ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

សេចក្តីបំភ្លឺព័ត៌មាន​អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមគោរពជម្រាបជូនសាធារណៈជន

សេចក្តីបំភ្លឺព័ត៌មាន​អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមគោរពជម្រាបជូនសាធារណៈជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ÷សេចក្តីបំភ្លឺព័ត៌មាន​អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមគោរពជម្រាបជូនសាធារណៈជន ឲ្យបានជ្រាបថា ÷ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦.៤០នាទីនាទី នៅផ្លូវ៥៦ ស្ថិតភូមិ កន្ទួត សង្កាត់ កំពង់ស្វាយ.ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគបាលចរាចរណ៍បានចុះធ្វើការវ៉ាសវែង ត្រួតពិនិត្យលើរថយន្តcamery បាឡែន ពាក់ផ្លាកលេខ 2V 8145 ភ្នំពេញ បានបើកបរ រុញប៉ះម៉ូតូហុងដា C125 ពាក់ផ្លាកលេខ1W 6745 បន្ទាយមានជ័យ ពីក្រោយក្នុងទិសដៅស្របគ្នាពីជើងមកត្បូង ករណីនេះបណ្ដាលអោយរបួសស្រាល២នាក់ ស្រី១នាក់បើកបរម៉ូតូ ប្រុស ០១នាក់រួមដំណើ ខូចខាតសម្ភារះម៉ូតូស្រាល ០១គ្រឿង មូលហេតុរថយន្តមិនរក្សាគម្លាតចម្ងាយ និង មានជាតិស្រវឹង ។ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តព្រមសងសំណងទៅលើភាគីម៉ូតូ ព្យាបាលរបួស និងជួសជុលម៉ូតូចំនួន ១.២០០.០០០រៀល(មួយលានពីរសែនរៀល) និងមិនប្តឹងផ្តល់គ្នាទៀតទេ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរមានជាតិស្រវឹង នគរបាលចរាចរណ៍ បាននាំអ្នកបើកបរ ឈ្មោះ មុំ រតនា ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ធ្វើការអប់រំណែនាំ និងផាកពិន័យតាមច្បាប់ ។
តាមអនុក្រឹត្យ លេខ៣៩អនក្របក ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ត្រង់ចំនុច៦ មាត្រា ៧ ចំនួន ៤០ ម៉ឺនរៀល ។

ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបាន ការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វេីការផាកពិន័យតាមច្បាប់ និងធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.