អធិការរងនគរបាលខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯងនៅលើផ្ទះ ដោយបន្សល់បណ្តាំពីរសន្លឹក
(កណ្តាល)៖ លោក ចន្ថា វ៉ាន់ឌី អធិការរងនគរបាលខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួនឯង នៅលើផ្ទះ ស្ថិតក្នុងភូមិក្បាល កោះឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីបានកើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន ដែលបណ្តាញព័ត៌មាន ទទួលបាន។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញបន្តិចក្រោយមក ក៏មកប្រាប់ម្តាយថា ភ្លេចកាបូបនៅក្នុងផ្ទះ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអីឱ្យ ពិតប្រាកដនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាល កំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់ហេតុសួរសាក្សី ធ្វើកោសល្យវិច័យ៕












