ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាហា​រដ្ឋា​ន​អប្សរា​ខេត្តតាកែវ​មាន​ថៅកែ ឈ្មោះ​ពូ​នី​បើក​ល្បែងភ្នាល់​បាល់​

អាហា​រដ្ឋា​ន​អប្សរា​ខេត្តតាកែវ​មាន​ថៅកែ ឈ្មោះ​ពូ​នី​បើក​ល្បែងភ្នាល់​បាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តតាកែវ ៖ សមត្ថកិច្ច​ខេត្ត​តាកែវ​មិនដឹង​ថា​អសមត្ថភាព​ឬក៏​ឃុបឃិត​គ្នា​ក៏​មិ ន​ដឹង​បាន​ជា​មិន​ការបង្ក្រាប​បន​ល្បែងភ្នាល់​បាល់ ដុះ​ស្លែ​ដ៏​ធំ​មួយ​ប្រចាំ​ខេត្ត​ជ្រក​ក្រោម​ស្លាក​អាហា​រដ្ឋា​ន អប្សរា​ដែល​មាន​ថៅកែ​ឈ្មោះ ពូ​នី  ។​

​ប្រភព​ព​តិមាន​ពីក្រុម អ្នកញៀន​ល្បែងភ្នាល់​បាល់​បាន ឲ្យដឹងថា​ពួកគាត់​បាន នាំគ្នា​ទៅ​លេង​ភ្នាល់​បាល់​នៅក្នុង​ហាង អាហា​រដ្ឋា​ន​អប្សរា​តែ​នៅ​ពេល​ពួកគាត់​ចាក់​ត្រូវ​ម្ចាស់​ហាង​ឈ្មោះ​ពូ​នី ជា​មេ​ស៊ីសង​នោះ​បោកប្រាស់​ពួកគាត់​មិន​ព្រម​ទទួលខុសត្រូវ ។​

​ក្រុម​អ្នក​ញៀន​ល្បែង​បានបញ្ជាក់​ថា​ពួក គាត់​បាន​ចាក់​ភ្នាល់​បាល់​ម្នាក់ៗ អស់​រាប់ពាន់​ដុល្លារ​ប្រាក់ ដើម​តែ​នៅពេល​ត្រូវ​អាច​ទទួលបាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ហើយ​ម្ចាស់​អាហា​រដ្ឋា​ន​ខាងលើ​មិន​បាន​សង​ពួកគាត់​នោះ​ទេ​បែ​ជា​ប្រើ ល្បិច​បន្លំ​លេខ​ទូរស័ព្ទ និង​បាន​ជួល​អ្នក​ផ្សេង​ឲ្យ​គំរាម​អ្នក​ដែល​ភ្នាល់​ត្រូវ​ថា​នឹង​ចាប់ ដាក់គុក​បើ​នៅតែ​ហាន​ចង់​បាន​លុយ​។

​យោង​តាម​ករណីនេះ​អាច​បញ្ជាក់​ថា​ហាង​អាហា​រដ្ឋា​ន​អប្សរា​ដែល​ទីតាំង​ក្នុង​ភូមិ ផ្សារ​តា​កោ​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​ជាប់​មន្ទីរ​ព័ត៌មាន ខេត្ត​និង ជិតបង្កើយ​ពី​អធិការ​នគរបាល​ក្រុង​ដូន​កែវ​មាន​ម្ចាស់​ឈ្មោះ​ពូ​នី​គឺមាន​លួច បង្កប់​សេវាកម្ម​ភ្នាល់​បាល់​ដ៏​ធំ​ប្រចាំ​ទី រួម​ខេត្តតាកែវ  ។

​លោក សួន ផុន ស្នងការរង​ទទួល​ផែន​យុត្តិធម៌​កណ្ដាល​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​បានឲ្យ ដឹង​ថា​លោក​បាន​ទទួល​ព័ត៌មាន​ជុំវិញ​អាហា​រដ្ឋា​ន​អប្សរា​បង្កប់​សេវាកម្ម ភា្ន​ល់​បាល់នេះ ដែរ​តែ​លោក​នៅ​មិនទាន់​បាន​ចាត់វិធានការ​ព្រោះ​កំពុង​រៀប​ចំរ​ក​ភស្តុតាង ។

​លោក​បាន​បន្ដទៀតថា​ម្ចាស់​អាហា​រដ្ឋា​ន​ឈ្មោះ នី​ជា​មេ​ស៊ីសង​ប្រហែល​អាច​ជាប់​ពាក់ព័ន្ធ នឹង​មន្ត្រី​ធំៗ​ក្នុង ខេត្ត​មួយចំនួន​ផង​ដែរ​ជា ពិសេស​មន្ត្រី​របស់​លោក​តែម្ដង​។​ចំណែក​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​មាន ប្រសាសន៍ថា​លោក​មិន​បានដឹង​រឿង បន​ល្បែង​ភ្នាល់​បាល់​ដ៏​ធំ​ហើយ​ដុះ​ស្លែ​នៅ​ចំ​កណ្ដាល​ទី​រួម​ខេត្ត​នោះ​ទេ ។ លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​លោក​នឹង​មិន​ទុក​បន​ល្បែង​ខាងលើនេះ ទេ​ត្រូវតែ​បង្ក្រាប​ឲ្យខាងតែបាន ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​ខេត្ត​របស់​យើង ៕

 

2015_03_05

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.