ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក​ថង សាវុន អភិបាលខេត្ត និង​លោក កែប កត់ នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ ឈ្មោះ​វ៉ៃ​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ទឹកដី​ខេត្ត​រតនគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ទោះបី​មាន​ការប្តេជ្ញាចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ប្រទេស​វៀតណាម​យ៉ាងណាក៏ដោយ ក៏​បទល្មើស​ព្រៃឈើ​ពុំ​មាន​ការថយចុះ​នោះទេ រឹតតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មួយចំនួន​មិន​អនុវត្ត​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ។

​ជំនួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​នេះ​ដែរ និង​បាន​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​នៅ​ខេត្ត​ភាគ​ឥ​សាន្ត​រតនគីរី​គេ​សង្ករ​ត​ឃើញ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ឡើង​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនគីរី (​មាន​ឈ្មោះ​លោក​វៃ​) ជា​អធិរាជ​ជំនួញ​ឈើ​ប្រណីត​យកទៅ​លក់​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​និង​ច្រ​របៀង​នានា​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហា៑ន​ធ្វើការ​បង្ក្រាប​សកម្មភាព​រថ​យ្ន​ដឹកឈើ​ប្រណីត​របស់​លោក​វៃ​នោះឡើយ ។

​មេ​ឈ្មួញ​ឈើ​ប្រណតី​ឈ្មោះវៃ​បាន​រកស៊ី​ដឹក​ឈើ​យកទៅ​លក់​ប្រទេស​វៀតណាម​ឡើង​ដុះ​ស្លែ គ្មាន​សមត្ថកិច្ច​ហា៑ន​បង្ក្រាប​ដោយ​លោក​វៃ បាន​រៀបចំ​កញ្ចប់​ថវិកា​ប្រចាំខែ​បង់​អោយ​សមត្ថកិច្ច​ពាក់​ពន្ធ័​រួច​អស់ហើយ ទើប​លោក​វៃ រកស៊ី​បាន​យ៉ាង​រលូន​បែបនេះ រហូតមកដល់​សព្វថ្ងៃ ។ លោក​វៃ​ប្រមូល​ឈើ​គ្រប់​តំបន់​ដូចជា​ចំណុច​អូរ​ល័ក្ស ស្រុក​លំផាត់ ស្រុក​កូន​មុំ កន្លែង​ស្តុប​ឈើ​ទៅ​ពី​ខេត្ត​រតនគិរី​នៅ​ឆ្វេង​ដៃ​ភូមិ​កាចូន​ឃុំ​កា​ចូនស្រុក​វ៉ឺន​សៃ និង​ឃ្លាំង​ស្តុបក្រោយ​ហា​កាឡាក់ស៊ី​(​ក្រុង​បាន​លុង​)​។​ឈ្មោះ វ៉ៃ ដឹកឈើ​តាម​រថយន្ត​កូរ៉េ​គ្រប​តង់​ជិត និង​ដឹក​តាម​រថយន្ត​យី​ឌុប​ដោយ​ដាក់​ដំឡូង​មី​ឬ​សណ្តែក​ពី​លើ​ដើម្បី​បិទបាំង​ភ្នែក​មហាជន​ការពិត​ដឹកឈើ​ប្រណីត​យកទៅ​លក់់​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​និង​ឈ្មួញ​ឈើ​តូចតាច​រិះគន់ថា ឈ្មោះ​វ៉ៃ​ដឹកជញ្ជូន​ឈើ​ប្រណីត​បាន​យ៉ាង​រលូន ដោយ​បង់​ថវិការ​ជូន​លោក​កែប​កត់​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​និង​លោក​ថង​សាវុន​អភិបាលខេត្ត​រតនគិរី​រាប់​ម៉ឺន​ដុល្លា​ទើប​គ្មាន​ការទប់ស្កាត់ បណ្តាល​ឲ្យ​ផ្លូវ​ខូចខាត​ផ្លូវថ្នល​ដោយសារ​ការដឹកជញ្ជូន​លើស​ទម្ងន់​រដ្ឋ​ខាតបង់​ថវិការ​ជាតិ​រាប់​ម៉ី​ន​ដុល្លា​ក្នុង​១​ឆ្នាំៗ​ដើម្បី​ធ្វើ​ផ្លូវ ។​

​ក្រុមអ្នកតាមដាន​បទ​ល្មើស​ព្រៃឈើ​បាន​លើកឡើងថា​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​បង្ក្រាប​អោយមាន​ប្រសិទ្ធិភាព​នោះ​ទេ​ព្រៃឈើ​ស្រុក​ខ្មែរ​និង​វិនាស​អន្តរាយ​ក្នុងពេល​ដ៍​ខ្លី​ខាងមុខនេះ​ជាក់​ជា​មិនខានឡើយ ។ បើ​បាត់បង់​ព្រៃឈើ​កម្ពុជា​នឹង​ជួប​គ្រោះ​ម​ហ​ត្តរា​យ​ភាព​រាំងស្ងួត​ទឹកជំនន់​រន្ទះបាញ់​ខ្យល់ក​ន្ទ្រា​ក់ ។​ល​។​

​ដោយ​លោក​វៃ បាន​ធ្វើ​ការទំនាក់ទំនង​ល្អ​ជាមួយ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក​ថង សាវុន អភិបាលខេត្ត និង​សមត្ថកិច្ច​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បិទ​ភ្នែក​បិទ​ច្រមុះ​ដើម្បី​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត របស​ខ្លួន​បាន​យ៉ាង​រលូន​លោក​ឈ្មោះ វ៉ៃ ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​តាម​រថយន្ត​ប្រភេទ​យី​ឌុប មិនមាន​វិធានការ​ទប់ស្កាត់​ពី សមត្ថកិច្ច​ពាក់​ពន្ធ័​កត្តា​ទាំងនេះ​បណ្តាល​ឲ្យ​វិនាស​ហិនហោ​ច​ព្រៃឈើ​និង​ខូចខាត​ផ្លូវលំ ផ្លូវ​ជាតិ​ជា​ខ្លាំង ។​

​ប្រពល​រដ្ឋ​ធ្វើ​ការ​សុំណូមពរ​ដល់​ឯកឧត្ត​ម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង ឯកឧត្តម ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការតាមដាន​ស៊ើបអង្កេត​ចាប់​ជន់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្ដន្ទាទោស​តាមច្បាប់​ដើម្បី​ប្រយោជន៍​ជាតិ​និង​ទុក​គំរូ​ដល់​ជន់​ដទៃទៀត​។​

​ពាក់​ពន្ធ័​ករណី​ខាងលើ សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោក ថង សាវុន អភិបាលខេត្ត​រតនគីរី​បាន​នោះ​ទេ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​ដោយឡែក​លោក​វៃ​ឈ្មួញ​ឈើ​ខ​ល​ចូល​ជា​ច្រើន​ដង​ដែរ​តែ​គ្មាន​អ្នក​ទទួល ៕

 

avai35-kap

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.