ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ការធ្វើ​ស្រះ​ទឹក​ដាំ​ឈូក​ឬ​ប្រលិត​លើ​ដី​ចំណី​ផ្លូវ​រដ្ឋ​ពិតជា​មាន​សោភណភាព​តែ​បង្កើន​ហានិភ័យ​ខ្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទីបំផុត​ចំណុច​មុខ​រោងចក្រ​នៃ​ក្រុមហ៊ុន ពូ​ចិន​(POU CHEN)​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​កណ្តាល​ទួល​(​ទ្រូង​អណ្តើក​)​‌​នៃ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត នោះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​ស្រះ​សំរាប់​ដាំ​ឈូក​និង​ប្រលិតល​ម្អបា​ន​រួចរាល់​ជា​ស្ថាព​រ​ហើយ​។​ចំពោះ​ការធ្វើ​សំណង់​ស្ថិត​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ថ្វី​ត្បិត​តែ​អាច​បង្កើន​សោភណភាព ប៉ុន្តែ​ក៏​អាច​បង្កើន​ហានិភ័យ​កាន់តែ​ខ្ពស់​ដល់​មហាជន​ផងដែរ​។​

​ក្នុង​ពេល​ថ្មីៗ​នេះ​មតិ​មហាជន​ពិសេស​អ្នកដំណើរ​បាន​រិះគន់​ថា ចំណុច​មុខ​រោងចក្រ​ក្រុមហ៊ុន ពូ​ចិន​ដែល​ជា​ចំណី​ផ្លូវ​សុទ្ធសាធ មាន​ប្រវែង​បណ្តោយ​ប្រមាណ​ជិត​៣០០​ម៉ែត្រ​និង​ទទឹង​ប្រហែល​២០​ម៉ែត្រ​នោះ បើ​ទោះ​ជា​ម្ចាស់​ដី​ធ្វើ​ជា​អាង​ស្រះ​ទឹក​ដាំ​ឈូក​ឬ​ប្រលិតល​ម្អមា​នស​ភាពស្រស់យ៉ាង​ណាក្តី ក៏​ជា​បញ្ហា​បារ​ម្មណ៍​ដ៏​ធ្នន់​ធ្ង​រពីសំណាក់​ក្រុម​អ្នកដំណើរ ដោយ​ពួកគេ​ខ្លាច​ជួប​ឧបសគ្គ​ណាមួយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិនដឹង​គេច​ទៅ​ណា​រួច ព្រោះ​តែ​ចំណុច​ខាងលើ​ត្រូវ​បិទបាំង​ដោយ​រនាំង​ដែក​មាន​បណ្តោយ​រាប់រយ​ម៉ែត្រ​។​ម្យ៉ាងទៀត​ទីតាំង​នេះ​ឥឡូវ​ក៏​សំបូរ​មនុស្ស​រស់​នៅ​កកកុញ​ផងដែរ​ដែល​អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​គ្រប់​ជំហាន​ក្នុងខណៈ​ជួប​គ្រោះថ្នាក់​ជា​ហ​ថា​ហេតុ​។​មជ្ឈដ្ឋាន​ដដែល​បាន​លើកឡើង​ទៀតថ‌ា ចំណុច​ដែល​ម្ចាស់​ក្រុមហ៊ុន​សាងសង់​ធ្វើជា​ស្រះ​នោះ បើ​គិត​ក្នុង​ចំងាយ​អ័ក្ស​ផ្លូវ​គឺ​មាន​ប្រវែង​២៥​ម៉ែត្រ តែ​ត្រូវគេ​កេង​យក​ដី​ចំណី​ផ្លូវ​ប្រមាណ​២០​ម៉ែត្រ​(​ទទឹង​)​ដោយ​ទុក​តែ​ចិញ្ចើម​តែ​៥​ម៉ែត្រ​ប៉ុណ្ណោះ ។ គេ​បាន​រិះគន់​ទៀតថា ការធ្វើ​សំណង់​មាន​ទ្រង់ទ្រាយ​បែបនេះ​ទៅ​ហើយ ហាក់​ពុំ​មាន​ឃើញ​ខាង​ជំនាញ​ណាមួយ​ចាប់អារម្មណ៍​បន្តិច​ឡើយ ដោយ​បណ្តែតបណ្តោយ​អោយ​ការស្ថាបនា​បាន​រួចរាល់​ជា​ស្ថាពរ​។​

​ទាក់ទង​នឹង​សំណង់​កេង​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​នេះដែរ​គេ​មិនដឹងថា អាជ្ញាធរ​ក៏ដូចជា​ផ្នែក​ជំនាញ​គ្រប់​ស្រទាប់​បាន​ជ្រាប​ឬ​យ៉ាងណា​នោះទេ តែ​បើ​លោក​ដឹង​ហើយ​សូម​ជួយ​ពិនិត្យមើល​ផង​តើ​ការស្ថាបនា​ដូច​ក្នុង​រូបភាព​នេះ​វា​ស្រប​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់​ដែរ​ឬទ‌េ​។​

​ស្រប​ពេល​ដំណាលគ្នា​នេះ លោក​អ៊ុម សុីណាត អភិបាល​ស្រុក​កំពង់ត្រាច បានអោយ​ដឹង​តាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី​១១​ខែ​មេសា ឆ្នាំ​២០១៧​នេះ​ថា ការធ្វើ​អាង​នៅ​មុខ​រោងចក្រ​នេះ ក្រុមហ៊ុន​ពូ​ចិន​បាន​សុំ​គោលការណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់​ព្រមទាំង​ផ្នែក​ជំនាញ​រួចរាល់​ហើយ ដោយ​សាងសង់​តែ​មួយ​ផ្នែក​នៃ​ដី​ចំណាយ​ផ្លូវ​និង​ទុក​មួយ​ភាគ​សម្រាប់​ចិញ្ចើមផ្លូវ ធ្វើ​បែបនេះ​ពុំ​មាន​ផលប៉ះពាល់​អី្វ​ដល់​ការធ្វើដំណើរ​របស់​មហា​ជន​ឡើយ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការពន្យល់​ណាមួយ​ពី​លោក ជី​ញ គួង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​កំពត​បាន​ទេ ដោយសា​លោក​កំពុង​ជាប់រវល់​ប្រជុំ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំណុច​មុខ​រោងចក្រ​ក្រុមហ៊ុន ពូ​ចិន​ដែល​មាន​ទីតាំង​នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បន្ទាប់ពី​មាន​ការធ្វើ​ជា​អាង​ស្រះ​ទឹក​មក​នោះ ក៏​មាន​ការរិះគន់​ពី​សំណាក់​មហាជន​ភាគច្រើន​ជា​អ្នកដំណើរ ដោយ​ពួកគេ​តែង​លើក​ហេតុផល​ផ្សេងៗ​ទាក់ទិន​នឹង​ហានិភ័យ​ដែល​វា​នឹង​អាច​កើតឡើង​ឥត​គ្រោងទុក ផ្តើមឡើង​ដោយសារ​គ្រោះថ្នាក់​ចរាច​រណ‌៍ ព្រោះ​ដីណី​ផ្លូវ​សាធារណៈ​ដែល​គិត​ពី​អក្ស័​ផ្លូវ​មាន​ប្រវែង​២៥​ម៉ែត្រ​នោះ ឥឡូវ​នៅសល់​តែ​៥​ម៉ែត្រ​ប៉ុណ្ណោះ ៕
​ណា​រិទ្ធ​

 

torpaing chhouk (4) torpaing chhouk (1) torpaing chhouk (2) torpaing chhouk (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.