ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ប្រពន្ធដើម​មន្ត្រី​គយ​ម្នាក់ ជិះ​រថយន្ត​ទំនើប​នាំ​បក្ខពួក​ចូល​ទៅ​វាយ​ប្រពន្ធចុង​ដល់​ក្នុង​ផ្សារ ហើយ​ថែមទាំង​យក​កាំភ្លើង​ខ្លី​ទៅ​ជាមួយ​ដែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​មន្ត្រី​គយ បាន​បើកប​រថយន្ត​ទំ នើប​មួយគ្រឿង​ម៉ាក​ហាយ​ឡិនឌ័​រ ពណ៌​ខ្មៅ នាំ​បក្ខពួក​ចូល​ទៅ​ឈប់​នៅ​ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី រួច​ចុះ​ពី​លើ​រថយន្ត​ដើរចូល​ទៅ​ចាប់​ក្របួច​កអាវ​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធចុង​មន្ត្រី​គយ​នោះ រួច​បាន​ដក​កាំភ្លើង​ខ្លី​មិន​ស្គាល់​ម៉ាក​១​ដើម​បង្ហាញ​ស្ត្រី​រងគ្រោះ ហើយ​ក៏​ចាប់ផ្តើម​វាយ​ទៅលើ​នាង និង​បង្ខំ​ឲ្យចូល​ទៅ​ក្នុង​រថយន្ត ។ បន្ទាប់​មក​បើកបរ ចេញដំណើរ​ទៅ​ទិសដៅ​ខាងកើត​បាត់ស្រមោល​តែម្តង ។​

​ហេតុការណ៍​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ខាងជើង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​លក់​បន្លែ​ត្រី សាច់មាន់ តាម​ដងផ្លូវ​ក្បែរ ផ្សារ​ខាងលើ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​ស្ត្រី​២​នាក់ បាន​បើកបរ​រថយន្ត​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ម៉ាក​ហាយ​ឡិនឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AN 76 83 បើកបរ​ទៅ​ឈប់​ចត​នៅខាងមុខ​សាលារៀន​ឯកជន​មួយ​ក្បែរ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី រួច​នាំគ្នា​ចុះ​ពី​លើ​រថយន្ត ដើរចូល​ទៅ​ក្នុង​ផ្សារ​ត្រី ដែល​ទើបនឹង​សាងសង់​ថ្មី ហើយ​ក៏​ចាប់​ស្ត្រី​វ័យក្មេង​ម្នាក់ រួច​យក​កាំភ្លើងខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក​បង្ហាញ​ស្ត្រី​រងគ្រោះ រួច​វាយ​បញ្ចូល​ទៅ​ក្នុង​រថយន្ត ធ្វើឲ្យ​អ្នកលក់ដូរ តាម​ដងផ្លូវ និង​ក្នុង​ផ្សារ មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។

​តែ​ពួកគេ​បាន​ត្រឹម​ឈរ​មើល​មិន​ហាន​ចូល​ជួយ​អន្តរាគមន៍​នោះ​ទេ ។ ប្រភព​បន្តទៀតថា បន្ទាប់​មក​ស្ត្រី​ទាំង​២​នាក់​នោះ បាន​បើករថយន្ត​ដឹក​ស្ត្រី​រងគ្រោះ​ចេញ​ទៅ​ទិស​ដៅ​ខាងកើត​បាត់​ស្រ មោល ។

​ប្រភព​ដដែល​បាន​បន្តទៀតថា ស្ត្រី​វ័យក្មេង​អាយុ​ជាង​២០​ឆ្នាំ ដែល​លក់ដូរ​សំលៀ​កបំ ពាក់​នៅ​ក្នុង​ផ្សារ គេ​សង្ស័យថា ជា​ប្រពន្ធ​លួចលាក់​របស់​មន្ត្រី​គយ​ម្នាក់​នៅ​ស្រុក​កំរៀង លុះ​ប្រពន្ធដើម​ដឹង​រឿង ក៏​នាំ​បក្ខពួក​ទៅ​វាយ គម្រាម​នឹង​កាំភ្លើងខ្លី ហើយ​អូស​ក​.​ឡើង​រថយន្ត​តែ​ម្តង ។
​លើសពីនេះ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ទាំង​២​នាក់​នោះ ដែល​មាន​កាំភ្លើងខ្លី​កាន់​នៅ​នឹង​ដៃ គេ​សង្ស័យថា ជា​ប្រពន្ធ​របស់​សមត្ថកិច្ច​នៅក្នុង​ស្ថាប័ន​ណាមួយ​ជាក់​ជាមិនខាន ។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិន​គួរ​ឱ្យ​ស្ត្រី ឬ​បុរស​ណា​ម្នាក់​កាន់​កាំភ្លើង ដោយ​អត់​មាន​លិខិត​ស្នា ម​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ត្រឹមត្រូវ​នោះ​ឡើយ ហើយ​បើសិនជា​យក​កាំភ្លើង​នោះ​ទៅ​បាញ់​ស ម្លាប់​អ្នកដទៃ នោះ​នឹង​មាន​រឿង​កើតឡើង​កាន់តែ​ធំ​ជាក់​ជា​មិនខានឡើយ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក លឹម វាសនា អធិការនគរបាល​ក្រុងប៉ៃលិន បានឱ្យ ដឹងថា ករណី​វាយ​គ្នា​នៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​នេះ ខាង​លោក​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវ ជ្រាវ​រួចរាល់​អស់ហើយ អត់​ឃើញ​មាន​ពាក់ព័ន្ធ​នឹង​កាំភ្លើងខ្លី​អ្វី​នោះ​ទេ ។​

​ចំណែក​ការ​វាយ តប់​គ្នា​នោះ គឺជា​ការឈ្លោះទាស់ទែងរ​វាង​បងប្អូន​ខ្លួនឯង​របស់​ស្ត្រី​លក់ដូរ​នៅក្នុង​ផ្សារ​ប៉ុណ្ណោះ ហើយ​ក៏​ដោះលែង​ស្ត្រី​រងគ្រោះ​ឱ្យ​ត្រឡប់​មក​វិញ​ហើយ ៕ ដោយ ៖ នីយ៉ា​
​

 

wife custom

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.