ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកកក់ មានអំណាចធំប៉ុណ្ណា បានជាលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្ក្រាប! ទុកឲ្យបើកលេងបានយ៉ាងរំភើយ!

ម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកកក់ មានអំណាចធំប៉ុណ្ណា បានជាលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្ក្រាប! ទុកឲ្យបើកលេងបានយ៉ាងរំភើយ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ម្ចាស់ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកកក់ មានអំណាចធំប៉ុណ្ណា បានជាលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មិនហ៊ានធ្វើការបង្ក្រាប! ទុកឲ្យបើកលេងបានយ៉ាងរំភើយ!

កំពង់ចាម ÷ បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា÷ ឈ្មោះ វ៉ាន់ ជាម្ចាស់ទីតាំងមួយកន្លែងនេះតែងតែប្រមូលផ្តុំក្រុមញៀនល្បែងមកជួបជុំ!បើកលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់បានយ៉ាងរំភើយ! នៅក្នុងចម្ការកៅស៊ូ ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍

ប្រភពដដែលពីពលរដ្ឋបាននាំគ្នារិះគន់ជាខ្លាំងពាក់ព័ន្ឋទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ មួយកន្លែង នៅតែបន្តបើកដំណើរការឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ដាក់ប្រាក់ រាប់.លាន រៀល.ទៅដល់ រាប់ ពាន់ ដុល្លារ ឯណោះ នៅក្នុងទីតាំងខាងលើនេះហើយនាំគ្នាស្រែកហ៊ោកញ្ច្រៀវយ៉ាងទ្រហឹង បង្កឲ្យភ្ញាក់ផ្អើលដល់បងប្អូនពលរដ្ឋរស់នៅជិតខាងឲ្យមានការព្រួយបារម្ភភ័យខ្លាចអំពីបញ្ហាសន្តិសុខ និងបទល្មើសផ្សេងៗ (ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ ពលរដ្ឋបានបន្តទៀតថា ថ្វីត្បិត ជំងឺ កូវីដ-១៩,,បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, បម្លែងថ្មីឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល សូមរំលឹកថាគន្លងមក រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់បញ្ហាការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,, បម្លែងថ្មីឈ្មោះថា(អូមីក្រុង) ឲ្យមានប្រសិទ្ធភាព

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រហែលត្រូវថ្នាំសណ្តំម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនៅខាងលើនេះហើយមើលទៅ បានបានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានចាត់កម្លាំងចុះធ្វើការទប់ស្កាត់ឬមួយបង្រ្កាប!ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពម្តងណាឡើយ!

ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវភាពជាក់ស្ដែង ដើម្បីមានវិធានការទប់ស្កាត់ចាត់កម្លាំងចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងបើកលេងមួយកន្លែងនៅក្នុងមូលដ្ឋានភូមិ ឃុំ ខាងលើនេះផងទាន៕

 

 
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.