ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

អានវាយោគកថា ក្រមសីលធម៌រួមសម្រាប់អ្នកសារព័ត៌មានកម្ពុជា

អានវាយោគកថា   ក្រមសីលធម៌រួមសម្រាប់អ្នកសារព័ត៌មានកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រមសីលធម៌រួមសម្រាប់អ្នកសារព័ត៌មានកម្ពុជា

បុព្វកថា

ដោយសារព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យើងសង្កេត ឃើញថា ប្រព័ន្ធផ្សព្វផ្សាយមានការរីកចំរើន និង មានលក្ខណ:សំបូរបែប។ ទន្ទឹមនឹងការរីកចំរើននោះប្រព័ន្ធផ្សព្វ- ផ្សាយមួយចំនួនត្រូវបានបង្កើតទ្បើង ដើម្បីបំរើអោយនិន្នាការនយោបាយផ្សេងៗគ្នា។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនទៀតបានព្យាយាមប្រកាន់យកនូវជំហរឯករាជភាព នៅក្នុងការបំពេញវិជ្ជាជីវ:របស់ខ្លួន។

ឆ្លងតាមបទពិសោធន៍កន្លងមក យើងសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួន​នៅក្នុង​ប្រទេសកម្ពុជា  ទទួលបានការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវ:សារព័ត៌មាននៅមានកំរិត និងមួយចំនួនទៀត​មិនបាន​អនុវត្ត​ទៅតាម​វិជ្ជា​ជីវៈសារព័ត៌មាន ​ ដែលជាហេតុធ្វើអោយការផ្សព្វផ្សាយ​នៅមានកំរិត​ និងមិន​បានឆ្លើយតបទៅនឹងការវិវឌ្ឍ​របស់​សង្គម និង តម្រូវការចាំបាច់របស់សាធារណជន ក៏ដូចជា​ការអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវ:​សារព័ត៌មាន ផងដែរ។

ដោយយល់ឃើញថា   ក្រមសីលធម៌  គឺជាមូលដ្ឋានគ្រឹះមួយ សម្រាប់អ្នកសារព័ត៌មានក្នុងការអនុវត្ត​​វិជ្ជាជីវ:​របស់​​​ខ្លួន​ និងដោយមើលឃើញពីកង្វះខាតនៃការអនុវត្តក្រមសីលធម៌វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន​ ក៏ដូចជា​​ប្រទេស​​កម្ពុជាមិនទាន់មានក្រមសីលធម៌វិជ្ជាជីវ:រួមមួយ សំរាប់អ្នកសារព័ត៌មានយកមកអនុវត្តនៅទ្បើយនោះ ទើប សមាគម​ និង អង្គការសារព័ត៌មានមួយចំនួន បានផ្តួចផ្តើមចងក្រងនូវក្រមសីលធម៌វិជ្ជាជីវ:រួមមួយ ដែលបានមកពីការច្របាច់​បញ្ចូលគ្នានូវក្រមសីលធម៌វិជ្ជាជីវ:របស់សមាគម និង អង្គការសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា ព្រមទាំង​ក្រម​សីលធម៌​វិជ្ជាជីវ:សារព័ត៌មានរបស់ប្រទេសជឿនលឿនមួយចំនួនទៀត   នៅលើពិភពលោក      ដើម្បីបង្កើតជាក្រម​សីលធម៌វិជ្ជាជីវ:រួមមួយ   សម្រាប់អ្នកសារព័ត៌មានកម្ពុជា    យកមកអនុវត្តនៅក្នុងការបំពេញការងាររបស់ខ្លួនជាអ្នក​សារព័ត៌មាន។

យើងជាអ្នកសារព័ត៌មានកម្ពុជា ជឿជាក់ថា​  ការមានក្រមសីលធម៌រួមមួយ គឺជាការចាំបាច់ណាស់សម្រាប់ អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីអោយមានការជឿទុកចិត្តពីសាធារណជន និង ខិតខំបំរើសាធារណជន ប្រកប​ដោយភាពម៉ឺងម៉ាត់ និងស្មោះត្រង់។

ខ្លឹមសារនៃក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា មានដូចខាងក្រោមនេះ

១-ការស្វែងរក និងរាយការណ៏ព័ត៌មានពិត

១-១​      ត្រូវលើកកម្ពស់ការសរសេរ និងការផ្សព្វផ្សាយទាំងទ្បាយឲ្យមានការពិតនិងត្រឹមត្រូវ ។

១-២      ប្រើវិធីដោយសុច្ចរិតត្រឹមត្រូវ ដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗក្នុងការចុះផ្សាយ។

១-៣      ត្រូវត្រួតពិនិត្យព័ត៌មានទ្បើងវិញមុន ការផ្សព្វផ្សាយដើម្បីបញ្ជាក់អំពីការពិត និងភាពច្បាស់លាស់ នៃហេតុការណ៏ ។

១-៤      ត្រូវបែងចែក និងញែកចេញឲ្យ ដាច់រវាងព័ត៌មាន និងការបញ្ចេញទស្សន:យោបល់ ដើម្បីបង្ហាញ នូវអ្វីដែលជាហេតុការណ៏ពិតនៃព័ត៌មាន និងអ្វីដែលជាការបញ្ចេញមតិ។

១-៥      រាល់ការបញ្ចេញយោបល់រិះគន់ ត្រូវធ្វើទ្បើងដោយភាពថ្លៃថ្នូរ និងត្រូវគោរពសិទ្ធិអ្នកដទៃ អោយ សមជាអ្នកសារព័ត៌មានពិតប្រាកដ។

១-៦      ត្រូវរាយការណ៏តែតាមហេតុការណ៏ ដែលខ្លួនបានឃើញ និងបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។​ អ្នកសារព័ត៌មាន មិនត្រូវលប់បំបាត់ចោល និងបំភ្លៃនូវព័ត៌មានសំខាន់ៗ ឬ កែបន្លំឯកសារផ្សេងៗ​ទ្បើយ។

១-៧      ផ្សព្វផ្សាយព័ត៌មានដែល ពិតជាក់ស្តែង មិនលំអៀង មានតុល្យភាព និងមិនត្រូវផ្សព្វផ្សាយព័ត៌មាន ណាដែលនាំអោយមានការភ័ន្តច្រទ្បំដល់សាធារណជនឡើយ។

១-៨      អ្នកសារព័ត៌មានត្រូវផ្តល់សំទ្បេងទៅក្រុមណាដែលមិនមានលទ្ធភាព ឬ    មិនមានឱកាសក្នុងការ បញ្ចេញសំទ្បេងនូវអ្វីដែលពួកគេចង់បាន។

១-៩      ព្យាយាមស្វែងរកអ្នកដែលពាក់ព័ន្ធនៅក្នុងសាច់រឿងព័ត៌មាន ដើម្បីផ្តល់ឱកាសអោយគេបាន បកស្រាយ ទៅនឹងអ្វីដែលបានចោទប្រកាន់។

១-១០    ជៀសវាងការប្រើប្រាស់វិធីសម្ងាត់ ដើម្បីទទួលបានព័ត៌មាន លើកលែងតែពេលដែល​ប្រើប្រាស់វិធី បើកចំហរមិនអាចទទួលបានព័ត៌មានសម្រាប់សាធារណជន។

២- ការទទួលខុសត្រូវ

២-១      បំពេញករណីយកិច្ចក្នុងវិជ្ជាជីវៈតាមក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២-២      ការសរសេរ និពន្ធ និយាយ សំរាប់ការផ្សព្វផ្សាយ ត្រូវគោរពតាមក្បួនខ្នាតវេយ្យាករណ៏ អក្ខរាវិរុទ្ធ ខ្មែរ អោយបានត្រឹមត្រូវ។

២-៣     ទទួលខុសត្រូវចំពោះរាល់ការផ្សព្វផ្សាយដែលខុសការពិត ហើយត្រូវធ្វើការចុះផ្សាយកែតម្រូវ រកការពិតទ្បើងវិញ។ ការកែតម្រូវនេះជាកាតព្វកិច្ចផ្ទាល់នៃអង្គការសារព័ត៌មាន ដែលបានប្រព្រឹត្តិ កំហុស។

២-៤      ហាមឃាត់ការលួចចម្លង និងថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ហើយដាក់ឈ្មោះខ្លួន ឯង។ បើថតចម្លងអត្ថបទ និងរូបភាពរបស់អ្នកដទៃ ដើម្បីយកមកចុះផ្សាយត្រូវដាក់ឈ្មោះ និងការ អនុញ្ញាតពីម្ចាស់ប្រភព។

២-៥      ទទួលយកតែភារកិច្ចណាដែលថ្លៃថ្នូរតាមវិជ្ជាជីវៈសារព័ត៌មាន និង មិនធ្វើអោយខូចប្រយោជន៏  ឬ ធ្វើឲ្យបែកបាក់សាមគ្គីភាពរវាងអ្នកសារព័ត៌មានដូចគ្នា។

២-៦      ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សាយពាណិជ្ជកម្មទាំងទ្បាយណា  ដែលធ្វើឲ្យប៉:ពាល់ដល់សុខភាព ប្រពៃណី ទំនៀមទំលាប់ និង តម្លៃរបស់ជាតិ។

៣-​ ភាពឯករាជ្យ

៣-១      ត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយសីលធម៌វិជ្ជាជីវៈ ដែលគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សឈរលើ មូលដ្ឋានច្បាប់ មិនលំអៀងមានតុល្យភាព សច្ចៈភាពនិងឯករាជ្យ ។

៣-២     ត្រូវហ៊ានសរសេររាយការណ៍ព័ត៌មានពិត ​និងហ៊ានបដិសេធ​សរសេរ និយាយ បញ្ចាំង រូបភាព ដែលផ្ទុយពីការពិត       ដែលជាការផ្តល់ផលប្រយោជន៏ឲ្យការរកស៊ីរបស់បុគ្គល    ឬ​  ក្រុម​មនុស្ស។ ធ្វើបែបនេះដើម្បីពង្រឹងកិត្យានុភាព និង វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។​

៣-៣     ចាងហ្វាង ឬ និពន្ធនាយកត្រូវបែងចែកឲ្យដាច់ពីគ្នា រវាងអត្ថបទព័ត៌មាន និងអត្ថបទ​ឃោសនា។ ធ្វើបែបនេះ គឺដើម្បីពង្រឹងកិត្យានុភាព និងឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ។

៣-៤      ត្រូវប្រកាន់ខ្លួនជាអ្នកសារព័ត៌មាន សេរី ឯករាជ្យ យុត្តិធម៌ អព្យាក្រិត មិនលំអៀង ឬ ប្រកាន់ និន្នាការនយោបាយណាមួយទ្បើយ។

៣-៥      ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវរួបរួមគ្នាការពារសេរីភាពសារព័ត៌មាន និងការពារមិនអោយ មានការត្រួតពិនិត្យមុនពេលផ្សព្វផ្សាយ។

៣-៦      អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានអធិបតេយ្យ (សិទ្ធិអំណាច) របស់ស្ថាប័នផ្សព្វផ្សាយឯករាជ្យ និង វិជ្ជាជីវៈ ដែលខ្លួនធ្វើការនោះទេ។

៤- ប្រភព

៤-១      រក្សាជាសម្ងាត់ចំពោះប្រភពព័ត៌មានដែលផ្តល់ឲ្យ និង មិនត្រូវប្រើសិទ្ធិអំណាចក្នុងការផ្សាយ របស់ខ្លួន ដើម្បីបង្ហាញអត្តសញ្ញាណរបស់ប្រភពព័ត៌មានទេ ប្រសិនបើគ្មានការយល់ព្រមពីសាម៉ី ខ្លួនជាមុននោះ។

៤-២      ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមិនត្រូវយកស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ខ្លួនទ្បើយ (រាល់ការ ចម្លង និងប្រើរូបភាពផ្សេងៗ ត្រូវបញ្ជាក់ពីប្រភពដើមឲ្យបានច្បាស់លាស់)។

៥- បុគ្គលឯកជន

៥-១      អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិបុគ្គលស្របតាមគោលការណ៍ច្បាប់ ។

៥-២      អ្នកសារព័ត៌មានមិនត្រូវរំលោភបំពានលើជីវិតឯកជនរបស់បុគ្គលទ្បើយ លើកលែងតែមានភាពចាំ បាច់តម្រូវឲ្យមានការផ្សព្វផ្សាយ ដើម្បីបម្រើ និងការពារផលប្រយោជន៏សាធារណ:និងសង្គម។

៥-៣      អ្នកសារព័ត៌មានមិនត្រូវទទួចសួរ ទូរស័ព្ទ តាមស្វែងរក និងថតរូបបុគ្គលណាម្នាក់ក្នុងរឿងឯកជន នៅពេលដែលការស្នើរសុំនោះត្រូវបានបដិសេធន៏ ហើយមិនត្រូវបំពានលើទ្រព្យសម្បត្តិគេទេ នៅពេលដែល ត្រូវបានស្នើសុំអោយចាកចេញ និង មិនត្រូវតាមប្រមាញ់គេទ្បើយ។

៥-៤      ក្នុងករណីដែលជាប់ពាក់ព័ន្ធទៅនឹងទុក្ខសោក និងភាពតក់ស្លុតរបស់បុគ្គល ការសាកសួររបស់​អ្នកសារព័ត៌មានត្រូវធ្វើទ្បើង ដោយយល់ចិត្តប្រកបដោយការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើ​អោយប៉ះ​ពាល់​អារម្មណ៏ផ្លូវចិត្តរបស់បុគ្គល ដែលពាក់ព័ន្ធនោះទេ។ ទាំងនេះមិន​ត្រូវដាក់កំរិតលើសិទ្ធិ​ក្នុងការរាយការណ៏ ប្រកបដោយភាពត្រឹមត្រូវ ដូចជាការស៊ើបសួរនោះទេ។

៥-៥      ត្រូវទទួលស្គាល់ថា បុគ្គលឯកជនមានសិទ្ធិក្នុងការគ្រប់គ្រងព័ត៌មានអំពីខ្លួនគេ ច្រើនជាងមន្រ្តី សាធារណ: និងអ្នកដទៃទៀត ដែលខិតខំស្វែងរក អំណាច  ឥទ្ធិពល ឬ ការចាប់អារម្មណ៏។ មាន តែ​សេចក្តីត្រូវការជាចាំ​បាច់​​​ពីសាធារណជនតែមួយគត់ ដែលអាចជ្រៀតចូលឯកជនភាព របស់ នរណាម្នាក់។

៥-៦      ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញរូបថតរបស់បុគ្គលណាម្នាក់ ដោយសារតែនិយោជកបញ្ឈប់ពី​ការងារនោះទេ។ លើកលែងតែបុគ្គលនោះពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗ ដូចជាការលួចបន្លំ ប្រាក់កាស ឆបោក រំលោភសេចក្តីទុកចិត្ត ។ល។

៥-៧      ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវផ្សព្វផ្សាយអំពីសម្ព័ន្ធភាពផ្លូវភេទ នៅក្នុងចំណងអាពាហ៏ពិពាហ៏ ឬ  ក្រោយ​ការលែងលះ ដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនទ្បើយ។

៦- ស្រ្តី កុមារ និងជនពិការ

៦-១      អ្នកសារព័ត៌មានត្រូវ គិតគូរពីផលប៉ះពាល់ដល់ជីវភាពសាធារណ: ជាពិសេសស្ថានភាព ស្រ្តី កុមារ និងជនពិការ។

៦-២      មិនត្រូវប្រើប្រាស់រូបភាពអាក្រាត  ឬ  រូបភាពដែលស្រើបស្រាលរបស់ជនរងគ្រោះ ក្នុងការផ្សព្វ​ផ្សាយ ដែល​​​​​ធ្វើអោយបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីទូទៅ។

៦-៣      អ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់ពាក្យ ឬ  ឃ្លាដែលហាក់ដូចជាមានការវិនិច្ឆ័យទៅលើ ជនរង គ្រោះ ឬ ជនសង្ស័យដែលជាស្រ្តី កុមារ និងជនពិការ។ ឧទាហរណ៏៖ ស្រ្តីពេស្យា ស្រីខូ​ច អ្នកញៀនថ្នាំ កំបុតដៃ កំបុតជើង ទ្បប់សតិ។ល។

៦-៤      អ្នកសារព័ត៌មានមិនត្រូវធ្វើកិច្ចសម្ភាសន៍ និងថតរូបកុមារមានអាយុតិចជាង១៨ឆ្នាំ ដែលជាប់​ពាក់​ព័ន្ធនឹងសុខមាលភាពរបស់ខ្លួនគេ ឬ របស់កុមារដទៃទៀតដើម្បីធ្វើការផ្សាយទេ លុះត្រាតែមានការ យល់ព្រមពីឪពុកម្តាយ ឬ អាណាព្យាបាល ឬ​ អ្នកដែលទទួលខុសត្រូវលើរឿងនោះ។

៦-៥      អ្នកសារព័ត៌មានមិនត្រូវប្រើសម្ភារ:     ដើម្បីជាថ្នូរនឹងការទទួលបានព័ត៌មានទាក់ទងនឹងសុខមាល ភាពរបស់កុមារទេ។

៦-៦      ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណកុមារ ដែលមានអាយុក្រោម១៨ឆ្នាំ ដែលជាជនរង​គ្រោះ ឬ ជាសាក្សី នៅក្នុងករណីបទល្មើសផ្លូវភេទទ្បើយ។

៧- ការរើសអើង

៧-១      អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការលុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រកាន់ពូជសាសន៏ សាសនា និងបញ្ហាភេទ។

៧-២     អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់   ឬ  សេចក្តីបញ្ជាក់ដែលធ្វើអោយមានគ្រោះថ្នាក់ ដល់ពូជសាសន៏ ពណ៌សប្បុរ សាសនា យេនឌ័រ ភេទ របស់បុគ្គល ឬ ធ្វើអោយមានគ្រោះថ្នាក់ ដល់ជនពិការ ឬ អ្នកដែលមានជម្ងឺផ្លូវកាយ និង ផ្លូវចិត្ត។

៧-៣     អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជ សាសន៏ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬ  អ្វីផ្សេងៗ ទៀតរបស់សារវតាសង្គម។

៧-៤      សេចក្តីលំអិត ពូជសាសន៏ ពណ៌សំប្បុរ សាសនា ភេទ​ ជម្ងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬ ជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹង សំណុំរឿង។

៨- ការញុះញង់

៨-១      មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលមួលបង្កាច់កេរ្តិ៍ឈ្មោះបុគ្គល ឬ បំភ្លៃសភាពការណ៏ផ្សេងៗ ខុសពីការពិត ដែលនាំអោយមានការចលាចលសង្គម និង ប្រទេសជាតិ។

៨-២      អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការកាទ្បៃព្រឹត្តិការណ៏ផ្ទុយពីការពិត។

៩- ការសូកប៉ាន់

៩-១      អ្នកសារព័ត៌មានគួរជៀសវាងទទួលយកការផ្គាប់ផ្គុន  ឬ  ការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱន ប៉ះពាល់ ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ។

៩-២      ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សាយ ឬ  មិនផ្សព្វផ្សាយ ​ ព័ត៌មាន។

៩-៣      អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំអោយប្រទេសជាតិ​ធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

១០- ប្រពៃណីជាតិ

១០-១    អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទំលាប់ល្អ របស់សង្គមជាតិ។

១០-២   ត្រូវរក្សានូវអត្តសញ្ញាណ  សាសនា  ប្រពៃណី   និង  វប្បធម៌ជាតិ ។

១០-៣   មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និង អត្ថបទដែល ធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ ។

១១- ការរាយការណ៏ពីអំពើឧក្រិដ្ឋកម្ម

១១-១    សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ឬ  តុលាការមិន ទាន់វិនិច្ឆ័យ ត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ។

១១-២   នៅពេលរាយការណ៏ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយ លំអិត ពីវិធី ដែលប្រើប្រាស់ក្នុងការសម្លាប់ណាមួយហួសហេតុ។

១១-៣   អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ  និង​មិន​ត្រូវ ថតរូប និងមិនត្រូវ​​ចោទ​ប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់​បាន​វិនិច្ឆ័យទោសនោះឡើយ។

១១-៤    សាច់ញាតិ ឬ មិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់  ឬ កាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិន​ត្រូវបង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់​ទាក់​ទង​នឹងរឿងក្តីតែម្តង។

១១-៥    ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាកុមារ  ជាសាក្សី​ ឬក៏ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។     អ្នកសារព័ត៌មានមិនគួរទាមទារសិទ្ធិក្នុងការរាយការណ៏​  ដែល​ត្រឹម​​ត្រូវ​​​តាម​ច្បាប់នោះទេ។

១១-៦    ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះ     ដោយការរំលោភផ្លូវភេទ       និងជន សង្ស័យ​​​មិនគ្រប់អាយុ    ឬ    ផ្សព្វផ្សាយនូវអ្វី​ដែលរួមចំណែកក្នុងការធ្វើអោយស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់ ។

១១-៧   អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬ   អំពើ ហិង្សាលើ​រាង្គកាយ និង អំពើហិង្សានៃការរួមភេទនោះទេ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.