ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ខេត្តសៀមរាប = កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពី ការអនុវត្តការងាររយៈពេល ៦ខែដើមឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ក្រោមកិច្ចដឹកនាំ របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាប្រធានការិយាល័យប្រជាពលរដ្ឋ និង នាយករដ្ឋបាលរាជធានី ខេត្តទាំង២៥ ចូលរួមចំនួន ៥៩នាក់ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងសហការជាមួយ អង្គការតម្លាភាពកម្ពុជានាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២២ ។

លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា  ចាប់តាំងពីការអនុវត្តនូវ កម្មវិធីកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការមក  រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តួយ៉ាងតាមរយៈការបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតប ក្នុងការផ្តល់សេវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

សមិទ្ធផលនៃកំណែទម្រង់ខាងលើនេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឲ្យមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។

    ឯកឧត្តម ប្រាក់ សំអឿន ក៏បានលើកពីគោលបំណងនៃកិច្ចប្រជុំ គឺដើមី្បពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និង ធ្វើកិច្ចពិភាក្សាស៊ីជម្រៅទៅលើបញ្ហា ប្រឈមនានា ដែលបានជួបប្រទះ និង លើកពីដំណោះស្រាយក្នុងការបំពេញការងារ របស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីដំណើរការវាយតម្លៃ លើការបំពេញការងាររបស់ការិយាល័យប្រជា ពលរដ្ឋ រាជធានី ខេត្ត ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន  តាមរយៈការពង្រឹងតួនាទី ភារកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទទួល សម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ 

ឯកឧត្តម អគ្គនាយកបាន បញ្ជាក់ថា កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ការិយាល័យប្រជាពល រដ្ឋរាជធានី ខេត្ត គឺជាសកម្មភាពមួយដែលឆ្លើយតបទៅនឹងការអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំ២០២២ របស់នាយក ដ្ឋានមុខងារ និង ធនធាន ក្រោមកិច្ចប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកសំណួរចំនួន៤ មកធ្វើកិច្ចពិភាក្សា ព្រមទាំងសូមឲ្យសមាជិកកិច្ចប្រជុំទាំងមូល ចូលរួមមតិ លើកជាយោបល់លើការងារអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានលើកនូវសូចនាករសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធទៅនិងការបំពេញ តួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ។

ក្នុងកិច្ចពិភាក្សានោះដែរ កិច្ចប្រជុំបានទទួលនូវចំណុចល្អៗ និង បញ្ហាប្រឈមមួយចំនួន ដែលធាតុរួមបញ្ចូលមួយសម្រាប់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត យកទៅអនុវត្តនៅឆមាសទី២បន្ត ឲ្យទទួលបានលទ្ធផលល្អ ក្នុងការប្រឡងប្រណាំងយកជ័យលាភីប្រចាំឆ្នាំទៀតផង ៕ 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.