ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប៉េអឹម​រតនៈគីរី​ចាប់​រថយន្ត​ដឹកឈើ​មួយ​ឡាន​បាន​មួយ​ដង្ហើម​ចង្រឹត​ចរចារ​ត្រូវ​គ្នា​ដោះលែង​បាត់​

ប៉េអឹម​រតនៈគីរី​ចាប់​រថយន្ត​ដឹកឈើ​មួយ​ឡាន​បាន​មួយ​ដង្ហើម​ចង្រឹត​ចរចារ​ត្រូវ​គ្នា​ដោះលែង​បាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រតនគិរី ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី គេ​បាន​ឃើញ​សមត្ថកិច្ច​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធី សុខា ជា​អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ​ទីបញ្ជាការ​អ​.​ហ ខេត្ត​រតនគិរី​ស្ទាក់​ចាប់​បាន​រថយន្ត​លុច្ស​ស៊ីស​RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-7579 ផ្ទុក​ឈើប្រណិត​ពេញ ខណៈ​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​។​

​ប្រភព​ពី​ម​ត្ថ​កិច្ច​ដែល​ប្រចាំការ​ផ្លូវជាតិ​លេខ​៧៨​ម្នាក់​បានឲ្យដឹងថា រថយន្ត​លុច្ស​ស៊ីស​លោតឆ័ត្រ​ដឹក​ឈើប្រ​ណិ​ត​នេះ​មានឈ្មោះ ច​ន្ធី មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ជា​កូនប្រុស​លោក ញាណ សារី មន្ត្រី​យោធា​មាន​ឋានៈ​ជា​នាយការិយាល័យ​ទី​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី​។​តែ បន្ទាប់​ពី​ក​ក្រុម​សមត្ថកិច្ច និង​ម្ចាស់​ឈើ​ក្នុងការ​ធ្វើ​ការសម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​គេ​ឃើញ​រថយន្ត​នោះ​ក៏​មាន​សេរីភាព​បន្តដំណើរ​ទៅទៀត ពោល​គឺ​មិន​មាន​ចាប់​រថយន្ត​ប្រព្រឹត្ត​បទល្មើស​នោះ​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ចែង​តាម​ច្បាប់​នោះឡើយ​។​

​ជាក់ស្តែង​លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​ស្រុក​បរ​កែវ ស្រុក​អណ្ដូង​មាស និង​ស្រុក​អូរយ៉ាដាវ បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៥ ថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មិន​បាន​ទទួល​រថយន្ត​ដឹក​បទល្មើស​ឈើប្រណិត​ខុសច្បាប់​នោះ​ទេ ៕

 car-timber-roit-2m-281x500

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.