ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

សម្ដេចតេជោ ហ៊ុន សែន ស្នើតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃកំណើតពិតវិញ គឺចំថ្ងៃទី៥ សីហា ១៩៥២ 

សម្ដេចតេជោ ហ៊ុន សែន ស្នើតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃកំណើតពិតវិញ គឺចំថ្ងៃទី៥ សីហា ១៩៥២ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្នើឱ្យតុលាការកែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃខែឆ្នាំកំណើតពិតរបស់សម្តេចវិញ គឺចំថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ដោយហេតុថាថ្ងៃកំណើតផ្លូវការបច្ចុប្បន្នមិនមែនជាថ្ងៃកំណើតពិតប្រាកដរបស់សម្ដេចតេជោឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពីបំណងចង់កែតម្រូវថ្ងៃខែឆ្នាំកំណើតផ្លូវការឱ្យត្រូវតាមថ្ងៃខែឆ្នាំកំណើតពិតរបស់សម្តេចវិញ ពោលគឺចំថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

សម្ដេចតេជោបានបន្តថា ថ្ងៃខែឆ្នាំកំណើតរបស់សម្ដេចដែលប្រើប្រាស់ផ្លូវការនៅលើអត្តសញ្ញាណបណ្ណ ឈ្មោះបោះឆ្នោត និងលិខិតឯកសារនានាក្នុងពេលបច្ចុប្បន្ននោះ គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ហើយថ្ងៃខែកំណើតនេះដែរ (៤/៤/១៩៥១) គឺជាថ្ងៃដែលសម្ដេចតេជោបានចូលក្នុងព្រៃចូលរួមជាមួយកម្លាំងរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីទាមទារឯករាជ្យកម្ពុជាពីពួកអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ចំពោះបំណងចង់កែតម្រូវថ្ងៃខែឆ្នាំកំណើតនេះដែរ សម្ដេចតេជោក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដើម្បីអនុវត្តឱ្យត្រឹមត្រូវតាមនីតិវិធីច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំទៅប្រទេសស្វីសសិន ពេលដែលខ្ញុំត្រលប់ពីស្វីសវិញ ខ្ញុំត្រូវសុំឱ្យតុលាការកាត់ឱ្យត្រូវតាមថ្ងៃខែកំណើតពិតប្រាកដ […] ខ្ញុំកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង»។

សម្ដេចបានបន្តទៀតថា នៅពេលដែលតុលាការចេញសាលក្រមកែតម្រូវថ្ងៃខែឆ្នាំកំណើតរួចហើយនោះ គឺនឹងត្រូវបញ្ជូនទៅខាងអត្រានុកុលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីកែតម្រូវទាំងអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែនជាដើម។ សម្ដេចតេជោក៏នឹងទូលថ្វាយព្រះករុណាព្រះមហាក្សត្រ និងធ្វើកំណត់ទូតទៅប្រទេសនានាដែរ ព្រមទាំងជូនដំណឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីកែតម្រូវក្នុងឯកសារពាក់ព័ន្ធនានា ដូចជាបញ្ជីឈ្មោះបោះឆ្នោតជាដើម។

គួរជម្រាបថា យោងតាមថ្ងៃខែឆ្នាំកំណើតពិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលគិតចាប់ពីឆ្នាំ១៩៥២ដល់ឆ្នាំ២០២២នេះ គឺសម្ដេចតេជោមានជន្មាយុ៧០ឆ្នាំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.