ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

ខេត្តស្វាយរៀង នឹងបើកព្រឹត្តិការណ៍ប្រណាំងទូកនៅខែតុលាខាងមុខនេះ ខណៈច្រាំងទន្លេវៃគោស្ថាបនាឡើង គួរឱ្យទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ

ខេត្តស្វាយរៀង នឹងបើកព្រឹត្តិការណ៍ប្រណាំងទូកនៅខែតុលាខាងមុខនេះ ខណៈច្រាំងទន្លេវៃគោស្ថាបនាឡើង គួរឱ្យទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ខេត្តស្វាយរៀង នឹងមានព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ ជាពិសេសអបសាទរសមិទ្ធផលថ្មីច្រាំងទន្លេ វៃគោ ដែលប្រសិទ្ធនាមថា «ច្រាំងតាបុល» ជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកដើរកម្សាន្ត និងបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណផងដែរ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា ខេត្តស្វាយរៀង នឹងមានព្រឹត្តិការណ៍ប្រណាំងទូកនៅទន្លេវៃគោ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីបង្កភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង បានទស្សនាកម្សាន្ត ហើយក្នុងនាមរដ្ឋបាលខេត្ត បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ច្រាំងទន្លេវ៉ៃគោ ដែលជាកន្លែងទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្ត មកដើរលេងកម្សាន្ត និងហាត់ប្រាណជាដើម។

លោកបានបន្ដថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ «ទំនប់តាណេង-ច្រាំងតាបុល» បន្ថែមផ្នែកខាងជើង និងផ្នែកខាងត្បូង និងរៀបចំក្រាលការ៉ូឡា ផ្នែកខាងលិចសួនច្បារ ជាប់នឹងរបងវិទ្យាល័យស្វាយរៀង និងពិនិត្យការរៀបចំទីតាំងបន្ទប់ទឹកសាធារណៈ ជាពិសេសពន្លឿនការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធខាងលើឲ្យបានរួចរាល់មុនពិធីប្រណាំងទូក ក្នុងខេត្តស្វាយរៀងដែលនឹងប្រព្រឹត្តិទៅនៅចុងខែតុលា ខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានពិនិត្យមើលវឌ្ឍនភាពផ្សេងៗទៀត ដែលជាចក្ខុវិស័យ ក្នុងការកែលម្អ សោភ័ណភាពក្នុងក្រុងស្វាយរៀង ឲ្យកាន់តែល្អប្រសើរ និងទាក់ទាញបម្រើឲ្យទាំងផ្នែកទេសចរណ៍និងការប្រឡង ប្រណាំងទីក្រុងស្អាត ទៅថ្ងៃអនាគតផងដែរ។

សូមបញ្ជាក់ថា ក្នុងអាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋ ធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.