ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ពិធី​កាត់​ឫស​សីមា​ព្រះវិហារ​វត្ត​សូរិយា​វង្ស​ហៅ​វត្ត​ជ្រុង​ស្រឡៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ពិធី​សម្ពោធ កាត់​ឫស​សីមា ព្រះវិហារ​វត្ត​សូរិយា​វង្ស ជ្រុង​ស្រឡៅ ក្នុង​ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុងនោះដែរ​ក៏​មាន​ការចូលរួម​ដ៏​សកម្ម​ពី​សំណាក់ ឯកឧត្តម ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ខេត្ត​ផងដែរ​។​

​លោក មួង ន‌ឿន អភិបាល​ស្រុក​បន្ទាយមាស បានអោយដឹងថា វត្ត​សូរិយា​វង្ស​ហៅ​វត្ត​ជ្រុង​ស្រឡៅ ត្រូវបាន​កសាង​ឡើង​លើ​ផ្ទៃដី​ប្រមាណ​៣​ហិកតា​ក្នុង​ឆ្នាំ​១៩៧៣​។​លុះ​មកដល់​ជំនាន់​ប៉ុល​ពត ត្រូវ​រង​ការបំផ្លិចបំផ្លាញ​គ្មាន​សេសសល់ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩​ទើប​ចាប់ផ្តើម​កសាង​សមិទ្ធផល​ឡើងវិញ​។​ដោយឡែក​ព្រះវិហារ​ដែល​ត្រូវ​កាត់​ឫស​សីមា សម្ពោធ​នា​ថ្ងៃនេះ​ត្រូវបាន​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០៥​និង​សម្រេច​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែ​មិនា ឆ្នាំ​២០១៧ ដោយ​ឆ្លងកាត់​ព្រះចៅអធិការ​វត្ត​ដឹកនាំ​កសាង​រហូតដល់​៤​ជំនាន់​មក​ហើយ​និង​ចំណាយ​ថវិកា​សរុប​ប្រមាណ​២១១;៧០០​ដុល្លា​អាមេរិក​ឯណោះ​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា ក្នុង​បរិបទ​នៃ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​និង​អភិវឌ្ឍន៍​និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្រេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ខេត្ត​កំពត​ដែល​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ពី​ធម្មជាតិ​ផង​នោះ ក៏​បាន​ធ្វើអោយ​អាណាចក្រ​ខេត្ត​ទាំងមូល​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ ។ ជាក់ស្តែង​ក្នុង​ខេត្ត​កំពត​ទាំងមូល មាន​វត្ត​ចំនួន​២៦៣​វត្ត​និង​មាន​ព្រះសង្ឃ​ចំនួន​២២៩៦​អង្គ​ផង​ដែរ​។​

​ថ្លែង​សំណេះសំណាល​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ដោយ​ស្ញើចសរសើរ​ចំពោះ​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មន្ត្រីរាជការ​កងកំលាំង​ប្រដាប់អាវុធ​គ្រប់​អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​សហការ​កន្លងមក ហើយ​ខិតខំ​ថែរក្សា​និង​ការពារ​រាល់​សមិទ្ធផល​ទាំងអស់​ពិសេស​គឺ​វត្ត​អារាម​ដែល​ជា​ទីកន្លែង​គោរព​សក្ការៈបូជា​សំរាប់​ពុទ្ធបរិស័ទ​ទូទៅ ក្រោម​ម្លប់​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ភាព​រីកចម្រើន​របស់​ប្រទេស​ក្នុង​បច្ចុប្បន្ន​នេះ​គឺ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ គឺ​បាន​មក​ដោយសារ​ការខិតខំ​របស់​យើង​ទាំ​អស់​គ្នា​។​

​ក្រោយ​ពី​កិច្ច​សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​មេដាយ​ប្រគេន​និង​ជូន​ដល់​ព្រះសង្ឃ​ព្រមទាំង​មន្ត្រីរាជការ​មាន​ស្នាដៃ​ល្អ​និង​ប្រគេន​ថវិកា​ក្នុង​ការកសាង​សមិទ្ធផល​ក្នុង​វត្ត​ចំនួន​២២​លាន​រៀល​និង​ជូន​សម្ភារៈ​សិក្សា​និង​ថវិកា​មួយចំនួន​ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ យាយជី តាជី​រួម​និង​កងកំលាំងប្រដាប់អាវុធ​ផងដែរ ៕
​ណា​រិទ្ធ​

 

ret11-(5) ret11-(2) ret11-(1) ret11-(6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.