​មរណភាព​ហើយកាលពី​ថ្ងៃសៅរ៍​ ​នៅ​សហរដ្ឋអាមេរិក​ ​ក្នុង​ជន្មាយុ​ ​៨​៤​ឆ្នាំ​។​

 

​ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពីម្សិលមិញ​ដោយ​ភរិយា​របស់​លោក​គឺ​ ​លោកស្រី​ ​ស៊ុំ​ ​សា​រុ​ម​ ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ​ហើយ​ក្រោយមក​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​។​

ភរិយា​របស់​លោក​ ​លោក​ ​ឆាំង​ ​សុង​ និយាយថា​ ​លោក​បាន​ធ្វើ​មរណកាល​ដោយសារ​ជរាពាធ​នៅ​ម៉ោង​ប្រហែល​ ​៣​:​០​០​ ​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ឡុង​ប៊ិច​នៃ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា​ដែល​ត្រូវនឹង​ម៉ោង​ប្រហែល​ ​
៥​:​០​០​ ​ល្ងាច​ថ្ងៃសៅរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​មនុស្សរាប់ពាន់​នាក់​ដែល​ស្គាល់​ ​និង​គោរព​រូបលោក​ ​បាន​សម្តែង​ការ​គោរព វិញ្ញាណក្ខ ន្ធ​លោក​ ​ឆាំង​ ​សុង​ ​នៅ​លើ​បណ្តាញ​សង្គម​។​

​ខណៈ​ពេល​ដែល​សុខភាព​របស់​លោក​បាន​ធ្លាក់ចុះ​ខ្សោយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​ដែល​នាំ​ឱ្យ​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​ស្លាប់​របស់​គាត់​ជាច្រើន​ដង​រួចមក​ហើយ​ ​សុខភាព​របស់​លោក​ ​ឆាំង​សុង​ ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខែ​មេសា​ឆ្នាំនេះ​ ​រហូត​លោក​ត្រូវ​ចូល​បន្ទប់សង្គ្រោះបន្ទាន់​ ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​លោក​បាន​រួចជីវិត​ ​ហើយ​បាន​សរសេរ​បញ្ចេញមតិ​ ​និង​អារម្មណ៍​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​។​

​លោក​បាន​សរសេរ​លើ​ហ្វេ​ស​បុក​នៅ​ថ្ងៃ​ទី​ ​១​ ​ខែ​ឧសភា​ឆ្នាំនេះ​៖​ ​«​ការ​ខ្សោះ​នៃ​សុខភាព​របស់​ខ្ញុំ​ក្នុង​កំឡុង​ឆ្នាំ​មុន​ៗ​មិន​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ពេញលេញ​នោះ​ទេ​ ​ប៉ុន្តែ​នៅ​ក្នុង​ទម្រង់​ចុងក្រោយ​របស់​វា​ ​គឺ​ស្រួច​ស្រាវ​ដែល​ខ្ញុំ​ពិតជា​ “​រស់នៅ​ក្នុង​សេចក្តី​ស្លាប់​“ ​ជាមួយនឹង​ព្រឹត្តិការណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ខ្ញុំ​បាន​ជួបប្រទះ​នៅ​ក្នុង​ជីវិត​ពិត​របស់​ខ្ញុំ​ដែល​ខ្ញុំ​ ​មិន​អាច​ពិពណ៌នា​ជា​ពាក្យពេចន៍​បានទេ​ ​ខណៈ​ដែល​មិត្តភ័ក្តិ​ ​និង​សមាជិក​គ្រួសារ​​​ដែល​អង្គុយ​ជុំវិញ​ខ្លួនខ្ញុំ​នៅ​អង្គភាព​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ ​ជឿ​ថា​នៅ​ពេល​នោះ​ខ្ញុំ​បាន​ទទួល​មរណភាព​ហើយ​»​។​

​ពីរ​ខែមុន​លោក​ទទួល​មរណភាព​ ​លោក​ ​ឆាំង​ ​សុង​ ​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ​័ក្ដិ ​និង​សាច់ញាតិ​របស់​លោកតា​ម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​។​ ​សា​ចុងក្រោយ​របស់​គាត់​គឺ​នៅ​ថ្ងៃ​ទី​ ​៩​ ​ខែ​មិថុនា​។​

 

 

​លោក​បាន​សរសេរ​នៅ​ក្នុង​ការ​បង្ហោះ​របស់​លោក​ថា៖​ ​«​ចិត្ត​ខ្ញុំ​ស្រណុក​ក្នុង​ពេល​កុំព្យូទ័រ​យួរ​ដៃ​របស់​ខ្ញុំ​ខូច​»​។​

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​លោក​ ​ខៀវ​ ​កា​ញា​រិទ្ធ​ ​ដែល​បាន​ទទួល​ដំណឹង​អាក្រក់​កាលពី​យប់​ថ្ងៃអាទិត្យ​ ​បាន​និយាយ​ថា​ ​ការ​លា​ចាកលោក​របស់​លោក​ ​ឆាង​ ​សុង​ ​គឺជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ ​ជាពិសេស​ក្នុង​វិ​ស​័​យ​សារ​ព័ត៌មាន​។​

​លោក​បាន​ថ្លែង​ថា​៖​«​ក្នុងនាម​ជា​អ្នក​សារ​ព័ត៌មាន​ ​និង​ជា​មន្ត្រី​រដ្ឋាភិបាល​ ​លោក​ ​ឆាំង​ ​សុង​ ​ធ្លាប់​ឆ្លងកាត់​ជាច្រើន​ជំនាន់​ ​ហើយ​ការ​បាត់បង់​រូបលោក​ ​គឺ​បាត់បង់​នូវ​បណ្ណាល័យ​មួយ​»​។​

​លោក​បន្ត​ថា​៖​ ​«​ ​នៅ​ក្រសួង​ព័ត៌មាន​ ​លោក​គឺជា​ឥស្សរជន​មួយ​រូប​ដែល​បាន​ផ្តល់​ដំបូន្មាន​ល្អ​ៗ​ជាច្រើន​ដល់​ពួក​យើង​។​ ​ខ្ញុំ​សោក​ស្តាយ​ពេល​ដឹង​ថា​ ​លែង​បាន​ជួប​លោក​ទៀតហើយ​»​។​

កើត​​​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំ​ ​១​៩​៣​៩​ ​លោក​ ​ឆាំង​ ​សុង​ ​បាន​ទទួល​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​ ​និង​បាន​បញ្ចប់​សញ្ញាបត្រ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ ​Louisiana​ ​និង​បាន​បង្រៀន​អក្សរសាស្ត្រ​បារាំង​ ​រយៈពេល​ខ្លី​នៅ​សហរដ្ឋអាមេរិក​មុន​ពេល​ត្រឡប់​មក​ទី​ក្រុងភ្នំពេញ​វិញ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ​១​៩​៦​០​។​

​លោក​បាន​ធ្វើការ​ក្នុង​វិ​ស​័​យ​សារ​ព័ត៌មាន​ ​ហើយ​បាន​ក្លាយ​ជា​មន្ត្រី​ព័ត៌មាន​ក្នុង​ជួរ​កងទ័ព​ក្នុង​ឆ្នាំ​ ​១​៩​៧​០​ ​ឡើង​ទៅ​ជា​អ្នក​នាំពាក្យ​ផ្លូវការ​ក្នុង​បញ្ជាការ​ដ្ឋា​ន​ជាន់ខ្ពស់​។​

​នៅ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​១​៩​៧​៤​ ​លោក​ត្រូវ​បាន​តែងតាំងជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​ ​នៅ​ខែ​មីនា​ ​ឆ្នាំ​១៩៧៥​ ​លោក​បាន​ក្លាយ​ជា​លេខាធិការ​សារ​ព័ត៌មាន​របស់​សេនា​ប្រមុខ​ ​លន់​ ​ន​ល់​។​

​មិនយូរប៉ុន្មាន​មុន​ពេល​ជ័យ​ជម្នះ​របស់​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​ ​១​៧​ ​ខែ​មេសា​ ​ឆ្នាំ​ ​១​៩​៧​៥​ ​លោក​ ​ឆាំង​ ​សុង​ ​បាន​ភៀសខ្លួន​ជាមួយ​សេនាប្រមុខ​ ​លន់​ ​ន​ល់ ​ទៅ​កោះ​ហា​វ៉ៃ​។​ ​លោក​គឺជា​មន្ត្រី​កម្ពុជា​តែម្នាក់​គត់​ដែល​ទៅ​ជាមួយ​លោក​ ​លន់​ ​ន​ល់​។​

​បន្ទាប់ពី​ឆ្នាំ​ ​១​៩​៧​៩​ ​គាត់​បាន​បង្កើត​អង្គការ​ ​Save​ ​Cam​bo​d​i​a​ ​Inc​ ​ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ​Ar​l​in​g​ton​ ​រដ្ឋ​ ​Virgin​i​a​ ​ដែល​ជួយ​ដល់​ការ​តាំងទីលំនៅ​ថ្មី​របស់​ជនភៀសខ្លួន​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​។​ ​នៅ​ឆ្នាំ​ ​១​៩​៨​៧​ ​លោក​ទទួល​បាន​សញ្ជាតិ​អាមេរិក​ជា​ផ្លូវការ​។​

​លោក​បាន​ត្រឡប់មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​ ​១​៩​៩​៥​។​ ​នៅ​ឆ្នាំ​បន្ទាប់​ ​គាត់​បាន​ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​របស់​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​ជា​ ​ស៊ីម​ ​ហើយ​បាន​ក្លាយ​ជា​សមាជិកព្រឹទ្ធសភា​នៅ​ឆ្នាំ​ ​១​៩​៩​៩​ ​របស់​គណបក្សប្រជាជន​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.