ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ពិធី​ស្រង់​ព្រះ​និង​ស្រោច​ព្រះ​សុគន្ធវារី​ឆ្លង​បុណ្យចូលឆ្នាំ​រការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ ២០១៧ ពិធី​ស្រង់​ព្រះ និង​ស្រោច​ព្រះ​សុគន្ធវារី ឆ្លង​បុណ្យចូលឆ្នាំ​រការ មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​រកា នព្វ​ស័ក ពុទ្ធ​សករាជ​២៥៦១ គ្រឹស្ដស​ឥក​រាជ ២០១៧ មហា​សករាជ ១៩៣៩ ចុល្លសករាជ​១៣៧៩ ទេវតា​ឆ្នាំ​ថ្មី ព្រះនាម «​កិ​មិរា​ទេវី​» ឆ្នាំ​ថ្មី​នៅ​វត្ត​វិ​មានតេជៈ ហៅ​វត្ត​ស្រះចក ក្រោម​អធិបតីភាព សម្តេចព្រះឧត្តម​ចរិយា បណ្ឌិត ឈឹង ប៊ុន​ឈាង សមាជិក​ថេរ​សភា ព្រះ​អគ្គាធិការរង​ពុទ្ធិក​សិក្សា​ជាតិ​និង​ជា​ចៅអធិការ​វត្ត វិ​មានតេជៈ ហៅ​វត្ត​ស្រះចក និង​ពុទ្ធ​បរិ​សទ័ជា​ច្រើន​កុះករ​ស្ថិត​នៅ​សង្កា​ត់​ស្រះ​ចក​ខណ្ឌ័ដូនពេញ រាជធានី​ភ្នំពេញ​។ បាន​រៀប​ពិធី​ទទួល​ទេវ​ព្តា​ឆ្នាំ​ថ្មី ដោយ​មាន​ការរៀបចំ​ដោយ​គណៈកម្មាធិការ ព្រះសង្ឃ វត្ត​វិមាន​តេជះ ទៅតាម​ទំនៀមទម្លាប់​ខ្មែរ​មាន​រយះពេល​៣​ថ្ងៃ និង​ធ្វើបុណ្យ​ឆ្លង​ជា​កិច្ចបញ្ចប់​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​រសៀល​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៧​។​

​ជូន​ប្រិយមិត្ត​អ្នកអាន​ដូចខាងក្រោម​៖
​សុភមស្ដុ​! វរ​មង្គលា​ជ​យាតិ​រេក​
​ព្រះ​ពុទ្ធសករាជ ព្រះ​សាសនា​អតិ​ក្កន្ដា​កន្លងទៅ​ហើយ​បាន ២៥៦០ ត្រឹម​ថ្ងៃ​ទី​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំ​រកា នព្វស័ក​ត​ទៅ​ចូល​ពុទ្ធ​សករាជ​២៥៦១​។​

​តាម​គណនា​ឆ្នាំរកា​ឥឡូវនេះ សង្ក្រាន្ដ​ចូល​មក​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា គ​.​ស​. ២០១៧ វេលា​ម៉ោង​០៣៖១២​នាទី​។ ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅឯ​មេសរាសី តាមផ្លូវ​គោ​វិថី គឺជា​ផ្លូវ​កណ្ដាល​ទើប​ទេវធីតា មួយ​អង្គ​ជា មគ្គ​នាយិកា ព្រះនាម «​កិ​មិរា​ទេវី​» ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់​នៅ​ចា​តុម្ម​ហោរា​ជិការ​ទ្រង់​អម្ពរ​ពណ៌ សេត លម្អ​នៅ​ព្រះ​កាណ៌ ដោយ​បុប្ផា ចង្កុរ​ណី អ​ភ​រណៈ កែវ​បុស្ស​រាគ័ម​ភក្សាហារ​ទញរង់ ចេក​ណាំវ៉ា ព្រះហស្ដ​ស្ដាំ​ទ្រង់ ព្រះខ័ន្ធ ព្រហស្ដ​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង ម​ហឹង្សា (​ក្របី​) ជាព​ហនៈ​។ ទើប​នាំ​អស់​ទេវបុត្រ​ទេវ​ធីតា ទាំង​មួយ​សែន​កោដិ​ហោះ​ទៅកាន់ គុហា​កែវ​ធម្ម​មាលី​នាទី​ភ្នំ​កៃ​លាស ខេត្ត​ហិមពាន្ដ ជា​ទី​តំកល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តំកល់​លើ​ពានមាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុ​មេរុរាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០ នាទី​ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា ទាំង​មួយ​សែន​កោដិ​ចូល​ស្រង់​ទឹក អនោតត្ត​មហា​ស្រះ ដែល​មាន​ទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែល​ជា​មាត់​គោ ឧសភ​រាជ ទាំង​៧​ត្រជាក់​ក្សេមក្សាន្ដ ព្រះរាជ​ហ​ឬ​ទ័យ ហើយ​នាំគ្នា​ចូល​ទៅ​សមាទាន​សក្សា​សីល ដោយ​សោមនស្ស​រីករាយ​គ្រប់ៗ​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​ព្រះ​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួរ​ស្ដី ជ័យ​មង្គល​ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ បាន​ទូលំទូលាយ​សុខក្សេមក្សាន្ដ ត​រៀង​ទៅ​។​

​នៅ​ថ្ងៃ​សុក្រ ៣​រោច​ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មេសា គ​.​ស​.២០១៧ វេលា​ម៉ោង​០៣៖១២​នាទី​ទៀបភ្លឺ ជា​ថ្ងៃ​ចូល​ឆ្នាំ​រកា នព្វ​ស័ក (​ជា​វារៈ​មហា​
​សង្ក្រាន្ដ​)​។​
​ថ្ងៃ​សៅរ៍​៤ រោច​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មេសា គ​.​ស​២០១៦ ជា​វារៈ​វន័​បត​។​
​ថ្ងៃ​អាទិ​ត្រ​៥​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មេសា គ​.​ស​២០១៧ នៅវេលា​ម៉ោង​០៦៖៤៦​នាទី ៤៨​វិនាទី ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ដ បី​ថ្ងៃ​ស្រេច​បរិបូណ៍​ចូល​ជា​សកល ឆ្នាំរកា​នព្វស័ក និង ម​.​ស​. ១៩៣៩ ចុ​.​ស​.១៣៧៩​តទៅ​។​

​នៅក្នុង​ឱកាស​សង្ក្រាន្ដ​ទាំងបី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ​និង​ទទួល​ស្វាគមន៍ ទេវ​បុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ គំនុំ​គុំគួន​ព្យាបាទ​ឈ្នានីស ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់ ឲ្យ​ជ្រះស្រឡះ​តាំងចិត្ត​ល្អ​ប្រព្រឹត្តិ​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល ប្រាំ​ឲ្យបាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹង​មាន​សិរី​សួស្ដី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំ​ពី​ឆ្នាំ​ថ្មី នេះ​ត​រៀង​ទៅ​។​

​រណ្ដាប់​ទទួល​ទេវតា​
​រណ្ដាប់​ទទួល​ទេ​វា​តា តាម​ទំនៀម​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា នៅ​ខាង​មុខ​ផ្ទះ មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ព​ណ៍ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា ទេ​វា​តា​មាន​ជាអាទិ៍​បាយ​សី​៩​ថ្នាក់ មួយគូ បាយ​សី​៧​ថ្នាក់​មួយគូ បាយ​សី​៥​ថ្នាក់​មួយគូ បាយ​សី​៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥​ធូ​ក​៥ លា​ច​៥​ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេក​នួន ចេក​ណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែឈើ​១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹកស្អាត​២​កែវ​។ ស្រេច​ហើយ​នៅវេលា​ម៉ោង ដែល​ទេវតា​ចុះ​មក​ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ​នមស្សការ ព្រះ​រតនៈត្រ័យ​សមាទាន​សីល​ហើយ​តាំងចិត្ត​ឲ្យបាន​បរិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ ចិត្ត​រំពឹង គិត​ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជា​ទីពឹង​ទីរ​ឮ​ក លុះ​ចប់​ពិធី​ទទួល​ទេវតា​។​
​ចំពោះ​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ ជា​ទំនៀម​មានចែង​ក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស និង​មាន អនុវត្ត​នៅ​ព្រះបរមរាជវាំង តែ​ចំពោះ​ប្រជារាស្ដ្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់ ចុះ​មក​ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ ក៏​ល្មម​សមគួ​រដែរ​។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ដ្រ​គួរ​រៀប​ឲ្យបាន​ត្រឹម ៣​ឬ​៥​មុខ​ក៏​ជា​ការប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់​ខ្លួន​។ នៅ​គ្រប់​ដង្វាយ​ទាំងអស់ ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដង្វាយ នៅលើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ដុត​បំភ្លឺ​៕
​ដោយ ហុក វិបុល​
​

img20170419r1 (5) img20170419r1 (1) img20170419r1 (2) img20170419r1 (3) img20170419r1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.