ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី

​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​នាំយក​អំណោយ​យ៉ាងច្រើន​ទៅ​ចែកជូន​ដល់​ជនពិការ​មណ្ឌល​អភិវឌ្ឍ​ន៍​ភ្នំឆ័​ត្រដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការបោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖  ​អំណោយ​យ៉ាងច្រើន​សណ្ធឹកសណ្ធាប់​មានដូចជា ចង្គៀង​ប្រើ​សូឡា សូ​ឡា​សំរាប់​សាក​ថ្ម​ប្រើ​ពន្លឺព្រះអាទិត្យ និង​សារុង ជាង ២.០០០​សារុង និង​ឋ​វិកា​មួយចំនួនធំ​ទៀត​ដែល​ជា​អំណោយ​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​លោក ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​យក​ទៅ​ចែកជូន មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​តេជោ​ភ្នំ​ឆ័ត្រ ដែល​មាន​ប្រជាពលរដ្ឋ​ជា​យោធិន​ពិការ​មក​ទទួលយក​ជាង​២.០០០​នាក់​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការបោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៤​កន្លងមកនេះ ស្ថិត​ក្នុង​សាលប្រជុំ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​តេជោ​ភ្នំ​ឆ័ត្រ ស្ថិត​ក្នុង​មណ្ឌល​៣១៧​ភ្នំ​ឆ័ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា​ឆ្នាំ​២០១៧​ដែល​មាន​អ្នកចូលរួម លោក ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោកជំទាវ សុង ផល្លី​ន ភរិយា ឯកឧត្តម សួន បវរ និង​លោកស្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត ។​

​ឯកឧត្តម សួន បវរ បាន​មាន​ប្រសា​ន៍​ថា​ភូមិ​តេជោ​ភ្នំឆ័​ត្រនេះ ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ជិត​១០០​គីឡូម៉ែត្រ​ជាប់​និង​ភ្នំ​ខាវ​អុីដា​ង ខែ្មរ ថៃ ភូមិ​នេះ​ទើប​តែ​បង្កើត​ថ្មី កើតចេញពី​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​តេជោ​ភ្នំឆ័​ត្រដែល​មានសេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​លេខ​០ ៨ ៤​ចុះ​ថ្ងៃ​ទី​១១​ខែ​កញ្ញា ឆ្នាំ​២០១១​។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​តេជោ​ភ្នំឆ័​ត្រនេះ​ក្រោយពីក​កើត​ជា​ភូមិ​ហើយ បាន​សាងសង់​ទីចាត់ការ មាន សាលារៀន មន្ទីរពេទ្យ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្ទះ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​របស់​យោធិន​ពិការ មាន​អណ្តូងទឹក អាងទឹក​ក្នុងនោះ​មាន​ជនពិការ​មក​រស់នៅ​ចំនួន​សរុប ៤៦៥​គ្រួសារ មនុស្ស​រាយ​១.៧៥៥​នាក់ អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​១.០១១​នាក់ ដោយ​ឃើញ​យោធិន​ពិការ​មក​រស់នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧​តេជោ​ភ្នំឆ័​ត្រនេះ​កាន់តែច្រើន ។​

​ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើ​សំណើរ​ទៅ​ក្រសួង​មហាផ្ទៃ​សុំ​បង្កើត​ភូមិ​១​បាន​ដាក់​ឈ្មោះ​ភូមិ​ថា​តេជោ​ភ្នំ​ឆ័ត្រ ស្ថិតក្នុង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​ឯកឧត្តម សួន បវរ បាន​បញ្ជាក់​ទៀត​ថា​ភូមិ​តេជោ​ភ្នំ​ឆ័ត្រ ប្រជាពលរដ្ឋ​ភាគច្រើន​របរ​រកស៊ី​ធ្វើ​ចំការ​មនុស្ស​ចាប់ពី​អាយុ​១៨​ឡើង​បាន​ទៅ​ចុះ​ឈ្នោះ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​នេះ​មាន​ចំនួន​៨១៦​នាក់​គណៈបក្ស​ប្រជាជន​បានទទួល​សំលេង​ពី​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យមាន​ចំនួន​៧២៣​សម្លេង​ស្មើ​និង​៩៥.៧​ភាគរយ​សបញ្ជាក់​ឲ្យឃើញ​ថា​សំលេង​សន្លឹកឆ្នោត​កើនឡើង​លើសលុប​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​ចំណែក​គណៈបក្ស​សង្គ្រោះ​ជាតិ​វិញ​ទទួលបាន​សំលេង​តែ​១៣​សម្លេង​តែ​ប៉ុណ្ណោះ​។​ក្នុងនោះ ឯកឧត្តម សួន បវរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​តេជោ​ភ្នំ​ឆ័ត្រ​ទាំងអស់​ដែលមា​ន​ជំនើ​ជឿជាក់​និង​ទុកចិត្ត​លើ​គណៈបក្ស​ប្រជាជន​បាន​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​យ៉ាងច្រើន​លើសលប់ ៕

 

img20170717c-(3) img20170717c-(2) img20170717c-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.