ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

លោក កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកសង្គ្រោះប្រជាពលរដ្ឋ ចេញពីជំងឺកូវីដ១៩

លោក កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាអ្នកសង្គ្រោះប្រជាពលរដ្ឋ ចេញពីជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បញ្ហាជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លងមក រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ មានប្រសិទ្ធិភាព ការពារបានអាយុជីវិត សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូល កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ថ្នាក់ដឹកនាំសាសនា វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមយ៉ាងសកម្មដោយមិនខ្លាចនឿយហត់ ក្នុងស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រោះធម្មជាតិ និងបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរីកចម្រើន។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានថ្លែងបន្តថា ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការប្រកបដោយការ ទទួលខុសត្រូវ និងមានប្រសិទ្ធិភាពកំណត់យកការចាក់វ៉ាក់សាំង វិធានការយុទ្ធសាស្រ្តគន្លឹះរួមនឹងវិធានការ អន្តរាគមន៍នានា ផ្នែកសង្គម-សេដ្ឋកិច្ច សំដៅធានាការពារ អាយុជីវិត សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងបើកឲ្យដំណើរការប្រទេសជាប្រក្រតីឡើងវិញ។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងណែនាំដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តត្រួតពិនិត្យមើលសំណូមពរ និងសន្យានានាកែលម្អររាល់ចំណុចខ្វះខាត ដើម្បីជំរុញការឆ្លើយតបឱ្យសមស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរូមគ្នាអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន បន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កៀគរប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជម្រុញ និងអនុវត្តវិធានសុខាភិបាលនានា បន្តពង្រឹងភាពស្មោះត្រង់ និងគុណធម៌របស់មន្រ្តីគណបក្សចំពោះគណបក្ស និងបន្តស្វែងយល់ពីសុខទុក្ខនិងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឲ្យបានកាន់តែច្រើន និងទូលំទូលាយ បន្តគៀគរ ជំរុញ ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតទៅបោះឆ្នោតជួនគណបក្សប្រជាជន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ឱ្យគ្រប់គ្នា សមាជិកម្នាក់ជាសម្លេងឆ្នោតគាំទ្រគណបក្ស មួយសម្លេង។

ជាទ្រនាប់ដៃ លោក កែ គឹមយ៉ាន បាននាំយកអំណោយចែកជូនដល់៖

១៖ ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
២៖ ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង
៣៖ ឧបត្ថម្ភក្រុមការងារយុវជនស្រុកគ្រប់ថ្នាក់ ៥០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល
៤៖ ឧបត្ថម្ភគណបក្សស្រុកថវិកា២លានរៀល និងគណបក្សឃុំចំនួ ន១៣ ក្នុង១ឃុំៗថវិកា ១លានរៀលផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.