ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

កម្លាំងអាវុធហត្ថផ្ទៃប្រទេសបើកប្រតិបត្តិការចុះបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិឋិតក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្ត្រព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ

កម្លាំងអាវុធហត្ថផ្ទៃប្រទេសបើកប្រតិបត្តិការចុះបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិឋិតក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្ត្រព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងអាវុធហត្ថផ្ទៃប្រទេសបើកប្រតិបត្តិការចុះបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិឋិតក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្ត្រព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ

(ព្រះវិហារ)៖ កម្លាំងអាវុធហត្ថផ្ទៃប្រទេសសហការជាមួយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមន្រ្តីឧទ្យានុក្សរបស់បរិស្ថាន បានបើកប្រតិបត្តិការចុះបង្រ្កាបគ្រឿងចក្រឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ នឹងធ្វើការឹបអូសបានគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿង ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ឋិតក្នុងដែនជម្រកសត្វព្រៃ ភូមិសាស្ត្រព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២២ សប្តាហ៍មុន ។

នេះបើយើងតាមអ្នកនាំពាក្យរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី អេង ហុី ឯកឧត្ដមបានមានប្រសាសន៍ថា៖ក្រោយ ពេលទទួលបានព័ត៌មាន​ ថាមានជនទុច្ចរិត​ ប្រេីប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រចូលទៅទន្រ្ទាន​ដីព្រៃរបស់រដ្ឋ ដែលជាដីដែនជម្រកសត្វព្រៃ ព្រៃឡង់​ ឋិតនៅភូមិសាស្រ្តស្រុកឆែប នឹងស្រុកជ័យសែន​
ភ្លាមៗនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រងខ.ភ.ម​ មេបញ្ជាការ​អាវុធហត្ថ​លេីផ្ទៃប្រទេស​ នឹងជាប្រធានគណៈកម្មការ ថ្នាក់ជាតិបង្រ្កាប​ នឹងទប់ស្កាត់បទល្មេីសធនធានធម្មជាតិ​ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់កម្លាំងអាវុធហត្ថខេត្ត​ព្រះវិហារ​ ដេីម្បីសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះ​ ពិនិត្យ​ នឹងស្រាវជ្រាវបង្រ្កាបអោយខានតែបាន​ ។

ជុំវិញបញ្ហានេះ លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់លើរួចមក លោកបានចាត់ឲ្យកម្លាំងសមត្ថកិច្ចអាវុធហត្ថរបស់លោក ធ្វើការសហការណ៍ជាមួយក្រុមមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើស្រាវជ្រាវរុករក និងបង្ក្រាបបទល្មើសឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធ(កាយព្រំដី) នៅចំណុចអូរដា ជាំប្រមេ និយាមកាលេខ ៥៤០០៣៧-១៥១២៩០៤ ។ លោកបន្តថា មុនពេលកម្លាំងទៅដល់ជនសង្ស័យបានដឹងខ្លួនមុន ហើយបានបើកគ្រឿងចក្រយកទៅលាក់ទុក និងរត់គេចខ្លួនបាត់ បន្សល់ទុកអេស្ការវ៉ាទ័រចំនួន១ គ្រឿង ឋិតនៅទីតាំងភូមិសាស្រ្ត ភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ដោយសារខ្វះមធ្យោបាយនាំយកវត្ថុតាងគ្រឿងចក្រមកបានកម្លាំងក៍បានដោះយកច្រវ៉ាក់កង់១ខ្សែរឹបអូសយកមករក្សាទុកនៅស្នាក់ការបរិស្ថានស្រែវាល ។

សូមបញ្ជាក់ថាពាក់ព័ន្ធករណីក្រុមជនទុច្ចរិត​ បានប្រេីប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ​ ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ បំផ្លាញ​ធនធានធម្មជាតិ​ដែលជាដីដែនជម្រកសត្វព្រៃ ព្រៃឡង់​ នៅក្នុងភូមិសាស្រ្តស្រុកឆែបនឹងស្រុកជ័យសែន ខេត្តព្រះវិហារនេះ យើងរង់ចាំមើលចាំមើលការបំពេញ និតីវិធីរបស់ខាងជំនាញបរិស្ថាន ហើយនឹងចងក្រងសំណុំរឿងបែបណាដើម្បីនាំខ្លួន អ្នកដែលពាក់ព័ន្ធទៅស្ថាប័នអ័យការ្យខេត្តព្រះវិហារ ពីព្រោះសមត្ថកិច្ចចុះស្រាវជា្រវនឹងបង្ក្រាបនេះមិនមែនលើកទី១ទេ ហើយភុស្តតាង នឹងសាវតាជាតិអ្នកដែលប្រព្រឹត្ត មានគ្រប់គ្រាន់ សមត្ថកិច្ចទាំងអស់ដែលបានចុះទៅនោះ ក៍បានបញ្ជាក់ដែរថាពិតជាសកម្មភាពបំផ្លាញធនធានធម្មជាតិក្នុងតំបន់អភិរក្សព្រៃឡង់នេះពិតប្រាកដមែន ហើយរង់ចាំមើលថា ស្ថាប័នអ័យ្យការនៃសាលាដំបូងខេត្តព្រះវិហារ នឹងចាត់ការបែបណាចំពោះអ្នកដែលបានឃុបឃិតគ្នាពាក់ព័ន្ធនៅក្នុងរឿងនេះ ៕

ដោយ ឆេង ភារះ

     

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.