ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨៩១​កាត់​ប្រាក់ខែ​កូនចៅ​គ្មាន​មូលហេតុ​?

​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨៩១​កាត់​ប្រាក់ខែ​កូនចៅ​គ្មាន​មូលហេតុ​?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ មាន​ការលេចឮ​ព័ត៏មាន​ពា​ក្យ​ចចាមអារាម​ពី​មាត់​មួយ​ទៅ​មួយ​ទាក់ទិន​និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​គ្រប់​បណ្តា​ស្ថាបន័ និង​បញ្ជាការ​វរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថា​ត្រូវ​បាន​ថ្នាក់លើ​ផ្អាក​ថវិកា​ឧបត្ថម្ភ​ចំនួន​១២​ម៊ឺន​រៀល​ម្នាក់​ក្នុង​១​ខែ ។ ថវិកា​ដែល​បាន​ផ្អាក​នោះ គឺជា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អាហារ​ប្រចាំថ្ងៃ​ក្នុង​នគរបាល​ម្នាក់​ចំនួន​៤០០០​រៀល ប៉ុន្តែ​ប្រាក់ឧបត្ថម្ភ​នេះ មិន​ត្រូវ​បាន​បើក​ឲ្យ​កងកម្លាំង​នៅតាម​បណ្តា​បញ្ជាការ​វរ​ដូច​មុន​ទៀត​ទេ ។

​ថ្លែង​ប្រាប់​អ្នក​សារព័ត៏មាន​យើង​ដោយ​លោក​ឧត្តមសេនីយ៏ត្រី សំ ជិត ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ការងារ​ព្រំដែន​កម្ពុជា​ថៃ​នា​ព្រឹក​ថ្ងៃទី​២៥​កុម្ភ​នេះ​ថា​: កន្លង​មក​ថវិកា ឧបត្ថម្ភ​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​នោះ គឺ​មន្ត្រីនគរបាល​ទទួលបាន​គ្រប់គ្នា ប៉ុន្តែ​ក្រោយមក​បាន​ផ្អាក​ទៅវិញ​មកទល់​និង​ពេល​នេះ​បាត់​៣​ខែ​ហើយ ។ លោក​ឧត្តមសេនីយ៏​បាន​អះអាង​ថា​លុយ​នោះ​នឹង​មិន​បាត់​ទេ​វា​នឹង​ធ្លាក់​មក​វិញ​បន្ទាប់ពី​គម្រោង​ថ្មី​ធើ្វ​រួច​រាល់នា​ឆ្នាំ​២០១៥​នេះ ។ យាង​ណាក៏ដោយ​រេ​ឿ​ង​ថ្មី​មួយទៀត​ដែល​អ្នកសារព័ត៌មាន​យើង​ទទួលបាន​នោះ​គឺជា​រឿង​មេបញ្ជាការ​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៨៩១​រង​ការ​ចោទ​ពី​មន្ត្រីនគរបាល​ម្នាក់​ថា​បាន កាត់​ប្រាក់ខែ​របស់គាត់​ចំនួន​៣៧​ម៉ឺន​រៀល​ក្នុង​១​ខែ ។ នគរ​បាន​ដែល​ត្រូវ​មេបញ្ជាការ​កាត់​ប្រាក់ខែ​នោះ បាន​ថ្លែងថា​:​ប្រាក់ខែ​គាត់​សរុប​ស្មើ​និង​៧៤​ម៉ឺន​រៀល​ឋានន្ទរសក្ត័​ជា​អនុសេ​នីយ៏ឯក ថ្លែង​ក្នុង​ទឹកមុខ​ក្រៀមក្រំ​លាយ​លំ​ដោយ​ទឹកភ្នែក​រលីងរលោង​អ៊ួ​ល​ដើ​មក បាន​រៀបរាប់​ថា រូប​គាត់​ពី​មុន​ប្រពន្ធ​មិន​ទាន់​ស្លាប់​ចោល​នោះ​វា​មិន​អី​ទេ ព្រោះ​ប្រពន្ធ​របស់​គាត់​ជួយ​រក​ប្រាក់​ចិញ្ចឹម​កូនៗ​រៀនសូត្រ​បាន​ប៉ុន្តែ​ពេល​នេះ​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ​ចំណែក​កូន​ប្រុស​ស្រី​កំពុង​តែ​ស្ថិតក្នុង​វ័យ​សិក្សា​ត្រូវការ​ថវិកា​ច្រើន​ឧបត្ថម្ភ​ដល់​ពួកគេ ។​

​មន្ត្រី​ដដែល​បាន​បន្តទៀតថា ពេល​នេះ​រូបគាត់​ពិតជា​ខ្វះខាត​ខ្លាំងណាស់ ព្រោះ​ប្រាក់ខែ​មន្ត្រីនគរបាល​ជាតិ​ត្រូវ​មេ​លេប​ត្របាក់​អស់​ពាក់កណ្តាល​ទៅ​ហើយ​នៅសល់​ត្រឹមតែ​៣៧​ម៉ឺន​រៀល​ត្រូវ​បែងចែក​ថ្លៃ​កូន​រៀនសូត្រ​ផង​និង​សម្រាប់​ខ្លួនឯង​ផង ចំណែក​ប្រាក់​អាហារ​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​ថ្នាក់លើ​ដក​ទៀត ។​

ពាក់​ពន្ធ័​និង​មេបញ្ជាការ​កាត់​ប្រាក់ខែ​នេះ លោក​សំ​ជិត​បាន​ប្រាប់ថា រេ​ឿ​ង​ហ្និ​ង​លោក​មិន​ដឹង​ទេ ព្រោះ​នោះ​វា​ជា​សិទ្ធិ​របស់​គេ​ជា​មេបញ្ជាការ ។

​ចំណែក​លោក ហាំ វណ្ណ​: មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​នៅ​ព្រឹក​ថ្ងៃទី​២៥​នេះ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​ជុំវិញ​រឿង​មន្ត្រីក្រោមឱវាទ​ចោទថា បាន​កាត់​ប្រាក់ខែ​ពាក់កណ្តាល​យក​នោះ ហើយ​យករណី​គេ​សង្ឃឹមថា លោក​ស្នងការ​នៃ​ខេត្ត​បន្ទាយមានជ័យ​នឹង​ស៊ើប​អងេ្គ​ត​លើ​បញ្ហា​នេះ ដើម្បី​ត្រូវ​នឹង​យន្តការ​កំណែទម្រង់ ៕

 

2015_03_05 (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.